ឯកឧត្តម តែម ម៉ឺន រំពឹង​អាជ្ញាកណ្ដាល​-​ចៅក្រម​មិន​រង​ពិន័យ ក្រោយ​ទទួល​ការ​បណ្ដុះបណ្ដាល​

2021/12/08 10:44:40 am        111

​ប្រដាល់៖ ឯកឧត្តម តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរបាន​លើកឡើងថា បន្ទាប់ពី​ទទួល​ការបណ្ដុះបណ្ដាល​រួចអាជ្ញាកណ្ដាល​-​ចៅក្រមនឹង​ចៀស​ផុតពី​ការពិន័យ​ផ្សេងៗ តាមរយៈ​ការពង្រឹង​សមត្ថភាព​ឲ្យ​បាន​គ្រប់គ្រាន់ ដើម្បី​បំពេញការងារ​លើស​ង្វៀន។​ ​ការលើកឡើង​នេះបន្ទាប់ពី​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ បានរៀបចំ​វគ្គ​បណ្ដុះបណ្ដាលអាជ្ញាកណ្ដាល​-​ចៅក្រមកម្រិត​មធ្យមនៅ​មជ្ឈមណ្ឌល​កីឡា​កងយោធពល​ខេមរភូមិន្ទ ដែល​គ្រោង​ធ្វើឡើង​រយៈពេល ៤​ថ្ងៃចាប់ពី​ថ្ងៃទី​៧ ដល់​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០២១ នេះ។​

​ក្នុងនាម​ប្រធាន​សហព័ន្ធ ឯកឧត្ដម​បាន​ជំរុញ​សិក្ខាកាមត្រូវ​យកចិត្តទុកដាក់​ ក្នុង​ក្រេប​យកចំណេះ​ជំនាញ​ឲ្យ​បានច្បាស់លាស់ ពិសេសក្រោយ​បញ្ចប់​វគ្គ​នេះនឹងត្រូវ​យកចំណេះ​ដឹង​ទៅ​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព អម​ជាមួយ​ការប្ដេជ្ញាចិត្ត​បំពេញការងារ​ដោយ​ឆន្ទៈ និង​អស់ពី​ចិត្ត ដើម្បី​ផ្ដល់​យុត្តិធម៌​ដល់​ការប្រកួត និង​ជំរុញ​វិស័យ​កីឡាប្រដាល់​គុន​ខ្មែរ​នេះ​ឲ្យ​កាន់តែ​រីកចម្រើន។​ ​ឯកឧត្តម តែម ម៉ឺន បន្ថែមថា អាជ្ញាកណ្ដាល​-​ចៅក្រមត្រូវតែ​ធ្វើការ​ងារ​ជំនាញ​របស់ខ្លួន​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ សម្រាប់​ការប្រកួត​លើស​ង្វៀន​ឲ្យ​បានល្អ​ប្រសើរ​ជាដាច់ខាត ហើយ​ឯកឧត្តម​សង្ឃឹមថា មិនមែន​រៀន​ចប់​វគ្គ​នេះហើយ ហើយ​ប៉ុន្មាន​ខែ​ទៅមុខទៀតត្រឡប់​បែរជា​ទទួលរង​នូវ​ការដាក់ពិន័យ​ពី​សហព័ន្ធ ដោយសារ​កាត់សេចក្ដី​មិន​ត្រឹមត្រូវ​នោះទេ គឺ​ឯកឧត្តម​មិន​ចង់​ឲ្យ​មាន​រឿងនេះ​កើតឡើង​ឡើយ។​

​ឯកឧត្តម និ​ន ភិរម្យ បាន​បញ្ជាក់ថា វគ្គ​នេះមាន​សិក្ខាកាម​ចូលរួម​ចំនួន ២៥​នាក់ក្រោម​ការធ្វើ​បទ​បង្ហាញ​របស់​គ្រូឧទ្ទេស​លោក​វេជ្ជបណ្ឌិត ឆឹង យ៉ៅ​យ៉េន​, លោក អ៊ិន ខេ​ម​រិ​ន្ធ និង​លោក មាស សុខ​គ្រី ដោយ​ការសិក្សា​ផ្ដោត​សំខាន់​ទៅលើ​បច្ចេកទេស និង​ក្រមសីលធម៌ ហើយ​អ្នក​ដែល​បាន​ឆ្លង​វគ្គ​សិក្សា​នេះនឹង​ទទួលបាន​វិញ្ញាបនបត្រ ដែល​មានគុណ​តម្លៃ​ខ្ពស់សម្រាប់​ការចូលរួម​បំពេញការងារ ក្នុងការ​ប្រកួតប្រដាល់​គុន​ខ្មែរ៕

​អត្ថបទ លី ឈុន​ឡា​, រូបភាព ម៉ុម សុធា​រិ​ទ្ធ ៕

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        131
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        142
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm