ការសាងសង់អគារខ្ពស់បំផុតបោះបង់ចោលរបស់ពិភពលោក នឹងចាប់ផ្តើមឡើងវិញក្រោយរយៈពេល ១ទសវត្សរ៍

2025/04/26 03:55:47 am        34


យោងតាមសេចក្តីរាយការណ៍ពីសារព័ត៌មានរដ្ឋចិន បានឲ្យដឹងថា ការសាងសង់អគារខ្ពស់បំផុតដែលត្រូវបានគេបោះបង់ចោលរបស់ពិភពលោក អាចនឹងចាប់ផ្តើមឡើងវិញនៅសប្តាហ៍ក្រោយ ពោលគឺរយៈពេលជិត ១០ឆ្នាំ ក្រោយបញ្ឈប់ការសាងសង់ ។

អគារ Goldin Finance 117 កម្ពស់ ៥៩៧ម៉ែត្រ ដែលស្ថិតនៅទីក្រុងកំពង់ផែ Tianjin នៅភាគខាងជើងប្រទេសចិន ប៉ុន្តែមិនទាន់បានបញ្ចប់ចាប់តាំងពីឆ្នាំ ២០១៥រហូតមក ស្របពេលមានផលវិបាកហិរញ្ញវត្ថុធំនោះ បច្ចុប្បន្នត្រូវបានគេរំពឹងថានឹងបញ្ចប់ការសាងសង់នៅឆ្នាំ ២០២៧ខាងមុខ ។

យោងតាមការអះអាងរបស់ក្រុមហ៊ុនស្ថាបត្យកម្ម P&T Groupបានឲ្យដឹងថា ស្ថិតក្នុងកម្ពស់ ១១៧ជាន់ ប៉មអគារនេះ គ្រោងនឹងក្លាយជាអគារខ្ពស់បំផុតរបស់ចិន ពេលដែលវាចាប់ផ្តើមចាក់គ្រឹះសាងសង់កាលពីឆ្នាំ ២០០៨ ។ ពួកគេបន្តថា អគារនេះបានប្រើប្រាស់សសរស្តមធំៗ ដើម្បីការពារប្រឆាំងនឹងខ្យល់បក់ និងការរញ្ជួយដី ហើយវាមានការិយាល័យ និងសណ្ឋាគារផ្កាយ ៥នៅជាន់លើ ។

ប៉ុន្តែគម្រោងបានឈប់ដំណើរការ បន្ទាប់ពីផ្សារភាគហ៊ុនចិនធ្លាក់ចុះនៅឆ្នាំ ២០១៥ ធ្វើឲ្យអនាគតក្រុមហ៊ុន Goldin Properties Holdings ដែលមានមូលដ្ឋាននៅទីក្រុងហុងកុង ស្ថិតក្នុងស្ថានភាពពុំច្បាស់លាស់ ។

ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដែលស្ថាបនិក Pan Sutongរបស់ពួកគេ ធ្លាប់ស្ថិតក្នុងចំណោមអ្នកជំនួញមានជាងគេបំផុតនៅហុងកុងនោះ បានរំលាយចោលការងារសាងសង់អគារខ្ពស់នេះ ចាប់តាំងពីពេលនោះមក ។

ការអនុញ្ញាតឲ្យសាងសង់ថ្មីនេះ ប្រើថវិកាត្រឹម ៧៨លានដុល្លារប៉ុណ្ណោះ ហើយបច្ចុប្បន្នគម្រោងមួយនេះ គ្រប់គ្រងដោយក្រុមហ៊ុនរដ្ឋចិន BGI Engineering Consultants ។

ដោយឡែក គោលបំណងអនាគតរបស់អគារ នៅពុំទាន់ដឹងច្បាស់នោះទេ ប៉ុន្តែការអនុញ្ញាតឲ្យសាងសង់ថ្មី បង្ហាញពីការអភិវឌ្ឍពាណិជ្ជកម្មដ៏មានសក្តានុពល ៕

អត្ថបទដែលទាក់ទង

លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm        20
កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm        11
កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm        51

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា

2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm
​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm