អ៊ីរ៉ង់​ព្រមាន​ថា ទណ្ឌកម្ម​របស់​អាមេរិក​នឹង​មិន​បង្កើត​សម្ពាធ​នៅ​ក្នុង​កិច្ចចរចា​នុយក្លេអ៊ែរ​ទេ

2021/12/08 11:07:46 am        122

​អ៊ីរ៉ង់៖ អ៊ីរ៉ង់ និង​សហរដ្ឋអាមេរិក​បាន​ប្រើ​សង្គ្រាម​ពាក្យ​​សម្ដី​ដាក់គ្នា​កាលពី​ថ្ងៃ​អង្គារ បន្ទាប់ពី​រដ្ឋបាល​លោក Biden បាន​ដាក់​ទណ្ឌកម្ម​ថ្មីលើ​អង្គភាព និង​មន្ត្រី​អ៊ីរ៉ង់ ដោយ​ទីក្រុង​តេ​អេ​រ៉ង់​បាន​ព្រមាន​ក្រុង​វ៉ាស៊ីនតោន​ថា ​វិធានការ​នេះ​នឹង​មិន "​បង្កើត​សម្ពាធ​" ក្នុង​កិច្ចចរចា​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​នោះ​ទេ​។​

​ក្រសួង​រតនាគារ​សហ​រដ្ឋ​អាមេរិក​បាន​ចុះ​ក្នុង​បញ្ជី​ខ្មៅ​ អង្គភាព​ពិសេស​នៃ​កងកម្លាំង​អនុវត្ត​ច្បាប់ ​និង​កងកម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម និង​មន្ត្រី​មួយ​ចំនួន​របស់​​អ៊ីរ៉ង់​ដែល​ជា​ប់​ពាក់ព័ន្ធ​នឹង​ទីភ្នាក់ងារ​ទាំងនេះ ដោយ​ចោទប្រកាន់​ពួកគេ​ពី​បទ​រំលោភ​សិទ្ធិមនុស្ស​។​ អ្នកនាំពាក្យ​ក្រសួង​ការបរទេស​អ៊ីរ៉ង់​លោក Saeed Khatibzadeh បាន​ស្តី​បន្ទោស​ទីក្រុង​វ៉ាស៊ីនតោន​ចំពោះ​ការប្រកាស​ដាក់ទណ្ឌកម្ម ខណៈ​ប្រទេសទាំងពីរ​កំពុង​ពិភាក្សា​ដោយ​ប្រយោល​ ដើម្បី​ស្តារ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ពហុភាគី​ឆ្នាំ២០១៥ ឡើងវិញ​។​ ​លោក​បាន​សរសេរ​នៅ​លើ បណ្ដាញសង្គម Twitter ថា ទីក្រុង​វ៉ាស៊ីនតោន​បរាជ័យ​ក្នុង​ការ​យល់ថា ការ​បរាជ័យ​អតិបរមា និង​របកគំហើញ​ការទូត​គឺ​ផ្តាច់​មុខ​ទៅវិញទៅមក​។

ការ​ដាក់​ទណ្ឌកម្ម​ទ្វេ​រ​ដង​នឹង​មិន​បង្កើត​សម្ពាធ​បានទេ ហើយ​អ្វី​គ្រប់យ៉ាង​ត្រូវ​ផ្អែកលើ​ភាព​ប្រាកដប្រជា និង​សុច្ឆន្ទៈ​។​ ​ជុំ​ទី​៧ ​នៃ​កិច្ចចរចា​ដោយ​ប្រយោល​រវាង​សហរដ្ឋអាមេរិក និង​អ៊ីរ៉ង់​នៅ​ទីក្រុង​វី​យែ​ន​បាន​បញ្ចប់​កាលពី​ថ្ងៃ​សុក្រ ដោយ​ទីក្រុង​វ៉ាស៊ីនតោន​បាន​ចោទប្រកាន់ទីក្រុង​តេ​អេ​រ៉ង់​ថា ​មិន​មាន​ភាព​ច្បាស់លាស់​ក្នុង​ការ​ធ្វើ​ឱ្យ​កិច្ចព្រមព្រៀង​នេះ​រស់​ឡើងវិញ​ ដែល​ត្រូវ​បាន​គេ​ស្គាល់​ជា​ផ្លូវការ​ថា ​ជា​ផែនការ​សកម្មភាព​រួម​គ្រប់​ជ្រុងជ្រោយ (JCPOA)៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        138
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        179
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm