ស្នងការខេត្តបន្ទាយមានជ័យ ប្រជុំដាក់ផែនការពង្រឹងការងារជំនាញ និងផ្សព្វផ្សាយផែនការចាំបាច់ ដល់កម្លាំងនគរបាលក្រោមឱវាទដើម្បីទប់ស្កាត់បទល្មើសផ្សេងៗ

2025/04/26 10:18:46 am        57

បន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥នេះ បានអញ្ជើញ​ដឹកនាំកិច្ចប្រជុំពង្រឹង​បច្ចេកទេសការងារជំនាញ ​និងផ្សព្វផ្សាយផែនការចាំបាច់ ដល់កងកម្លាំង​នគរបាលគ្រប់អង្គភាពចំណុះ នៅស្នងការដ្ឋាននគរបាលខេត្តដើម្បីបង្ការទប់ស្កាត់រាល់​បទល្មើស​ផ្សេងៗ​ប្រកបដោយប្រសិទ្ធភាព។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានដាក់ចេញផែនការការងារដល់កងកម្លាំងនគរបាល​ទូទាំងខេត្ត ​ត្រូវធ្វើការពង្រឹងការអនុវត្ត តួនាទី ភារកិច្ចឲ្យបានល្អដើម្បីបន្តពង្រឹងបង្ការ ទប់ស្កាត់ បង្ក្រាបរាល់បទល្មើសនានាគ្រប់ប្រភេទក្នុងការពង្រឹងគ្រប់គ្រងការស្នាក់នៅរបស់ជនបរទេស កម្លាំងការិយាល័យនគរបាលជំនាញ អធិការដ្ឋាននគរបាលគ្រប់ក្រុង/ស្រុក ត្រូវបន្តពង្រឹងការ​ចុះផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ/សង្កាត់មានសុវត្ថិភាពនិងច្បាប់ចរាចរណ៍ផ្លូវគោក និងការផល​ប៉ះពាល់នៃគ្រឿងញៀន តាមគ្រឹះស្ថានសិក្សា រោងចក្រ សហគ្រាសនានា និងតាមមូលដ្ឋានឲ្យបានទូលំទូលាយក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យដើម្បីធានាបានសុខសុវត្ថិភាពសង្គមជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានបានល្អប្រសើរ។

លោកឧត្តមសេនីយ៍ទោ ស្នងការការខេត្តបន្តថា ​កម្លាំងនគរបាលចរាចរណ៍ទាំងអស់ ត្រូវសហការ​គ្នាធ្វើយ៉ាងណាបង្ការ ទប់ស្កាត់ គ្រោះថ្នាក់​ចរាចរណ៍កុំឱ្យកើនឡើង ​ដោយវិធីសាស្ដ្រផ្សព្វផ្សាយអប់រំ និង​រឹតបន្ដឹង​ច្បាប់ចរាចរណ៍​ផ្លូវគោកឲ្យមានប្រសិទ្ធភាព។ ដោយ​យោងស្មារតីអង្គប្រជុំ ស្តីពីការ​ត្រួតពិនិត្យ វាយតម្លៃលទ្ធផល ការរឹតបន្តឹងការអនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក ប្រចាំត្រីមាសទី១ ឆ្នាំ២០២៥ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥កន្លងទៅ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការដ្ឋាននគរបាលជាតិ បានផ្ដល់អនុសាសន៍ណែនាំ ឱ្យនគរបាលចរាចរណ៍គ្រប់ស្នងការដ្ឋានរាជធានី/ខេត្ត ត្រូវបន្ដសកម្មភាពធ្វើការផ្សព្វផ្សាយអប់រំ អំពីច្បាប់ចរាចរណ៍ផ្លូវគោក ទៅកាន់ប្រជាពលរដ្ឋឱ្យកាន់តែមានការយល់ដឹងបន្ថែមទៀត ដោយបូករួម​ជាមួយការអនុវត្តច្បាប់ ប្រកបដោយកាយវិការទន់ភ្លន់ និងវិជ្ជាជីវៈ សាកសមជាមន្ត្រី​នគរបាលអ្នកអនុវត្តច្បាប់ ប៉ុន្ដែម៉ឺងម៉ាត់ចំពោះតួនាទីភារកិច្ចរបស់ខ្លួនផងដែរក្នុងការអនុវត្តច្បាប់។ឃិនសារិទ្ធ

អត្ថបទដែលទាក់ទង

សម្ដេចធិបតីចែករំលែកបទពិសោធន៍កាលធ្វើកម្មសិក្សានៅធនាគារពិភពលោក ក្នុងរដ្ឋធានី Washington សហរដ្ឋអារិកនៅឆ្នាំ២០០២
2025/04/27 02:22:43 pm        1
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងខិតខំចរចាបន្តទៀតពាក់ព័ន្ធនឹងការអនុវត្តពន្ធថ្មីរបស់អាមេរិក
2025/04/27 12:46:57 pm        1
រដ្ឋបាលខេត្តបន្ទាយមានជ័យធ្វើពិធី ស្រោចស្រពសុគន្ធវារីចូលកាន់តំណែងចៅអធិការវត្ត ២៥ វត្ត
2025/04/27 12:31:56 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ីទទួលស្គាល់ជាលើកដំបូងពីវត្តមានទាហានកូរ៉េខាងជើងប្រយុទ្ធ ក្នុងសង្គ្រាម នៅអ៊ុយក្រែន

2025/04/27 02:26:43 pm
​សម្ដេចធិបតីចែករំលែកបទពិសោធន៍កាលធ្វើកម្មសិក្សានៅធនាគារពិភពលោក ក្នុងរដ្ឋធានី Washington សហរដ្ឋអារិកនៅឆ្នាំ២០០២
2025/04/27 02:22:43 pm
​ប្រភពអេហ្ស៊ីប៖ ក្រុមហាម៉ាសមានបំណងដោះលែងចំណាប់ថ្នូរទាំងអស់ ជាថ្នូរនឹងបទឈប់បាញ់ ៥ឆ្នាំ
2025/04/27 12:58:00 pm
​លោក Putin ប្រាប់ថា រុស្ស៊ីត្រៀមជាស្រេច ដើម្បីពិភាក្សាជាមួយអ៊ុយក្រែន «ដោយគ្មានលក្ខខណ្ឌជាមុន»
2025/04/27 12:54:38 pm
​[UPDATE] នគរបាល៖ មនុស្សមួយចំនួន បានស្លាប់ ក្រោយរថយន្តបើកបុកចូលហ្វូងមនុស្ស នៅកាណាដា
2025/04/27 12:51:10 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/04/26 04:44:54 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/04/24 02:47:52 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/04/23 09:36:05 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/04/26 09:11:05 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/04/24 12:30:26 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am