ក្រសួងការងារ​ខិតខំ​អនុវត្តភារកិច្ច ដើម្បី​បង្កើត​ការងារ​សមរម្យ​ជូន​បង​ប្អូន​ប្រជាពលរដ្ឋ​ទោះក្នុងវិបត្តិកូវីដ-១៩

2021/12/08 06:23:57 pm        315

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងនៅព្រឹកនេះថា ក្រសួងការងារបានខិតខំអនុវត្តភារកិច្ចរបស់ខ្លួនស្របតាមផែនការយុទ្ធសាស្រ្តរបស់ក្រសួង ដែលធ្វើអត្រាការងារធ្វើរបស់ប្រជាពលរដ្ឋមានកម្រិតខ្ពស់។

ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ​ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅក្នុងសិក្ខា​សាលា​ ត្រីភាគីថ្នាក់ជាតិ ស្តីពីការពិនិត្យឡើងវិញប្រចាំឆ្នាំលើកម្មវិធីការងារ​សមរម្យ​ប្រចាំប្រទេស​កម្ពុជាឆ្នាំ២០១៩-២០២៣​ នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១នេះ ​បានមានប្រសាសន៍ថា គិត​រហូត​មក​ដល់ពេលនេះ សហគ្រាស សេដ្ឋកិច្ចក្នុងប្រព័ន្ធដែល​បានចុះបញ្ជីនៅក្រសួងការងារ មាន​សរុប​ចំនួនជាង ១៣ ០០០សហគ្រាស និងមានកម្មករនិយោជិតចំនួន ១,៣៧លាននាក់។

ឯកឧត្តម បានគូសបញ្ជាក់ថា ទោះបីជាស្ថិតក្នុងស្ថានភាពនៃការរីករាលដានៃជំងឺកូវីដ១៩ ក្រសួង​ការងារ​បានខិតខំអនុវត្តភារកិច្ចរបស់ខ្លួនស្របតាមផែនការយុទ្ធសាស្រ្តរបស់ក្រសួង និង​វិធានការ​ដែល​រដ្ឋាភិបាល​បាន​ដាក់ចេញ និង​សម្រេច​បាននូវសមិទ្ធផលសំខាន់ៗ​នៃ​ការ​អនុវត្តកម្មវិធីការងារ​សមរម្យប្រចាំប្រទេសកម្ពុជា ក្នុងឆ្នាំ២០២០ មានដូចជា​ស្រ្តី បុរស យុវជន និង​ក្រុមងាយរង​គ្រោះ​កម្ពុជា​កន់តែច្រើនទទួល​បាន​ការងារសមរម្យប្រកប​ដោយ​ផលិតភាពដោយ​សារកើនតឡើង​នូវ​ពិធីធកម្ម​សេដ្ឋកិច្ច ​ផលិតភាព ភាពប្រកួតប្រជែង ​និងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល។

ទាក់ទងនិងសិក្ខាសាលាថ្ងៃនេះ លោក Graeme Buckley នាយកការិយាល័យអង្គការអន្តរជាតិ​ខាង​ការងារ (ILO) ប្រចាំប្រទេស បានលើកឡើងថា​ ក្នុងគោលបំណង ដើម្បីពិនិត្យវឌ្ឍនភាព​ដែល​បាន​អនុវត្ត​ក្នុង​ការអនុវត្តកម្មវិធីការងារសមរម្យ ​ជាពិសេសរាយការណ៍អំពីសមិទ្ធផលសំខាន់ៗ​ក្នុង​ឆ្នាំ២០២០​ ធៀបនឹងសូចនាករលទ្ធផល ​និងគោលដៅដែលបានបង្កើតឡើងក៏ដូចចំណុច​ដៅ​សំខាន់ៗ​ដែលមានចែងក្នុងឯកសារកម្មវិធីការងារសមរម្យ,​ ចែករំលែកនិងពិភាក្សាអំពីបញ្ហាប្រឈម និង​បទពិសោធន៍នៃការអនុវត្តកម្មវិធីការងារសមរម្យឆ្នាំ២០២០ និងកែសម្រួលចំណុច​អាទិភាព​សំខាន់ៗ​សម្រាប់ឆ្នាំ២០២១-២០២២ និងសកម្មភាព និងការត្រួតពិនិត្យរួមគ្នាដើម្បីសម្រេច​បាន​នូវចំណុចអាទិភាពដែលបានព្រមព្រៀងនៃកម្មវិធីការងារសមរម្យឆ្នាំ២០១៩-២០២៣ ជា​ពិសេសគាំទ្រដល់យុទ្ធសាស្ត្រឆ្លើយតប​ និងកាស្ដារឡើងវិញពីការរាតត្បាតជំងឺកូវីដ-១៩។

សូមបញ្ជាក់ថា តាមរយៈកម្មវិធីការងារសមរម្យសម្រាប់ប្រទេសកម្ពុជា អង្គការអន្តរជាតិខាងការងារ ផ្ដល់ជំនួយបច្ចេកទេស និងសេវាកម្ម ដែលជាផ្នែកមួយនៃកិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍន៍​ធំ​បំផុត​នៅ​អាស៊ីអាគ្នេយ៍ដែលមានថវិកាប្រមាណ ២០លានដុល្លារសម្រាប់ឆ្នាំ២០១៩ដល់២០២៣។

កម្មវិធីការងារសមរម្យដើរតួជាក្របខណ្ឌសហប្រតិបត្តិការ និងផែនការសកម្មភាពដែល​នឹង​ជួយ​ប្រទេស​ឱ្យសម្រេចបាននូវកំណើនការងារ ​និង​ការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន៕

អត្ថបទ៖ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        231
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm