សម្តេច ឃួន សុដារី ណែនាំឱ្យចលនាស្រ្តីគណបក្សចូលរួមលើកិច្ចការគាំពារសង្គម ដើម្បីគាំទ្រយេនឌ័រ

2025/04/26 06:55:15 pm        301

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានណែនាំឱ្យចលនាស្រ្តី គណបក្សចុះមូលដ្ឋានស្រុកមុខកំពូលចូលរួមលើកិច្ចការគាំពារសង្គមដើម្បីគាំទ្រយេនឌ័រ។

ការណែនាំរបស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី សមាជិកគណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមចលនាស្រ្តីនៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្តាល ធ្វើឡើងនាឱកាសអញ្ជើញ​ជាអធិបតីភាព ក្នុងពិធីសំណេះសំណាល និងប្រកាសទទួលស្គាល់សមាសភាពក្រុមការងារចលនាស្រ្តី នៃក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកមុខកំពូល ខេត្តកណ្តាល នាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥ និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រុមចលនាស្រ្តីថ្នាក់ខេត្ត ស្រុក ឃុំ និងភូមិ សរុប្រមាណ២០០នាក់។

នាឱកាសនោះ សម្តេច ឃួន សុដារី បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណក្សប្រជាជនកម្ពុជា ស្ថាបនិកមគ្គុទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះ ឈ្នះ ក៏ដូចជាការបន្តដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី។

សម្តេច ឃួន សុដារី ក៏បានសម្តែងក្តីរីយរាយ និងវាយតម្លៃខ្ពស់ចំពោះការខិតខំរបស់ចលនា ស្រ្តីពីអាណត្តិកន្លងទៅរហូតមកដល់ពេលបច្ចុប្បន្ន ។

សម្តេច មានប្រសាសន៍ទៀតថា កម្ពុជាមានភព្វសំណាងដែលមានសម្តេចតេជោ ហ៊ុន សែន មិនត្រឹមជាវាវីរជនលះបង់ចំពោះជាតិប៉ុណ្ណោះទេ សូម្បីប្រទេសជាច្រើនមានការគោរពសម្តេច តេជោ ហ៊ុន សែន ដោយផ្អែកលើកត្តាដែលកម្ពុជាក្រោមការដឹកនាំរបស់សម្តេច តេជោ បានស្វែងរកសុខសន្តិភាពពេញលេញ ក្រោយកម្ពុជាឆ្លងកាត់របបជាច្រើន។

ក្នុងពិធីសំណេះសំណាលនោះ សម្តេច ឃួន សុដារី ថ្លែងថា ដើម្បីសម្រេចការងារទូទៅ ប្រកបដោយជោគជ័យ គឺទាមទារត្រូវចូលរួមទាំងស្រ្តី និងបុរស ដើម្បីជំរុញ និងធានាថាការអនុវត្តការងារទាំងឡាយមិនប្រឈមសមភាពយេនឌ័ររវាងបុរសនិងស្រ្តី។

សម្តេច ថ្លែងទៀតថា កម្លាំងស្រ្តីមានសារសំខាន់ ព្រោះស្រ្តី មានភាពបត់បែនគ្រប់កាល:ទេស: និងមានសមត្ថភាពវិវឌ្ឍន៍រីកចម្រើនជាងអតីតកាល ខណៈបច្ចុប្បន្នក្នុងចំណោមប្រជាពលរដ្ឋសរុប​នៅទូទាំងប្រទេសកម្ពុជា ក្នុងនោះ ស្រ្តី មានចំនួន ជាង៥០ភាគរយ។

ឆ្លៀតក្នុងពិធីនេះដែរ សម្តេច បានលើកឡើងថា ក្រុមចលនាស្រ្តីដែលប្រកាសទទួលស្គាល់​សមាសភាពនាថ្ងៃនេះ ជាសេនាធិការជូនគណបក្សថ្នាក់ស្រុក ឃុំ ភូមិ ដោយដើរតួនាទីជាបណ្តាញ​ស្រ្តីឃុំ ជាក្រុមត្រូវស្វែងយល់ពីសុខទុក្ខ និងជីវភាពរស់នៅឱ្យបានជាប់​ជាប្រចាំជាមួយប្រជាពលរដ្ឋ សំដៅចូលរួមដោះស្រាយបញ្ហានានាក្នុងមូលដ្ឋាន ។

ជាមួយគ្នា សម្តេច ឃួន សុដារី សង្កត់ធ្ងន់ថា ការងារសំខាន់ដែលជាការពេញចិត្ត និងជំនឿចិត្តពី​ប្រជាពលរដ្ឋគាំទ្រមកលើ​រាជរដ្ឋាភិបាល គឺចាប់តាំងពីយុទ្ធសាស្រ្តដំណាក់កាលចតុកោណ មកដំណាក់កាលយុទ្ធសាស្រ្តបញ្ចកោណ នាពេលបច្ចុប្បន្ន បានកំណត់បន្តអាទិភាពលើមនុស្ស ជាកត្តាចំបងរបស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ដើម្បីធានាតម្កល់ប្រយោជន៍ជូនប្រជាជន។

បន្ថែមលើនេះ សម្តេច ឃួន សុដារី បានណែនាំដល់ក្រុមចលនាស្រ្តីត្រូវយកសមត្ថភាព ចូលរួមពង្រឹង និងដឹកនាំ ហើយ​សហការ ដោយកំណត់មុខសញ្ញាប្រជាពលរដ្ឋជាស្រ្តី និងក្មេងស្រី ដេីម្បីរួមចំណែកក្នុងកិច្ចការមនុស្សធម៌ ​ការងារសង្គម ពិសេសកិច្ចការរបស់រាជរដ្ឋាភិបាលលើ​ការគាំពារសង្គម ដូចជា ប័ណ្ណសមធម៌ជាដើម​ដែលទាំងនេះតបតាមអនុសាសន៍របស់សម្តេចតេជោ ចុះ ជួប ចុះជួយ ព្រមទាំងដោះស្រាយភ្លាមៗជូនពួកគាត់៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        118
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        230
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        216

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm