ប្រតិបត្តិការជួយសង្គ្រោះកំពុងដំណើរការនៅកន្លែងផ្ទុះ នៅឯកំពង់ផែអ៊ីរ៉ង់

2025/04/27 06:42:13 pm        188

ក្រុមអ្នកជួយសង្គ្រោះ អាចត្រូវបានគេមើលឃើញកំពុងជួយមនុស្សតាមរយៈរទេះរុញ នៅជិតទីតាំងនៃការផ្ទុះ នៅឯកំពង់ផែ Bandar Abbas របស់ប្រទេសអ៊ីរ៉ង់ កាលពីយប់ថ្ងៃសៅរ៍ (ទី២៦ ខែមេសា)។

សមាជិកនៃអឌ្ឍចន្ទក្រហមអ៊ីរ៉ង់ កំពុងជួយនៅកន្លែងកើតហេតុដែលសង្ស័យថា ការផ្ទុះកើតឡើងបណ្ដាលមកពីសារធាតុគីមី ជាហេតុការណ៍ដែលបានបណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់ ១៤នាក់ បានបាត់បង់ជីវិត និងជាង ៧៥០នាក់រងរបួស។ នៅកន្លែងនោះ យន្តហោះពន្លត់អគ្គិភ័យក៏អាចត្រូវបានមើលឃើញផងដែរ នៅក្នុងវីដេអូ ដែលបានទម្លាក់ទឹកពីលើអាកាសនៅក្បែរអណ្ដាតភ្លើងកំពុងឆេះ។

ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ បានរាយការណ៍ថា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអ៊ីរ៉ង់ លោក Eskandar Momeni បាននិយាយថា មនុស្សចំនួន ៦នាក់ នៅតែបាត់ខ្លួន ខណៈដែលក្រុមពន្លត់អគ្គិភ័យ នៅតែបន្តធ្វើការ ដើម្បីពន្លត់អគ្គិភ័យនេះ បើទោះបីជាមានបញ្ហាប្រឈមដោយសារខ្យល់បក់ខ្លាំងក៏ដោយ។

ពុំទាន់មានការផ្ដល់ពីមូលហេតុពិតប្រាកដពាក់ព័ន្ធនឹងការផ្ទុះនេះនៅឡើយទេ។ អ្នកនាំពាក្យរដ្ឋាភិបាលលោកស្រី Fatemeh Mohajerani បាននិយាយថា វានឹងចំណាយពេលខ្លះ ដើម្បីរកមូលហេតុពិតប្រាកដ ប៉ុន្តែរហូតមកដល់ពេលនេះ អ្វីដែលត្រូវបានកំណត់នោះគឺថា កុងតឺន័ររក្សាទុកនៅជ្រុងមួយនៃកំពង់ផែនេះ ដែលទំនងជាមានផ្ទុកសារធាតុគីមី បានផ្ទុះឡើង។ 

ឧប្បត្តិហេតុនេះបានជំរុញឲ្យអាជ្ញាធរអ៊ីរ៉ង់ ប្រកាសភាពអាសន្ននៅក្នុងទីក្រុង Bandar Abbas ដើម្បីការពារពលរដ្ឋ ចំពេលមាន «ការកើនឡើងយ៉ាងខ្លាំងនូវការបំពុលខ្យល់»។ អភិបាលតំបន់ លោក Mohammad Ashouri Taziani បាននិយាយថា មនុស្សដែលរងរបួសកំពុងត្រូវបានគេបញ្ជូនទៅកាន់មណ្ឌលវេជ្ជសាស្ត្រ Bandar Abbas។ បើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានឲ្យដឹងថា កំពង់ផែនេះត្រូវបានបិទ ហើយប្រតិបត្តិការដែនសមុទ្រត្រូវបានផ្អាក។ 

ប្រធានាធិបតីអ៊ីរ៉ង់ Masoud Pezeshkian បានបញ្ជាឲ្យស៊ើបអង្កេតរកមូលហេតុនៃឧប្បត្តិហេតុនេះ។ ហើយលោកបានសរសេរនៅលើបណ្ដាញ X ថា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃត្រូវបានបញ្ជូនទៅតំបន់ ដើម្បី «ពិនិត្យទំហំនៃគ្រោះថ្នាក់នេះ»៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        39
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        39
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        36

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm