លោក Trump សង្ស័យពីចេតនាចង់បានសន្តិភាពរបស់លោក Putin ក្រោយជួបលោក Zelensky នៅបុរីវ៉ាទីកង់

2025/04/27 12:38:44 pm        155

ប្រធានាធិបតីអាមេរិក លោក Donald Trump និងសមភាគីអ៊ុយក្រែន លោក Volodymyr Zelensky បានជួបប្រជុំរយៈពេលខ្លីយ៉ាងស្ងាត់ៗ នៅឯវិហារ St. Peter's Basilica មុនពិធីបុណ្យព្រះសពរបស់សម្តេច ប៉ាប ហ្វ្រង់ស៊ីស កាលពីថ្ងៃសៅរ៍ (ទី២៦ ខែមេសា) ដោយនេះជាការជួបគ្នាលើកដំបូងរបស់ពួកលោក គិតចាប់តាំងពីមានការប៉ះទង្គិចគ្នានៅសេតវិមាន ហើយប្រធានាធិបតីអាមេរិកក្រោយមក បានបង្ហាញការសង្ស័យថា តើមេដឹកនាំរុស្ស៊ី លោក Vladimir Putin ចង់បានកិច្ចព្រមព្រៀងសន្តិភាពដែរ ឬទេ។

លោក Zelensky បាននិយាយថា លោក និងលោក Trump បានពិភាក្សាគ្នា អំពីលទ្ធភាពនៃការមានបទឈប់បាញ់ដោយគ្មានលក្ខខណ្ឌ ជាមួយរុស្ស៊ី ហើយបាននិងកំពុង «សង្ឃឹមទទួលបានលទ្ធផល» ពី «កិច្ចប្រជុំពេញដោយអត្ថន័យនេះ ដែលអាចក្លាយជាប្រវត្តិសាស្ត្រ»។

បន្ទាប់ពីចាកចេញពីទីក្រុងរ៉ូម ប្រទេសអ៊ីតាលី លោក Trump បានបង្ហាញនូវវិធីសាស្រ្តថ្មី ចំពោះប្រធានាធិបតីរុស្ស៊ី។ តាមរយៈការបង្ហោះនៅលើវេទិកាសង្គម Truth Social របស់លោក លោក Trump បានលើកឡើងថា៖ «មិនមានហេតុផល ដើម្បីឲ្យលោក Putin បាញ់មីស៊ីលចូលទៅតំបន់ស៊ីវិល ក៏ដូចជាទីក្រុងតូច-ធំរបស់អ៊ុយក្រែន ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះទេ»។

លោកប្រធានាធិបតីអាមេរិករូបនេះ បានបបន្ថែមថា៖ «វាធ្វើឲ្យខ្ញុំគិតថា ប្រហែលជាលោកមិនចង់បញ្ឈប់សង្រ្គាមទេមើលទៅ លោកគ្រាន់តែធ្វើពុតជាចង់ធ្វើការជាមួយខ្ញុំ ហើយយើងត្រូវដោះស្រាយជាមួយគាត់ដោយវិធីផ្សេងៗ តាមរយៈ «ប្រព័ន្ធធនាគារ» ឬ «ទណ្ឌកម្មបន្ថែម? មនុស្សកំពុងស្លាប់ច្រើនពេកហើយ!!!»។

បើយោងតាមរូបភាពដែលចេញផ្សាយដោយប្រធានាធិបតីអ៊ុយក្រែន បានបង្ហាញឲ្យឃើញថា លោក Trump និងលោក Zelensky បានអង្គុយទល់មុខគ្នា ដោយឱនមុខរកគ្នា ដើម្បីពិភាក្សាយ៉ាងស៊ីជម្រៅ នៅជ្រុងមួយនៃវិហារ St. Peter's Basilica ខណៈដែលមឈូសរបស់សម្តេច ប៉ាប ដាក់តម្កល់នៅមុខអាសនៈ មុនពេលពិធីបុណ្យព្រះសពចាប់ផ្តើម៕

អត្ថបទដែលទាក់ទង

ឥណ្ឌា និងប៉ាគីស្ថាន បាញ់តដៃគ្នាទ្រង់ទ្រាយតូចក្នុងយប់ទី៤ នៅព្រំដែនតំបន់កាស្មៀរ
2025/04/28 03:09:11 pm        1
ហ្វីលីពីន បង្កើនកម្រិតព្រមាន ក្រោយបន្ទុះភ្នំភ្លើងបញ្ចេញសំណុំផេះជាង ៤គីឡូម៉ែត្រឡើងលើមេឃ
2025/04/28 03:05:45 pm        1
សហភាពអាហ្រ្វិក អំពាវនាវឲ្យមានវិធានការ ដើម្បីដោះស្រាយអំពើហិង្សាជ្រុលនិយម នៅក្នុងតំបន់ Sahel
2025/04/28 03:00:43 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឥណ្ឌា និងប៉ាគីស្ថាន បាញ់តដៃគ្នាទ្រង់ទ្រាយតូចក្នុងយប់ទី៤ នៅព្រំដែនតំបន់កាស្មៀរ

2025/04/28 03:09:11 pm
​ហ្វីលីពីន បង្កើនកម្រិតព្រមាន ក្រោយបន្ទុះភ្នំភ្លើងបញ្ចេញសំណុំផេះជាង ៤គីឡូម៉ែត្រឡើងលើមេឃ
2025/04/28 03:05:45 pm
​សហភាពអាហ្រ្វិក អំពាវនាវឲ្យមានវិធានការ ដើម្បីដោះស្រាយអំពើហិង្សាជ្រុលនិយម នៅក្នុងតំបន់ Sahel
2025/04/28 03:00:43 pm
​ការចំណាយលើវិស័យយោធាពិភពលោក កើនដល់ ២,៧សែនកោដិដុល្លារ ក្នុងកម្រិតកំណត់ត្រាឆ្នាំ ២០២៤
2025/04/28 02:57:02 pm
​Arne Slot អរគុណអ្នកចាត់ការមុនខណៈ Liverpool ឈ្នះជើងឯក Premier League ទី ២០ តាមស្មើកំណត់ត្រា Manchester United
2025/04/28 02:54:53 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/04/26 04:44:54 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/04/24 02:47:52 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/04/23 09:36:05 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/04/26 09:11:05 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/04/24 12:30:26 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am