ប្រភពអេហ្ស៊ីប៖ ក្រុមហាម៉ាសមានបំណងដោះលែងចំណាប់ថ្នូរទាំងអស់ ជាថ្នូរនឹងបទឈប់បាញ់ ៥ឆ្នាំ

2025/04/27 07:58:00 pm        173

យោងតាមប្រភពសន្តិសុខអេហ្ស៊ីប បានឲ្យដឹងថា កាលពីថ្ងៃសៅរ៍ (ទី២៦ ខែមេសា) នៅទីក្រុងគែរ គណៈប្រតិភូក្រុមហាម៉ាសដឹកនាំដោយមេដឹកនាំជាន់ខ្ពស់ លោក Khalil al-Hayya បានយល់ព្រមដោះលែងចំណាប់ថ្នូរអ៊ីស្រាអែលទាំងអស់ ជាថ្នូរនឹងបទឈប់បាញ់រយៈពេល ៥ឆ្នាំ។

ប្រភពបានពណ៌នាកិច្ចពិភាក្សាកាលពីថ្ងៃសៅរ៍នោះថា «មានសារៈសំខាន់ខ្លាំងណាស់» ក្នុងការជំរុញដល់កិច្ចប្រឹងប្រែង ដើម្បីបញ្ចប់សង្រ្គាមនៅហ្គាហ្សា ដោយកត់សម្គាល់ថា គណៈប្រតិភូហាម៉ាសបានទទួលយកសំណើបទឈប់បាញ់រយៈពេល ៥ឆ្នាំ បន្ទាប់ពីបានពិនិត្យមើលការផ្តល់ជូនផ្សេងៗ។

ប្រភពបានបន្ថែមថា រហូតមកដល់ពេលនេះ អ៊ីស្រាអែលមិនទាន់បានឆ្លើយតបជាផ្លូវការនៅឡើយទេ ចំពោះសំណើនោះ ប៉ុន្តែបានផ្តល់ភ្លើងខៀវ ដើម្បីឲ្យបន្តកាចរចានានា ទាក់ទងនឹងការដោះលែងចំណាប់ថ្នូរ។

ជាមួយគ្នានេះ បណ្តាញទូរទស្សន៍ Al-Qahera News របស់អេហ្ស៊ីប បានរាយការណ៍ថា គណៈប្រតិភូក្រុមហាម៉ាស ក៏នឹងពិភាក្សាផងដែរ អំពីកិច្ចព្រមព្រៀងដ៏ទូលំទូលាយដែលធានាឲ្យបាននូវការដកទ័ពអ៊ីស្រាអែលទាំងស្រុងចេញពីតំបន់ហ្កាហ្សា និងធានាដល់ការបញ្ចូនជំនួយមនុស្សធម៌ទៅកាន់ដែនដីនេះ។ កិច្ចពិភាក្សាត្រូវបានគេរំពឹងថា នឹងរួមបញ្ចូលនូវការបង្កើតគណៈកម្មាធិការ ដើម្បីគ្រប់គ្រងរដ្ឋបាលរបស់តំបន់ហ្កាហ្សា។

គួរបញ្ជាក់ថា អ៊ីស្រាអែលបានបញ្ឈប់ការហូរចូលនៃការផ្គត់ផ្គង់ជំនួយទៅកាន់តំបន់ហ្កាហ្សា កាលពីថ្ងៃទី២ ខែមីនា បន្ទាប់ពីការផុតកំណត់នៃដំណាក់កាល ៦សប្តាហ៍ដំបូងនៃកិច្ចព្រមព្រៀងឈប់បាញ់ជាមួយក្រុមហាម៉ាសដែលបានចាប់ផ្តើមនៅថ្ងៃទី១៩ ខែមករា។ អ៊ីស្រាអែលបានអះអាងថា ចំណាត់ការនេះ គឺដោយសារតែការបដិសេធរបស់ក្រុមហាម៉ាស ចំពោះការផ្តល់ជូនរបស់ខ្លួន ក្នុងការពង្រីកបន្ថែមដំណាក់កាលទី១ នៃបទឈប់បាញ់។ បន្ទាប់មកកងកម្លាំងអ៊ីស្រាអែលបានចាប់ផ្តើមការវាយប្រហារឡើងវិញ នៅទូទាំងតំបន់ហ្គាហ្សា នាថ្ងៃទី១៨ ខែមីនា ដោយបញ្ចប់នូវបទឈប់បាញ់នោះ៕

អត្ថបទដែលទាក់ទង

ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm        353
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm        352
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm        343

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm