សម្ដេចធិបតីចែករំលែកបទពិសោធន៍កាលធ្វើកម្មសិក្សានៅធនាគារពិភពលោក ក្នុងរដ្ឋធានី Washington សហរដ្ឋអារិកនៅឆ្នាំ២០០២

2025/04/27 09:22:43 pm        217

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥នេះ បានបង្ហាញរូនភាព និងចែករំលែកបទពិសោធន៍របស់សម្ដេច កាលធ្វើកម្មសិក្សានៅធនាគារពិភពលោក ក្នុងរដ្ឋធានី Washington នៃសហរដ្ឋអារិក កាលពីឆ្នាំ២០០២។

សម្ដេចធិបតី មានប្រសាសន៍ថា ព្រឹកមិញក្នុងកម្មវិធីជួបជាមួយបងប្អូនសហជីពនិងសេដ្ឋកិច្ចក្រៅប្រព័ន្ធ សម្ដេចបានមានប្រសាសន៍ លេងបន្តិចអំពីការរស់នៅរបស់សម្ដេចកាលធ្វើកម្មសិក្សានៅធនាគារពិភពលោក ក្នុងរដ្ឋធានី Washington នៃសហរដ្ឋអារិក ឆ្នាំ២០០២។

សម្ដេចមានប្រសាសន៍ថា ក្រោយចប់កម្មវិធីសម្ដេចបានទទួលរូបថតមួយសន្លឹកនេះ ដែលមិត្តរបស់សម្ដេចផ្ញើមកអោយសម្ដេច។ ក្នុងរូបនេះ គឺជាបន្ទប់ដែលសម្ដេចជួលនៅជាមួយមិត្តរួមបន្ទប់ពីរនាក់ទៀតរយៈពេលជិតមួយឆ្នាំ ក្នុងពេលដែលខ្ញុំធ្វើកម្មសិក្សានៅធនាគារពិភពលោកនៅឆ្នាំ ២០០២នោះ។ បន្ទប់នេះមានបន្ទប់គេងតូចមួយអាចដាក់គ្រែបានពីរ បន្ទប់ទឹកតូចមួយ កន្លែងសាឡុងទទួលភ្ញៀវ ជាប់ជាមួយចង្ក្រានតូចមួយ។

សម្ដេចមានប្រសាសន៍ថា៖«ខ្ញុំគេងនៅលើប៉ៅអ៊ី (ប៉ៅអ៊ីបត់ក្នុងរូប) នៅក្នុងបន្ទប់សាឡុង ជាប់ផ្ទះបាយ ដោយទុកអោយមិត្តរួមបន្ទប់ពីរនាក់ទៀតគេងនៅក្នុងបន្ទប់ ដោយសារខ្ញុំធ្វើការងារយប់ៗជ្រៅ ហើយមិនចង់រំខានមិត្ត ទុកអោយគាត់អាចបិទភ្លើងគេងក្នុងបន្ទប់ចុះ។ កន្លែងដែលខ្ញុំអង្គុយហូបបាយនេះគឺ ជាកន្លែងគេងរបស់ខ្ញុំ គ្រែរបស់ខ្ញុំគឺប៉ៅអ៊ីបត់ (ក្នុងរូបភាព) ហើយវាក៏ជាកន្លែងហូបបាយ និងធ្វើកិច្ចការរបស់ខ្ញុំនៅផ្ទះផងដែរ។ មិត្តភក្តិខ្លះ ប្រាប់ថាឃើញរូបនេះថាគួរឱ្យអាណិតខ្ញុំ។ ប៉ុន្តែខ្ញុំបានប្រាប់គាត់វិញថាមិនមានអ្វីគួរឲ្យអាណិតនោះទេ ព្រោះទោះយ៉ាងណាក៏ខ្ញុំមានសំណាងជាមនុស្សរាប់លាននាក់ដែលមិនមានឱកាសដូចខ្ញុំ»។

សម្ដេចធិបតីបានបញ្ជាក់ថា ការដែលសម្ដេចសម្រេចជួលផ្ទះតូចមួយនៅបីនាក់ជាមួយមិត្តភក្តិ គឺសម្ដេចមានមូលហេតុធំៗចំនួនពីរ៖ មូលហេតុទី១ គឺសម្រាប់សម្ដេច មិនថាផ្ទះតូចចង្អៀតឬចាស់ ឱ្យតែមានដំបូលកុំឱ្យលិចពេលភ្លៀង មានកន្លែងសម្រាប់គេង សម្រាប់ហូបបាយ សម្រាប់ធ្វើកិច្ចការ គឺគ្រប់គ្រាន់ហើយ។

សម្ដេចថ្លែងថា៖«គោលដៅសំខាន់របស់ខ្ញុំពេលនោះគឺផ្ដោតទៅលើការងារនៅធនាគារពិភពលោក ដែលខ្ញុំត្រូវខិតខំធ្វើឲ្យល្អនិងច្បាមយកបទពិសោធន៍ឲ្យបានជាអតិបរមា ក្នុងរយៈពេលដែលខ្ញុំធ្វើការនៅទីនោះ។ កន្លែងស្នាក់នៅ ឬមធ្យោបាយធ្វើដំណើរ (ខ្ញុំជិះរថភ្លើងក្រោមដីទៅធ្វើការ) គឺជាកិច្ចការបន្ទាប់បន្សំ។ មិនអាចឲ្យកិច្ចការបន្ទាប់បន្សំជាឧបសគ្គសម្រាប់រំខានដល់ការសម្រេចគោលដៅធំរបស់ខ្ញុំទេ»។

សម្ដេចមានប្រសានស៍បន្តថា៖«មូលហេតុសំខាន់មួយទៀតរបស់ខ្ញុំ គឺភាពម្ចាស់ការរបស់ខ្ញុំក្នុងការរស់នៅ ដោយខ្ញុំព្យាយាមដាក់គោលដៅធ្វើយ៉ាងណា ការរស់នៅរបស់ខ្ញុំនៅពេលនោះត្រូវអាចទ្រទ្រង់បានដោយសារប្រាក់បៀវត្សរបស់ខ្ញុំ ដែលបានមកពីការធ្វើកម្មសិក្សានៅធនាគារពិភពលោក។ ពោលគឺរស់ដោយថវិការកដោយខ្លួនឯង ដោយមិនចាំបាច់ប្រើប្រាស់ថវិការបស់ឪពុកម្ដាយ ទោះបីជាគាត់មានលទ្ធភាពផ្ដល់ឱ្យខ្ញុំអាចជួលផ្ទះបានល្អជាងឬធំជាងនេះក៏ដោយ»៕

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        138
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        118
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm