មន្ត្រី៖ ១០០ថ្ងៃបន្ទាប់របស់លោក Trump នឹងផ្ដោតលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម កិច្ចពិភាក្សាសន្តិភាព និងវិធានការខ្លាំងក្លា

2025/04/27 09:58:07 pm        165

មន្ត្រីសេតវិមានបានប្រាប់ឲ្យដឹងថា លោកប្រធានាធិបតី Donald Trump និងរដ្ឋបាលរបស់លោក នៅសប្តាហ៍នេះ នឹងបង្ហាញពីសមិទ្ធផលរយៈពេល ១០០ថ្ងៃដំបូងរបស់លោក នៅក្នុងតំណែង ខណៈពេលដែលសម្លឹងឆ្ពោះទៅ ១០០ថ្ងៃបន្ទាប់ដែលផ្តោតលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងកិច្ចចរចាសន្តិភាព។

បន្ទាប់ពីល្បឿននៃការផ្លាស់ប្តូរដ៏លឿនរហ័សដែលបានធ្វើឲ្យសម្ព័ន្ធមិត្តនៅមិនសុខ និងផ្ដល់ភាពស្រឡាំងកាំងដល់គូបដិបក្ខ ក្នុងនោះរួមទាំងនៅក្នុងផ្នែកគោលនយោបាយសង្គម ដូចជាសិទ្ធិរបស់អ្នកប្តូរភេទជាដើមផងដែរនោះ មន្ត្រីមួយរូបបាននិយាយថា លោក Trump បានមាន «វិធានការខ្លាំងក្លា» នៅក្នុងគំនិតរបស់លោក ប៉ុន្តែមិនបានពន្យល់ថា តើវាជាអ្វីនោះទេ។

គួរបញ្ជាក់ថា លោក Trump បានធ្វើការផ្លាស់ប្តូរយ៉ាងទូលំទូលាយ ជុំវិញអាទិភាពគោលនយោបាយក្នុងស្រុក និងបរទេសរបស់សហរដ្ឋអាមេរិក ចាប់តាំងពីចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករា។ លោកបានធ្វើឲ្យសណ្តាប់ធ្នាប់សេដ្ឋកិច្ចពិភពលោកប្រែប្រួល ជាមួយនឹងវិធានការដំឡើងពន្ធ បន្ថយទំហំរដ្ឋាភិបាលសហព័ន្ធ ដោយកាត់បន្ថយការងារ និងបញ្ចប់កម្មវិធីភាពចម្រុះ ទាំងនៅក្នុងវិស័យសាធារណៈ និងឯកជន។ លោកក៏បានចាត់វិធានការផងដែរ ចំពោះអ្នកសិក្សា ក្រុមហ៊ុនច្បាប់ និងតុលាការ។

នៅសប្តាហ៍នេះ លោក Trump គ្រោងធ្វើដំណើរទៅកាន់រដ្ឋ Michigan សម្រាប់ការជួបជុំមួយ ដើម្បីរំលឹកដល់ព្រឹត្តិការណ៍សំខាន់ៗចំនួន ១០០ថ្ងៃ។ សេតវិមានមានបំណងរំលេចទស្សនៈវិស័យសេដ្ឋកិច្ចរបស់លោក ការបណ្តេញជនអន្តោប្រវេសន៍ខុសច្បាប់ ការផ្លាស់ប្តូរ ចំពោះគោលនយោបាយការបរទេស និងការងារនៃក្រសួងប្រសិទ្ធភាពរដ្ឋាភិបាលរបស់លោកមហាសេដ្ឋី Elon Musk ដែលត្រូវបានបង្កើឡើង ដើម្បីបោសសម្អាតការិយាធិបតេយ្យសហព័ន្ធ និងកាត់បន្ថយនូវអ្វីដែលខ្លួនមើលឃើញថា ជារឿងខ្ជះខ្ជាយឥតប្រយោជន៍៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        86
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        130
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        118

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm