សម្ដេចធិបតី៖ ការបង្កើតការងារ មិនមែនបង្កើតតែបរិមាណនោះទេ ត្រូវគិតគូរដល់គុណភាព​ផងដែរ

2025/04/27 10:13:47 pm        224

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធី​សំណេះសំណាលជាមួយសហជីព, សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគមបុគ្គលិកសិក្សាខ្មែរ ដើម្បី​អបអរ​សាទរខួបអនុស្សាវរីយ៍លើកទី ១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា នាព្រឹកថ្ងៃ​អាទិត្យ ទី២៧ ខែមេសា ឆ្នាំ២០២៥ ថា៖ ការបង្កើតការងារ មិនមែនបង្កើតតែបរិមាណនោះទេ ត្រូវគិត​គូរ​ដល់គុណភាព​ផងដែរ ដោយបង្កើត​ទាំងខាងក្នុងប្រទេស, ពិសេស​ ក្នុងមូលដ្ឋានដែលនៅជិតបងប្អូនប្រជាពល​រដ្ឋកំពុងរស់​នៅ, និងក្រៅប្រទេស ដោយត្រូវ​ឈរលើគុណភាពជាអាទិភាព គឺ៖ ១/ បៀវត្សកាន់តែកើន, ២/ ជំនាញ បច្ចេកទេស, ៣/ គោរពច្បាប់ការងារ, ៤/ គោលដៅសុវត្ថិភាព និងសុខភាព គិតទាំង​មាតា​បិតា និងកូន​ៗ តាមរយៈកម្មវិធីសង្គមផ្សេងៗ។

បន្ថែមពីគុណតម្លៃនៃការបង្កើតការងារខាងលើ, សម្តេចបវរធិបតី​ បានគូសបញ្ជាក់ថា៖ ការអភិវឌ្ឍ និងការរីកចម្រើន​របស់សេដ្ឋកិច្ចកម្ពុជា, ការវិនិយោគ និង​វិស័យ​ការងារ ក៏ដូចជា​ រោងចក្រសហគ្រាស គឺមានការកើនឡើងជាលំដាប់ ទាំងទំហំ និងបរិមាណ​ ដែលជាការវិនិយោគផ្ទាល់ពី​វិនិយោគិន និងក្រុមហ៊ុនជាច្រើន មកពីបណ្តាប្រទេសជាច្រើន រួមមាន៖​ ចិន,​សហរដ្ឋ អាមេរិក​, ជប៉ុន, កូរ៉េ, សិង្ហបុរី​ ជាដើម ហើយអ្វីដែលរិតតែពិសេស គឺមោទនភាព ដែលកូនខ្មែរមានសមត្ថភាពផលិតផលិតផលដោយខ្លួនឯង នៅលើទឹកដីកម្ពុជា ព្រមទាំងមានការទទួលស្គាល់ជាអន្តរជាតិ លើផលិត​ផលដែលបានផលិត​ និង​ មានដាក់ស្លាក Made in Cambodia​ សម្រាប់ទាំងការនាំចេញ និងទាំងការលក់ក្នុងស្រុក។​ នេះជាមោទនភាពសម្រាប់ប្រជាពលរដ្ឋខ្មែរ ដែលអាចវិវត្តខ្លួន​ជាប់រហូត ហើយទទួលបានផលដែល​បានបង្ហាញច្បាស់ពីសមត្ថភាព និងការរីកចម្រើន។ បន្ថែមលើនេះ,​ សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី ចង់ឱ្យកូនខ្មែរកាន់តែរឹងមាំ និងមានភាពម្ចាស់ការលើខ្លួនឯង ដោយផ្ដោតលើការកសាងសមត្ថភាព ជំនាញ​ និងសុខភាព។ ក្រៅពីការបង្កើតការងារក្នុងស្រុក, រាជរដ្ឋាភិបាល ក៏បានស្វែងរកការងារជូនប្រជាពលរដ្ឋនៅក្រៅប្រទេសបន្ថែមទៀត​ ដើម្បីឆ្លើយតបទៅនឹងតម្រូវការការងារ និងជីវភាពរបស់ប្រជាពលរដ្ឋ។

មុននឹងបញ្ចប់, សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមអំពីការដោះស្រាយវិវាទការងាររបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈកន្លងមកដោយបានធ្វើឡើង​ ស្របតាមច្បាប់​ និងលិខិតបទដ្ឋានគតិយុត្តដែលបានកំណត់​ និងនៅជាធរមាន ។ ជាមួយគ្នានេះ,​​ សូមសហជីពស្វែងយល់អំពីច្បាប់​ និងលិខិតបទដ្ឋានគតិយុត្ត ឱ្យបានច្បាស់​ ដើម្បីងាយស្រួលដោះស្រាយវិវាទការងារ ហើយសូមកុំឱ្យមានភាគីទីបីចូលរួមដែលអាចនឹងបណ្ដាលឱ្យបញ្ហានៅជាប់គាំង និងសូមកុំយករឿងអ្វីផ្សេងទៅពាក់ព័ន្ធនឹងវិវាទដែលកំពុងដោះស្រាយ។ ជាក់ស្តែង, រាជរដ្ឋាភិបាល និងសហជីព មិនមែនជាសត្រូវនឹងគ្នាឡើយ ហើយការដោះស្រាយបញ្ហាគឺត្រូវដោះស្រាយតាមវិធីសាស្ត្រឈ្នះ ឈ្នះ ដើម្បីទទួលបានផលប្រយោជន៍ទាំងអស់គ្នា និងស្របតាមច្បាប់។ និយោជក និងកម្មករនិយោជិត ប្រៀបដូចជាប្ដី និង​ ប្រពន្ធ ចំណែកឯរាជរដ្ឋាភិបាល​ គឺជាអណាព្យាបាល។ ហេតុនេះ សូមជំរុញសុខដុមនីយកម្មក្នុងរោងចក្រសហគ្រាស ស្របតាមទិសស្លោក “ សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ” ដើម្បីថែរក្សាបរិស្ថានទាក់ទាញវិនិយោគិន ឱ្យមកវិនិយោគនៅកម្ពុជា​ និងទទួលបានផលប្រយោជន៍ទាំងអស់គ្នា។

ជាទីបញ្ចប់, សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី ក៏បានមានប្រសាសន៍ថា គោលនយោបាយដែលរាជរដ្ឋាភិបាលបានដាក់ចេញ​ គឺដើម្បីជួយដល់បងប្អូនអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យមានការរីកចម្រើន និងអាចជួយបងប្អូនបានទាន់ពេល, ចំគោលដៅ និង​​ជាពិសេស​ បងប្អូនអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធអាចទទួលបានការលើកទឹកចិត្តផ្នែកពន្ធដារ​ ផងដែរ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        155

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm