មេបញ្ជាការតំបន់ប្រតិបត្តការសឹករងកំពង់ឆ្នាំង ចុះជួបប្រជានេសាទ និងណែនាំពួកគាត់ ឲ្យប្រើឧបករណ៍ស្របច្បាប់ស្តីពីជលផល

2025/04/27 10:27:08 pm        250

កំពង់ឆ្នាំង៖ លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការតំបន់ប្រតិបត្តការសឹករងកំពង់ឆ្នាំង នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥នេះ បានដឹកនាំកម្លាំងកងទ័ពចុះជួបប្រជានេសាទ និង​បទ​ល្មើស​មួយ​ចំនួន រួមនិងណែនាំពួកគាត់ ឲ្យ​ប្រើឧបករណ៍ត្រូវច្បាប់ស្តីពីជលផល ដើម្បីរក្សា​នូវ​ធន​ធាន​ជល​ផល ជីវចំរុះបាតទន្លេ ព្រៃលិចទឹក ដីតំបន់៣ ក៏ដូចជាថែរក្សាបឹង​ទន្លេសាប​អោយ​ល្អ​ទៅ​ថ្ងៃ​អនាគត។

លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា បានថ្លែងបន្តថា៖ យើងទាំងអស់គ្នាជាជនជាតិខ្មែរ ត្រូវ​ពួត​ដៃ​គ្នា​ជាមួយ​អាជ្ញាធរគ្រប់ជាន់ថ្នាក់ កងកម្លាំងប្រដាប់អាវុធទាំង៣ និងអាជ្ញាធរទន្លេសាប ដើម្បីការពារ​បឹង​ទន្លេសាប ជីវចំរុះក្នុងទឹក និងលើទឹក រក្សាធនធានមច្ឆាជាតិ ព្រៃលិចទឹក និងដីតំបន់៣ ដើម្បី​អោយ​បឹង​ទន្លេសាប និងទន្លេសាប មាននិរន្តរភាពបានយូរអង្វែងតទៅអនាគត។ កុំប្រើប្រាស់​ឧបករណ៍​ដែល​ខាងក្រសួង មន្ទីរកសិកម្ម និងរដ្ឋបាលជលផលហាមឃាត់ កាលណាបងប្អូន​ប្រើប្រាស់​ឧបករណ៍ទាំងនោះ នឹងត្រូវជាប់ទោសទណ្ឌ និងមានកំហុសេជាមួយកូនចៅជំនាន់ក្រោយដោយយើងបានចូលរួមបំផ្លាញផលមច្ឆាជាតិ មិនបានជួយថែរក្សានូវបឹង និងទន្លេធម្មជាតិរបស់យើង។ លោកឧត្តមសេនីយ៍ត្រី បានអោយប្រជានេសាទ ជួយផ្តល់ព័ត៌មានទាក់ទងនឹងបទល្មើសនេសាទ ដែលជនសង្ស័យបានប្រព្រឹត្តនៅតាមដងទន្លេសាប ទោះជាបទល្មើសអ្វីក៏ដោយ។

ប្រជានេសាទលក្ខណៈគ្រួសារ បានថ្លែងអំណរគុណដល់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានអោយកម្លាំងកងទ័ពចុះមកបង្ក្រាបបទល្មើសនេសាទគ្រប់ប្រភេទនាពេលនេះ ព្រោះពួកគាត់យល់ថា ក្រោយការបង្ក្រាបបទល្មើសទាំងនោះ ប្រជានេសាទទាំងអស់នឹងអាចនេសាទត្រីបានច្រើនជាងមុន មិនមានអ្នកហាមឃាត់ និងមានជីវភាពល្អប្រសើរជាងពេលមុន។ ពួកគាត់បានស្នើសុំអោយកម្លាំងអាជ្ញាធរគ្រប់ជាន់ថ្នាក់ មន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ កម្លាំងខ័ណ្ឌរដ្ឋបាលជលផល និងកម្លាំងប្រដាប់អាវុធទាំង៣ បន្តចុះបង្ក្រាបបទល្មើសថែមទៀត និងកុំអនុគ្រោះដល់ជនសង្ស័យប្រព្រឹត្តបទល្មើសនេសាទអោយសោះ។

នៅរដូវនេះ ជារដូវហ៊ុំសម្រាស់ នៅតាមដងទន្លេគេឃើញមានដើមកំប្លោកជាច្រើនកកកុញពេញទន្លេ កន្លែងខ្លះមិនអាចអោយប្រជានេសាទលក្ខណៈគ្រួសារអាចដាក់មងចងសន្ទូចបានទៀតផង ។ ករណីនេះ ប្រជានេសាទបានសុំថ្នាក់លើ មេត្តាបង្កើនការបង្ក្រាបផង ព្រោះបើដាក់មងចងសន្ទូចពេលកំប្លោកហូរចេញមកនឹងត្រូវដាច់មងសន្ទូចអស់គ្មានសល់៕ កាំង ហុងវាស្នា

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        178
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        155
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        179

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ

2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm