«កេសរកូលព្រះទ្រហឹង» ប្រភេទកេសរកូលធំជាងគេលើសកលលោក

2025/04/27 04:36:22 pm        123

កេសរកូលព្រះទ្រហឹង ជាប្រភេទកេសរកូលធំជាងគេលើសកលលោក កំពុងតែរីកជាលើកទី៣នៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អានភ្នំគូលែន នៅក្នុងភូមិសាស្រ្តឧទ្យានជាតិព្រះជ័យវរ្ម័ន នរោត្តម «ភ្នំគូលែន» ខេត្តសៀមរាប។

ក្រុមការងារស្រាវជ្រាវ នៃនាយកដ្ឋានជីវៈចម្រុះ របស់ក្រសួងបរិស្ថាន បានកំពុងធ្វើការស្រាវជ្រាវ និងអភិរក្សកេសរកូលព្រៃនៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អានភ្នំគូលែន។ យោងតាមក្រុមការងារជំនាញ កេសរកូលព្រះទ្រហឹង មានឈ្មោះវិទ្យាសាស្ត្រថា Grammatophyllum speciosum និងឈ្មោះជាភាសាអង់គ្លេសថា Giant Orchid, Tiger Orchid, The Sugar Cane Orchid គឺ ជាកេសរកូលធំជាងគេលើសកលលោក ហើយវាជាប្រភេទកេសរកូលព្រៃដ៏កម្រមួយរបស់ខ្មែរ ដែលយើងធ្លាប់បានជួបប្រទះមានដុះ នៅតំបន់ជួរភ្នំក្រវាញនៃខេត្តកោះកុង និងតំបន់ជួរភ្នំដងរែក នៃខេត្តព្រះវិហារ និងខេត្តសៀមរាប។ គេហៅកំណត់ថាវាធំជាងគេលើសកលលោក ព្រោះតាមការកត់ត្រា កេសរកូលប្រភេទនេះ អាចមានទំងន់រហូតដល់ទៅ២តោន ក្នុងមួយគុម្ព ហើយអាចមានកំពស់ចាប់ពី០,៥ ម៉ែត្រទៅ៣ម៉ែត្រ និងមានទងផ្កាអាចមានប្រវែង២ម៉ែត្រ និងចំនួនផ្ការហូតដល់ទៅ៧០០០ ផ្កាក្នុង១គុម្ព ដោយក្នុងមួយទងផ្កាអាចមានផ្កាចំនួនចាប់ពី៨០ ទៅ១០០ផ្កា។ កេសរកូលប្រភេទនេះកម្រចេញផ្កាណាស់ ហើយផ្កាអាចរីកបានរយៈពេលពី២ទៅ៣ខែ។

កេសរកូលព្រះទ្រហឹងត្រូវបានយកមកដំានៅក្នុងសួនកេសរកូលព្រៃនៃមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូលសុខ អាន ភ្នំគូលែន នាខែតុលា ឆ្នាំ២០១៨ ហើយបានចេញផ្កាលើកទី១នៅខែមេសា និងឧសភា ឆ្នាំ២០២១ ដែលមានចំនួន១ទងផ្កា លើកទី២នៅខែមេសា ឆ្នាំ២០២៤ចំនួន១ទងផ្កា និងបច្ចុប្បន្ន គឺក្នុងខែមេសា ឆ្នាំ២០២៥ នេះ កេសរកូលព្រះទ្រហឹង បាននិងកំពុងចេញផ្កាជាលើកទី៣ដែលមានចំនួនរហូតដល់ទៅ៥ទងផ្កា។ នេះបានបញ្ជាក់ថាសួនកេសរកូលព្រៃនៃមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូលសុខ អាន ភ្នំគូលែន បានបង្កើតជាមជ្ឈដ្ឋានសមស្របសម្រាប់ការរស់នៅរបស់កេសរកូលព្រៃប្រភេទនេះ។

អត្ថបទដែលទាក់ទង

នគរបាលនៅតែបន្តអំពាវនាវឱ្យពលរដ្ឋទៅបន្តសុពលភាពអត្តសញ្ញាណប័ណ្ណ ដើម្បីទុក​សម្រាប់​ប្រើប្រាស់​តាម​តម្រូវការ
2025/04/29 01:03:10 pm        1
សម្តេចតេជោ ដឹកនាំគណៈប្រតិភូ អញ្ជើញដល់ទីក្រុងហូជីមីញ ប្រទេសវៀតណាមប្រកបដោយសុវត្ថិភាព
2025/04/29 11:57:40 am        1
ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត អនុញ្ញាតជូននាយកប្រតិបត្តិ នៃទីភ្នាក់ងារសន្តិសុខសាយប័រជាតិ​ម៉ាឡេស៊ី ជួបសម្តែងការគួរសម និងពិភាក្សាការងារ
2025/04/29 10:44:11 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​នគរបាលនៅតែបន្តអំពាវនាវឱ្យពលរដ្ឋទៅបន្តសុពលភាពអត្តសញ្ញាណប័ណ្ណ ដើម្បីទុក​សម្រាប់​ប្រើប្រាស់​តាម​តម្រូវការ

2025/04/29 01:03:10 pm
​Ronnie O’Sullivan ឈ្នះកីឡាករចិន Pang Junxu ឡើងវគ្គ ៨ នាក់ចុងក្រោយស្នូកឃ័រពិភពលោក
2025/04/29 01:02:12 pm
​ជប៉ុន ផ្តល់ឧបករណ៍ដល់អ៊ុយក្រែនដើម្បីកំណត់អត្តសញ្ញាណសាកសពមនុស្ស និងរាវរកគ្រឿងផ្ទុះ
2025/04/29 12:49:15 pm
​ក្រុមអ្នកពន្លត់អគ្គិភ័យនៅប្រទេសកូរ៉េខាងត្បូង ព្យាយាមទប់ស្កាត់ចំហេះព្រៃដ៏ធំ
2025/04/29 12:46:55 pm
​អ៊ីស្រាអែល ត្រូវបានចោទពីការបិទផ្លូវជំនួយនៅហ្កាហ្សា ខណៈសវនាការតុលាការពិភពលោកចាប់ផ្តើម
2025/04/29 12:44:06 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/04/29 02:37:21 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/04/24 02:47:52 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/04/23 09:36:05 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/04/26 09:11:05 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/04/24 12:30:26 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am