លោក Trump៖ នាវារបស់អាមេរិក គួរតែបានឆ្លងកាត់ព្រែកជីក Panama និង Suez ដោយមិនបាច់បង់ថ្លៃ

2025/04/27 11:39:14 pm        304

ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃសៅរ៍ (ទី២៦ ខែមេសា) បាននិយាយថា នាវាយោធា និងពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក គួរតែត្រូវបានអនុញ្ញាតឲ្យធ្វើដំណើរឆ្លងកាត់ព្រែកជីក Panama (ប៉ាណាម៉ា) និង Suez (ស៊ុយអេ) ដោយមិនចាំបាច់បង់ថ្លៃនោះឡើយ។

តាមរយៈការបង្ហោះនៅលើបណ្ដាញសង្គម Truth Social លោក Trump បានលើកឡើងថា៖ «ខ្ញុំបានស្នើឲ្យរដ្ឋមន្ត្រីការបរទេស លោក Marco Rubio ចាត់វិធានការ និងធ្វើឲ្យវាក្លាយជាផ្លូវការយ៉ាងឆាប់រហ័ស ចំពោះបញ្ហានេះ»។

គួរបញ្ជាក់ថា ព្រែកជីកប៉ាណាម៉ា ឆ្លងកាត់ផ្នែកដ៏តូចបំផុតនៃជ្រោយ រវាងអាមេរិកខាងជើង និងខាងត្បូង ដែលអាចឲ្យនាវាធ្វើដំណើរបានលឿនជាងមុន រវាងមហាសមុទ្រអាត្លង់ទិក និងប៉ាស៊ីហ្វិក។ ផ្លូវនេះជួយដោះស្រាយប្រហែល ៤០ភាគរយនៃចរាចរណ៍កុងតឺន័ររបស់សហរដ្ឋអាមេរិកជារៀងរាល់ឆ្នាំ។

សហរដ្ឋអាមេរិកបានបញ្ចប់ការសាងសង់ព្រែកជីកនេះនៅដើមសតវត្សរ៍ទី២០ ប៉ុន្តែបានប្រគល់ការគ្រប់គ្រងផ្លូវទឹកដ៏សំខាន់ជាយុទ្ធសាស្ត្រនេះឲ្យទៅប្រទេសប៉ាណាម៉ាក្នុងឆ្នាំ១៩៩៩។ តែលោក Trump បាននិយាយម្តងហើយម្តងទៀតថា លោកចង់ «យកព្រែកជីកនេះមកវិញ»។ មុនពេលចូលកាន់តំណែងក្នុងខែមករា លោកបានប្រាប់អ្នកសារព័ត៌មានថា លោកនឹងមិនច្រានចោលនោះឡើយ ក្នុងការប្រើប្រាស់ឥទ្ធិពលសេដ្ឋកិច្ច ឬកម្លាំងយោធា ដើម្បីសម្រេចគោលបំណងគ្រប់គ្រងព្រែកជីកនេះ៕

អត្ថបទដែលទាក់ទង

ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm        330
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm        329
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm        320

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm