គ្រូ​ឥណ្ឌូនេស៊ី​ដាក់​គោលដៅ​ឈ្នះ​ជើងឯក World Cup អាស៊ាន​ឱ្យ​បាន​ក្រោយ​ចាញ់​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ៥​លើក

2021/12/08 06:49:33 pm        295

​បាល់ទាត់៖ ​ក្រុម​ឥណ្ឌូនេស៊ី​បានធ្វើការ​ហ្វឹកហាត់​ជុំគ្នា​នៅ​ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ ត្រៀមលក្ខណៈ​សំរាប់​ការប្រកួត​ដំបូង​របស់​ខ្លួន​នៅ​ក្នុង​ពូ​ល B ស្អែក​នេះ​ដោយ​ជួប​ជាមួយ​ក្រុម​គោព្រៃ​កម្ពុជា​។ ​​មុន​មកដល់​ព្រឹត្តិការណ៍​បាល់ទាត់​ធំ​ជាង​ប្រចាំ​តំបន់​អាស៊ាន​មួយ​នេះ គ្រូបង្វឹក​ឥណ្ឌូនេស៊ី​លោក Shin Tae-yong ដែល​ធ្លាប់ជា​គ្រូបង្វឹក​ក្រុម​ជំរើសជាតិ​កូរ៉េខាងត្បូង​នោះ បានដាក់​គោលដៅ​នាំ​ក្រុម​ឈ្នះ​ជើងឯក AFF Championship នេះ​ឱ្យបាន​ក្រោយ​ខកខាន​ចាញ់​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ដល់​ទៅ ៥លើក​ក្នុង​អតីតកាល​។

​​ឥណ្ឌូនេស៊ី​បាន​ឈានឡើង​វគ្គ​ផ្តាច់ព្រ័ត្រ​ជើងឯក​អាស៊ាន​នេះ​ដល់​ទៅ ៥លើក​តែ​មិនដែល​ឈ្នះ​ជើងឯក​ឡើយ​ដែល​រួម​មាននៅ​ឆ្នាំ២០០០, ២០០២, ២០០៤, ២០១០ និង ២០១៦​។ ​​ឆ្នាំនេះ​ឥណ្ឌូនេស៊ី​បាន​កោះហៅ​កីឡាករ​សំខាន់ៗ​ ដែល​ប្រកប​អាជីព​នៅក្រៅ​ស្រុកជាពិសេស​កីឡាករ​កូនកាត់​បី​សាសន៍​វ័យ ១៩ឆ្នាំ Elkan Baggott ដែល​កំពុង​ប្រកប​អាជីព​នៅ​ក្លិប​​អង់គ្លេស Ipswich Town ក៏ដូចជា​កីឡាករ​ខ្សែប្រយុទ្ធ Egy Maulana Vikri ដែល​កំពុង​ប្រកប​អាជីព​នៅ​ក្លិប​​ស្លូ​វ៉ា​គី FK Senica ជាដើម​។ ​​ចំណែក​ក្រុម​កម្ពុជា​បានចាប់ផ្តើម​ប្រកួត​នៅក្នុង​ពូ​ល B នេះ​មុន​ឥណ្ឌូនេស៊ី​មួយ​ប្រកួត​គឺ​ចាញ់​ម៉ាឡេស៊ី ៣-១ កាលពី​ថ្ងៃ​ចន្ទ ​ខណៈ​មួយ​ប្រកួត​ទៀត​ក្នុង​ពូ​ល B ដែល​លេង​ស្អែក​នេះ​គឺ​ម៉ាឡេស៊ី​ជួប​ឡាវ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        147
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        158
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        162

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm