ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន រៀបចំកម្មវិធីប្រឡងនិយាយភាសាខ្មែរជាលើកទី៨ ឆ្នាំ២០២៥

2025/04/28 12:28:48 am        308

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានរៀបចំកម្មវិធីប្រឡងនិយាយភាសាខ្មែរ នៅ​ក្នុង​បិរវេណ​ស្ថានទូតកម្ពុជា នាទីក្រុងតូក្យូ កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥ ។

កម្មវិធីនេះ មានបេក្ខជនប្រឡងសរុបចំនួន ១៦ នាក់ (ស្រី ១៤ នាក់) ដែលជា​សិស្ស​និស្សិត និង​អ្នក​ធ្វើ​ការ​ជន​ជាតិជប៉ុន និងដែលកំពុងសិក្សាភាសាខ្មែរ។ នេះជាលើកទី៨ ដែលស្ថានទូត​កម្ពុជា​បាន​រៀបចំ​ការប្រឡងនិយាយភាសាខ្មែរនេះឡើង ដែលជាកម្មវិធីប្រចាំឆ្នាំ ក្នុងគោល​បំណង​លើក​ទឹក​ចិត្តដល់ប្រជាពលរដ្ឋជប៉ុនដែល​កំពុង​រៀន​ភាសា​ខ្មែរ​អាច​ចូល​រួម​ដក​បទ​ពិសោធន៍​ពី​សមត្ថភាព​និយាយ​ភាសា​ខ្មែររបស់ពួកគេ ព្រមទាំង លើកកម្ពស់ការសិក្សាស្រាវជ្រាវពីទំនាក់ទំនងកម្ពុជា-ជប៉ុន និងជំរុញការស្វែងយល់កាន់តែច្បាស់ពីប្រទេសកម្ពុជា ក៏ដូចជាជំរុញ​ទំនាក់​ទំនង​ឱ្យ​កាន់​តែ​ប្រសើរ​រវាងប្រជាជនទាំងពីរប្រទេសផងដែរ។ បេក្ខជនជ័យលាភីលេខ ១ និងបេក្ខនារី​ជ័យ​លាភី​លេខ ២ និងលេខ៣ ក្នុងកម្មវិធីខាងលើ ទទួលបានរង្វាន់ធ្វើដំណើរកំសាន្តនៅប្រទេសកម្ពុជា នា​អំឡុង​ខែ​សីហា ឬខែកញ្ញាឆ្នាំ២០២៥ រីឯបេក្ខជន-បេក្ខនារីផ្សេងទៀតដែលពុំទទួលជ័យលោភី ក៏​ទទួលបានរង្វាន់លើកទឹកចិត្តផងដែរ។

សូមបញ្ជាក់ជូនថា កម្មវិធីការប្រឡងនិយាយភាសាខ្មែរ ត្រូវ​បាន​ចាប់​ផ្តើម​ប្រារព្ធ​ឡើ​ង​ជា​លើក​ដំបូង​នៅ​ឆ្នាំ២០១៣ ដើម្បីអបអរសាទរខួប៦០ឆ្នាំនៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន បន្ទាប់​មក​ត្រូវ​បាន​អាក់ខានដោយសារវិបត្តិជំងឺកូវីដ-១៩ និងក្រោយមក​បាន​ចាប់​ផ្តើម​ធ្វើ​ឡើង​វិញ​នៅ​ឆ្នាំ​២០២៣ ដែលជាខួប៧០ឆ្នាំនៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន និងក្រោយ​មក​ទៀត​ត្រូវ​បាន​ប្រារព្ធ​ឡើង​ជាបន្តបន្ទាប់ជារៀងរាល់ឆ្នាំ។

នៅក្នុងឱកាសនោះ បន្ទាប់ពីកម្មវិធីប្រឡងបានបញ្ចប់ ស្ថានឯកអគ្គរាជទូត​កម្ពុជា​ក៏​មាន​រៀបចំ​ផង​ដែរនូ​វក​ម្មវិធីសំណេះសំណាល និងពិសាម្ហូបអាហារខ្មែរ ដើម្បីបង្កើតបណ្តាញ​ទំនាក់​ទំនង​រវាង​អ្នក​ចូល​រួម និងផ្សព្វផ្សាយអំពីមុខម្ហូបខ្មែរ។ កម្មវិធីខាងលើ បានចូលរួម​ចំណែក​មួយ​យ៉ាង​សំខាន់​ផង​ដែរ ក្នុងការពង្រឹងទំនាក់ទំនងរវាងកម្ពុជា-ជប៉ុន ព្រមទាំងជា​ផ្នែ​កមួយ​នៃ​ការ​ជំរុញ​សេដ្ឋកិច្ចការទូតផងដែរ៕




អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm