កីឡាករប្រណាំងម៉ូតូអេស្ប៉ាញ Alex Marquez ដែលជាប្អូនប្រុសបង្កើតរបស់ជើងឯកពិភពលោក ៦ សម័យ Marc Marquez ទីបំផុតបានឈ្នះការប្រណាំងម៉ូតូ GP លើកដំបូងក្នុងអាជីព ក្រោយយកឈ្នះការប្រណាំងនៅទឹកដីអេស្ប៉ាញ។
កីឡាករវ័យ ២៩ ឆ្នាំរូបនេះ បានយកឈ្នះការប្រណាំងដ៏ល្អឥតខ្ចោះរបស់ខ្លួននៅ Spanish Grand Prix ដើម្បីឡើងនាំមុខគេក្នុងតារាងជើងឯកពិភពលោកក្រោយប្រណាំងបាន ៥ ទីលាននាំមុខលើបងប្រុង Marc Marquez។
កីឡាកររបស់ក្រុម Ducati-Gresini បានចេញដំណើរនៅលេខរៀងទីបួន មុនពេលមកដល់ទីព្រ័ត្រដាច់អ្នកលេខពីរ កីឡាកររបស់ក្រុម Yamaha, Fabio Quarteraro ដែលបានលេខពីរក្រោយវ៉ាកីឡាករអ៊ីតាលី Francesco Bagnaia។
ចំណែកឯបងប្រុស Marc Marquez ដែលឈ្នះបីទីលានក្នុងចំណោមបួនទីលានមុនការប្រណាំងនេះ មានការប៉ះទង្គិចជាមួយ Bagnaia ខ្ទាតចេញពីផ្លូវនៅជុំទីបី មុនពេលបន្តដំនើរបានវិញបញ្ចប់នៅចំណាត់ថ្នាក់លេខ ១២។
នេះជាការបង្ហាញខ្លួននៅម៉ូតូ GP រដូវកាលទី ៦ សម្រាប់ Alex Marquez តែមិនដែលឈ្នះការប្រណាំង Grand Prix ណាមួយនៅឡើយ តែជ័យជំនះលើកដំបូងនេះបានធ្វើឱ្យនាំមុខមួយពិន្ទុពីបងប្រុស Marc Marquez នៅក្នុងតារាងជើងឯកពិភពលោក ខណៈទីលានបន្ទាប់នឹងធ្វើនៅទឹកដីបារាំងចុងសប្តាហ៍ក្រោយ៕