មហាសន្និបាតនៃវេទិកា AFPPD សមាជិកសភា ប្តេជ្ញាខិតខំជំរុញយន្តការសភាបន្ថែមទៀតឆ្លើយតបទៅនឹងបញ្ហាប្រជាជនឱ្យមានប្រសិទ្ធភាព

2025/04/28 10:32:44 am        70

លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិនៃវេទិកាសភាអាស៊ីដើម្បីប្រជាជន និងការអភិវឌ្ឍ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។

នៅក្នុងកិច្ចពិភាក្សានៃមហាសន្និបាត AFPPD សមាជិកសភា និងអង្គការដៃគូនៃវេទិកាសមាជិកសភាអាស៊ីដើម្បីប្រជាជននិងការអភិវឌ្ឍចំនួន២៣ប្រទេស ប្រមាណជិត១០០រូប បានប្តេជ្ញាចិត្តពង្រឹង និងលើកកម្ពស់យន្តការសភាក្នុងការអនុវត្តបេសកកម្មរបស់ខ្លួនទៅលើសសរស្តម្ភទាំង៤របស់ AFPPD រួមមាន ១)សមភាពយេនឌ័រ និងការផ្តល់ភាពអង់អាចដល់ស្រ្តី ២)ការវិនិយោគលើយុវជន ៣)មនុស្សចាស់សកម្ម និង៤)ការប្រែប្រួលអាកាសធាតុ។ 

នៅក្នុងបរិបទនេះ ប្រទេសជាសមាជិកមួយចំនួនបានលើកឡើងអំពីវឌ្ឍនភាព និងបញ្ហាប្រឈមនៅក្នុងការជំរុញផែនការសកម្មភាពទៅតាមសសរស្តម្ភនីមួយៗ ជាអាទិ៍ ប្រទេសតាហ្សីគីស្តង់ បានលើកឡើងអំពីស្ថានភាពទូទៅនៃ សមភាពយេនឌ័រនិងជំនួយផ្នែកច្បាប់ ទាក់ទងនឹងការទប់ស្កាត់អំពើហិង្សាលើស្រ្តី ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់សភាក្នុងការលើកកម្ពស់សុខភាពស្រ្តី តាមរយៈការអនុម័តច្បាប់នានាការដាក់ចេញនូវកម្មវិធីសកម្មភាពដែលឆ្លើយតប ព្រមទាំងការតស៊ូមតិនៅតាមវេទិកាសាធារណៈ។ 

ចំណែកប្រទេសនេប៉ាល់វិញ បានលើកឡើងអំពីបញ្ហាយុវជន សុខភាព និងការងារ ដែលតម្រូវឱ្យមានការ វិនិយោគបន្ថែមទៀតទៅលើការផ្សព្វផ្សាយអំពីសិទ្ធិនិងសុខភាពបន្តពូជរបស់យុវជន ព្រមទាំងកម្មវិធីអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈដែលឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ ការច្នៃប្រឌិតប្រកបដោយចីរភាព និងការលើកកម្ពស់សមត្ថភាពស្ថាប័នផងដែរ។

ស្របពេលជាមួយគ្នាដែរ សភានៃប្រទេសមួយចំនួនទៀតបានលើកឡើងអំពីបញ្ហាប្រឈមនៃតំហែទាំសុខភាព ជាមួយនឹងយុទ្ធសាស្រ្តលើកកម្ពស់សុខភាពមនុស្សចាស់ ពង្រឹងក្របខ័ណ្ឌច្បាប់ ធ្វើឱ្យប្រសើរឡើងនូវការចូលរួមរបស់មនុស្សចាស់នៅក្នុងសហគមន៍ ព្រមទាំងជំរុញសកម្មភាពមនុស្សចាស់សកម្មតាមយៈការបណ្តុះបណ្តាលជំនាញឡើងវិញដល់មនុស្សចាស់ជាដើម។

ជាចុងក្រោយសភានៃបណ្តាប្រទេសនៅតំបន់ប៉ាស៊ីហ្វិកបានលើកឡើងអំពីវិបត្តិនៃការប្រែប្រួលអាកាសធាតុដែលធ្វើឱ្យជះឥទ្ធិពលអវិជ្ជមានទៅលើជីវភាពរស់នៅរបស់ប្រជាជន ជាពិសេសក្រុមជនងាយរងគ្រោះ រួមទាំងស្រ្តី និងក្មេងស្រី អ្នករស់នៅដាច់ស្រយាល តាមតំបន់ព្រៃភ្នំ។ លើសពីនេះ បានធ្វើឱ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធ សុខភាពប្រជាជន ការសិក្សាអប់រំ និងសេដ្ឋកិច្ចនៃបណ្តាប្រទេសក្នុងតំបន់ប៉ាស៊ីហ្វិកយ៉ាង សម្បើម។ ដូច្នេះសភាត្រូវធ្វើការសហការយ៉ាងជិតស្និតជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធ ព្រមទាំងដៃគូដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមអាកាសធាតុ ដើម្បីថែរក្សាភពផែនដីសម្រាប់មនុស្សជំនាន់ក្រោយផងដែរ។ 

មុននឹងបិទបញ្ចប់អង្គមហាសន្និបាត សមាជិកសភាទាំង២៣ប្រទេសដែលមានវត្តមាននៅកិច្ចប្រជុំ បាន ប្តេជ្ញាចិត្តនឹងខិតខំជំរុញរបៀបវារៈ នៃសន្និសីទអន្តរជាតិស្តីពីប្រជាជន និងការអភិវឌ្ឍ (ICPD) ឱ្យសម្រេចបានតាមគោលដៅ សំដៅធ្វើឱ្យប្រសើរឡើងនូវសុខុមាលភាពប្រជាជនទាំងក្នុងតំបន់ និងសកលលោក៕

អត្ថបទដែលទាក់ទង

នគរបាលនៅតែបន្តអំពាវនាវឱ្យពលរដ្ឋទៅបន្តសុពលភាពអត្តសញ្ញាណប័ណ្ណ ដើម្បីទុក​សម្រាប់​ប្រើប្រាស់​តាម​តម្រូវការ
2025/04/29 01:03:10 pm        1
សម្តេចតេជោ ដឹកនាំគណៈប្រតិភូ អញ្ជើញដល់ទីក្រុងហូជីមីញ ប្រទេសវៀតណាមប្រកបដោយសុវត្ថិភាព
2025/04/29 11:57:40 am        1
ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត អនុញ្ញាតជូននាយកប្រតិបត្តិ នៃទីភ្នាក់ងារសន្តិសុខសាយប័រជាតិ​ម៉ាឡេស៊ី ជួបសម្តែងការគួរសម និងពិភាក្សាការងារ
2025/04/29 10:44:11 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​នគរបាលនៅតែបន្តអំពាវនាវឱ្យពលរដ្ឋទៅបន្តសុពលភាពអត្តសញ្ញាណប័ណ្ណ ដើម្បីទុក​សម្រាប់​ប្រើប្រាស់​តាម​តម្រូវការ

2025/04/29 01:03:10 pm
​Ronnie O’Sullivan ឈ្នះកីឡាករចិន Pang Junxu ឡើងវគ្គ ៨ នាក់ចុងក្រោយស្នូកឃ័រពិភពលោក
2025/04/29 01:02:12 pm
​ជប៉ុន ផ្តល់ឧបករណ៍ដល់អ៊ុយក្រែនដើម្បីកំណត់អត្តសញ្ញាណសាកសពមនុស្ស និងរាវរកគ្រឿងផ្ទុះ
2025/04/29 12:49:15 pm
​ក្រុមអ្នកពន្លត់អគ្គិភ័យនៅប្រទេសកូរ៉េខាងត្បូង ព្យាយាមទប់ស្កាត់ចំហេះព្រៃដ៏ធំ
2025/04/29 12:46:55 pm
​អ៊ីស្រាអែល ត្រូវបានចោទពីការបិទផ្លូវជំនួយនៅហ្កាហ្សា ខណៈសវនាការតុលាការពិភពលោកចាប់ផ្តើម
2025/04/29 12:44:06 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/04/29 02:37:21 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/04/24 02:47:52 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/04/23 09:36:05 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/04/26 09:11:05 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/04/24 12:30:26 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am