ជនអន្តោប្រវេសន៍ខុសច្បាប់ជាង ១០០នាក់ នៅអាមេរិក ត្រូវចាប់ខ្លួនក្នុងក្លឹបរាត្រីរដ្ឋ Colorado

2025/04/28 10:51:26 am        85

រដ្ឋបាលប្រឆាំងគ្រឿងញៀន DEA របស់សហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃអាទិត្យ (២៧ មេសា) ថា ក្រុមភ្នាក់ងារអនុវត្តច្បាប់សហព័ន្ធបានចុះឆ្មក់ប្រតិបត្តិការនៅក្នុងក្លឹបរាត្រី Colorado Springs ដោយក្នុងនោះជនអន្តោប្រវេសន៍ជាង ១០០នាក់ ដែលរស់នៅក្នុងសហរដ្ឋអាមេរិកដោយខុសច្បាប់ ត្រូវបានចាប់ខ្លួន។

ប្រតិបត្តិការនេះគឺជាការឆ្មក់ចាប់ខ្លួនដ៏ធំបំផុតមួយ ចាប់តាំងពីលោកប្រធានាធិបតី Donald Trump ចូលកាន់តំណែងកាលពីថ្ងៃទី២០ ខែមករា មក។ លោក Trump បានប្តេជ្ញានិរទេសជនអន្តោប្រវេសន៍ដែលស្ថិតនៅក្នុងសហរដ្ឋអាមេរិកដោយខុសច្បាប់ ហើយបានធ្វើឱ្យរឿងនេះក្លាយជាចំណុចសំខាន់សម្រាប់តំណែងប្រធានាធិបតីរបស់លោក។

រដ្ឋបាល DEA និយាយថា មនុស្សសរុប ១១៤នាក់ ត្រូវចាប់ខ្លួន ហើយទំនងជាអាចត្រូវនិរទេស ដោយបន្ថែមថា ក្លឹបរាត្រីនេះមានមនុស្សជាង ២០០នាក់នៅខាងក្នុង ហើយអ្នកត្រូវចាប់ខ្លួន ១១៤នាក់គឺស្ថិតក្នុងចំណោមតួលេខនោះ ដោយសារពួកគេរស់នៅអាមេរិក ដោយខុសច្បាប់។

ទីភ្នាក់ងារអាមេរិកបានបង្កើនសកម្មភាពអនុវត្តច្បាប់របស់ខ្លួនកាន់តែខ្លាំង ចាប់តាំងពីលោក Trump ចូលកាន់តំណែងមក។ មួយថ្ងៃមុននេះ មន្ត្រីអនុវត្តច្បាប់អន្តោប្រវេសន៍ និងគយរបស់អាមេរិក បាននិយាយថា ទីភ្នាក់ងារ និងមន្ត្រីក្នុងរដ្ឋ Florida បានចាប់ខ្លួនមនុស្សជិត ៨០០នាក់ ដែលរស់នៅអាមេរិកដោយខុសច្បាប់ ក្នុងពេល ៤ថ្ងៃកន្លងទៅនោះ នៅក្នុងអ្វីដែលខ្លួនហៅថា "ការបង្រ្កាបដ៏ធំរបស់សមត្ថកិច្ចអន្តោប្រវេសន៍ និងពហុភ្នាក់ងារ"៕

អត្ថបទដែលទាក់ទង

ជប៉ុន ផ្តល់ឧបករណ៍ដល់អ៊ុយក្រែនដើម្បីកំណត់អត្តសញ្ញាណសាកសពមនុស្ស និងរាវរកគ្រឿងផ្ទុះ
2025/04/29 12:49:15 pm        1
ក្រុមអ្នកពន្លត់អគ្គិភ័យនៅប្រទេសកូរ៉េខាងត្បូង ព្យាយាមទប់ស្កាត់ចំហេះព្រៃដ៏ធំ
2025/04/29 12:46:55 pm        1
អ៊ីស្រាអែល ត្រូវបានចោទពីការបិទផ្លូវជំនួយនៅហ្កាហ្សា ខណៈសវនាការតុលាការពិភពលោកចាប់ផ្តើម
2025/04/29 12:44:06 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ស្រ្តីជាម្តាយចំនួនជាង៦៤ម៉ឺននាក់ និងកូនជាង៦៦ម៉ឺននាក់​ទទួលបានការ​ឧបត្ថម្ភ​ជាសាច់​ប្រាក់ពីរាជរដ្ឋាភិបាល

2025/04/29 01:22:15 pm
​សម្តេចធិបតី៖ ខេត្តតាកែវនឹងកាន់តែមានសក្តានុពលលើផ្នែកឧស្សាហកម្ម និង​កម្មន្តសាល​ក្រោយពង្រីកផ្លូវ គោក និងផ្លូវទឹក
2025/04/29 01:20:10 pm
​មន្ត្រីចូលនិវត្តន៍អរគុណរដ្ឋាភិបាលដែលបន្តយកចិត្តទុកដាក់ និងដំឡើងប្រាក់​របប​សន្តិសុខ​សង្គមជាប្រចាំ
2025/04/29 01:12:22 pm
​នគរបាលនៅតែបន្តអំពាវនាវឱ្យពលរដ្ឋទៅបន្តសុពលភាពអត្តសញ្ញាណប័ណ្ណ ដើម្បីទុក​សម្រាប់​ប្រើប្រាស់​តាម​តម្រូវការ
2025/04/29 01:03:10 pm
​Ronnie O’Sullivan ឈ្នះកីឡាករចិន Pang Junxu ឡើងវគ្គ ៨ នាក់ចុងក្រោយស្នូកឃ័រពិភពលោក
2025/04/29 01:02:12 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/04/29 02:37:21 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/04/24 02:47:52 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/04/23 09:36:05 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/04/26 09:11:05 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/04/24 12:30:26 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am