ថៃនឹងបើកឲ្យពលករខ្មែរចូលទៅធ្វើការវិញនៅថ្ងៃទី១៦ធ្នូ តែត្រូវធ្វើតេស្តមុន៧២ម៉ោង​ដោយ​ម៉ាស៊ីនPCR

2021/12/08 07:42:21 pm        1.1 K

បន្ទាយមានជ័យ៖ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា អាជ្ញាធរខេត្តស្រះកែវ ប្រទេសថៃ នឹងបើកឲ្យពលករខ្មែរចូលទៅធ្វើការវិញនាថ្ងៃទី១៦ ខែធ្នូខាងមុខនេះ ប៉ុន្តែទាមទារឲ្យមានការធ្វើតេស្តមុន ៧២ម៉ោងតាមម៉ាស៊ីន PCR ខណៈសំណើនេះរាជរដ្ឋាភិបាលកម្ពុជា កំពុងពិចារណានៅឡើយ។

តាមរយៈកិច្ចប្រជុំមួយរវាងអាជ្ញាធរខេត្តបន្ទាយមានជ័យ និងអាជ្ញាធរខេត្តបាត់ដំបង ជាមួយ​អាជ្ញាធរ​ខេត្តស្រះកែវ ប្រទេសថៃ កាលពីខែវិច្ឆិកាកន្លងទៅ ជុំវិញការត្រៀមបើកឲ្យដំណើរ​ការ​ច្រកទ្វារព្រំដែន​ក្នុងភូមិសាស្ត្ររបស់ខេត្តទាំង៣ខាងលើ​ ដែល​មានព្រំដែន​ច្រកទ្វារអន្តរជាតិ ​និង​ច្រកទ្វារតំបន់នោះ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត ​នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១នេះ ប្រាប់BTV ឲ្យដឹងថា យោង​តាមកិច្ចពិភាក្សារវាងព្រមព្រៀងថ្នាក់ខេត្តនៃអាជ្ញាធរកម្ពុជា ​និងថៃកន្លងមក ភាគីទាំងពីរ​បាន​ឯកភាព​ចំពោះការរៀបចំពលករឆ្លងដែនទៅធ្វើការនៅប្រទេសថៃឡើងវិញ ដោយសហការគ្នា​សម្រប​សម្រួល​រៀបចំ​បែប​បទឆ្លងដែនក្រោមសមត្ថកិច្ចពាក់ព័ន្ធកម្ពុជា-ថៃ​ ជូនបងប្អូនពលករ ក្នុងនោះ​ពលករអាចឆ្លងដែនចូលថៃមួយថ្ងៃចំនួន ៣ពាន់នាក់ ​ចំណែកពលករផ្នែកកសិកម្ម​ជា​ប្រភេទ​កាប់អំពៅអាចប្រើប្រាស់ប័ណ្ណឆ្លងដែន ឬហៅថា Border Pass ដែលមានសុពលរយៈពេល ៩០ថ្ងៃផងដែរ។

លោកអភិបាលក្រុងប៉ោយប៉ែត បញ្ជាក់ថា ប្រសិនភាគីទាំងពីរឯកភាពនោះថៃ​គ្រោង​នឹង​បើក​ទទួល​ពលករទៅធ្វើការនៅប្រទេសខ្លួនវិញ នៅថ្ងៃទី១៦ ខែធ្នូខាងមុខនេះ។

ជាមួយគ្នានេះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានប្រាប់BTV ​ឲ្យដឹងដែរថា មក​ទល់ពេលនេះ​រាជរដ្ឋាភិបាលកម្ពុជា ​តាមរយៈក្រសួងសុខាភិបាល មិនទាន់សម្រេចជាផ្លូវការ​ចំពោះគោល​ការណ៍ជុំវិញសំណើភាគីថៃដែលចង់ឲ្យធ្វើតេស្តមុន៧២ម៉ោងដោយម៉ាស៊ីន PCR ទៅលើពលករឡើយ។

គួរបញ្ជាក់ថា ក្នុងកិច្ចរវាងអាជ្ញាធរកម្ពុជា និងថៃ កាលពីខែវិច្ឆិកាកន្លងទៅ បាន​ផ្តោតសំខាន់​លើ​ទាក់ទិន​ក្នុងការសម្របសម្រួល ​ដើម្បីឈានដល់ការបើកច្រកអន្តរជាតិ និងច្រកតំបន់មួយចំនួន​ស្ថិតនៅក្នុងភូមិសាស្រ្ត នៃខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ដែលមានព្រំប្រទល់ជាមួយ​និង​ខេត្តស្រះកែវ ប្រទេសថៃ។ ដោយក្នុងនោះខាងភាគីថៃ គ្រោងស្នើបើកច្រកទ្វារអន្តរជាតិប៉ោយប៉ែត-ក្លងលិក នៅថ្ងៃទី១៦ ឬយ៉ាងយូរថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ខាងមុខ ដើម្បីជាជំហានសាកល្បង និងឈានទៅបើកច្រកទ្វារព្រំដែនទាំងអស់របស់ខ្លួនជាប់ជាមួយកម្ពុជា។

ការស្នើបើកព្រំដែនពីភាគីថៃ ដោយសារថៃកំពុងមានតម្រូវការកម្លាំងពលកម្មក្នុង​ការ​ប្រមូល​កសិផល​កសិកម្មចម្ការផ្លែឈើ ដែលកំពុងតែប្រឈម និងជួបវិបត្តិខ្វះកម្លាំងពលកម្មខ្លាំង​នៅ​ក្នុង​ស្រុក​របស់​ខ្លួន៕


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        239
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm