ការស្ទង់មតិ៖ ទំនុកចិត្តប្រជាជនអង់គ្លេស លើសេដ្ឋកិច្ច ធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងពេលជិត ៥០ឆ្នាំ

2025/04/28 05:58:48 pm        101

ក្រុមហ៊ុនស្ទង់មតិ Ipsos MORI បាននិយាយកាលពីថ្ងៃអាទិត្យ (២៧ មេសា) ថា ទំនុកចិត្តក្នុងចំណោមប្រជាជនចក្រភពអង់គ្លេស អំពីសេដ្ឋកិច្ចក្នុងពេល ១២ខែខាងមុខ បានធ្លាក់ចុះខ្លាំងដល់កម្រិតទាបបំផុតនៅក្នុងកំណត់ត្រាជិត ៥០ឆ្នាំ។

Ipsos និយាយថា តួលេខ ៧៥% នៃប្រជាជនអង់គ្លេសរំពឹងថា សេដ្ឋកិច្ចនឹងកាន់តែអាក្រក់ខ្លាំងឡើងក្នុងពេល ១២ខែបន្ទាប់ ដែលកើនឡើង ៨% ចាប់តាំងពីខែមីនា។ ជនជាតិអង់គ្លេសត្រឹមតែ ៧% ប៉ុណ្ណោះដែលគិតថា សេដ្ឋកិច្ចនឹងប្រសើរឡើងនៅឆ្នាំក្រោយ ខណៈតួលេខ ១៣% គិតថានឹងនៅតែដដែល។ ទិន្នន័យទំនុកចិត្តមិនល្អលើសពីសមតុល្យ ៦៨% តំណាងឱ្យកម្រិតទាបបំផុតនៃសុទិដ្ឋិនិយម ចាប់តាំងពី Ipsos បានចាប់ផ្តើមប្រមូលទិន្នន័យក្នុងឆ្នាំ១៩៧៨ មក។

ស្ថាប័នស្ទង់មតិ Ipsos និយាយថា ទំនុកចិត្តបានធ្លាក់រួចទៅហើយក្នុងចំណោមអាជីវកម្ម និងអ្នកប្រើប្រាស់អង់គ្លេស ហើយការដំឡើងពន្ធ និងក្ដីបារម្ភថ្មីៗរបស់អាមេរិក លើស្ថានភាពសេដ្ឋកិច្ចចក្រភពអង់គ្លេស បានអូសទម្លាក់ទុទិដ្ឋិនិយមទៅកម្រិតទាបបំផុតមិនធ្លាប់ឃើញ ចាប់តាំងពីវិបត្តិសេដ្ឋកិច្ចឆ្នាំ១៩៨០ វិបត្តិហិរញ្ញវត្ថុឆ្នាំ២០០៨ និងវិបត្តិការចំណាយប្រចាំថ្ងៃដែលទាក់ទងនឹងជំងឺកូវីដ១៩មក។

ការរកឃើញនេះបានវាយប្រហារយ៉ាងខ្លាំងដល់រដ្ឋាភិបាលរបស់នាយករដ្ឋមន្រ្តីបក្សការងារ លោក Keir Starmer ដែលជាប់ឆ្នោតកាលពីខែកក្កដា ឆ្នាំមុន ជាមួយនឹងមហិច្ឆតាចង់ឱ្យចក្រភពអង់គ្លេស ក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចលូតលាស់លឿនបំផុតនៅក្នុងក្រុមប្រទេសទាំងប្រាំពីរ ឬហៅថា G7៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        26
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        26
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        32

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm