កម្ពុជា ផ្សព្វផ្សាយកម្មវិធីសិក្សាគណនេយ្យករជំនាញ ដើម្បីបំពេញតាម​តម្រូវការរីក​ចម្រើន​ប្រទេសកម្ពុជា

2025/04/28 06:34:53 pm        160

និយ័តករគណនេយ្យ និងសវនកម្ម ផ្សព្វផ្សាយកម្មវិធីសិក្សាគណនេយ្យករជំនាញកម្ពុជាដល់សាកលវិទ្យាល័យ វិទ្យាស្ថាន គ្រឹះស្ថាន អប់រំបណ្ដុះបណ្ដាលវិជ្ជាជីវៈ សិស្ស-និស្សិត នៃការបំពេញតម្រូវការបន្ថែមលើអ្នកជំនាញគណនេយ្យ ប្រកបដោយគុណវុឌ្ឍិ ស្របតាម កំណើនសេដ្ឋកិច្ចកម្ពុជា ដែលកំពុងរីកចម្រើន។

ឯកឧត្តម ងី តាយី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងកម្មវិធីសិក្សា គណនេយ្យករជំនាញកម្ពុជា លើកឡើងនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយស្ដីពី “កម្មវិធីសិក្សាគណនេយ្យករជំនាញកម្ពុជាលើកទី១” នៅចុង សប្តាហ៍កន្លងមកថា សិក្ខាសាលានេះត្រូវបានរៀបចំឡើង ដើម្បីផ្សព្វផ្សាយកម្មវិធីសិក្សាគណនេយ្យករជំនាញកម្ពុជា ដល់សាកលវិទ្យា ល័យ វិទ្យាស្ថាន គ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលវិជ្ជាជីវៈ សិស្ស-និស្សិត និងសាធារណជន ក្នុងគោលបំណងដើម្បីបំពេញតម្រូវការ បន្ថែមលើអ្នកជំនាញគណនេយ្យ ប្រកបដោយគុណវុឌ្ឍិ ស្របតាមកំណើនសេដ្ឋកិច្ចកម្ពុជា ដែលកំពុងរីកចម្រើន។ កម្មវិធីសិក្សានេះផ្តោត សំខាន់ ដោយធានាថា កម្ពុជានឹងបង្កើនបាននូវចំនួនគណនេយ្យករជំនាញឱ្យបានកាន់តែខ្ពស់ ដែលរក្សានូវស្តង់ដាគុណភាព ដើម្បី បំពេញតម្រូវការទាំងក្នុងស្រុក និងអន្តរជាតិ សម្រាប់របាយការណ៍ហិរញ្ញវត្ថុ អនុលោមតាមបទប្បញ្ញត្តិ និងតម្លាភាព។

ជុំវិញការសិក្សានេះ ឯកឧត្តមរដ្ឋលេខាធិការ លើកទឹកចិត្តដល់សាកលវិទ្យាល័យ វិទ្យាស្ថាន គ្រឹះស្ថានអប់រំបណ្ដុះបណ្ដាល វិជ្ជាជីវៈ ដែលជាឧត្តមសិក្សា អភិវឌ្ឍន៍កម្មវិធីសិក្សាជំនាញគណនេយ្យ និងសវនកម្ម ឱ្យទាន់ការវិវឌ្ឍបណ្ដាប្រទេសជឿនលឿន លើពិភពលោក តាមគោលការណ៍ស្ម័គ្រចិត្ត។ លើកកម្ពស់សមត្ថភាពសាស្រ្តាចារ្យ លើមុខវិជ្ជាគណនេយ្យ និងសវនកម្មចាំបាច់មួយចំនួន ស្របតាមនិយាមអន្តរជាតិ និងវិធីសាស្រ្តបង្រៀនជំនាញថ្មីៗ តាមរយៈការបណ្តុះបណ្តាលនិងការបណ្តុះបណ្តាលបន្ត។ ជំរុញវឌ្ឍនភាព នៃការអនុវត្តកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ និងកម្មវិធីសិក្សាបច្ចេកទេសផ្សេងទៀត ដែលមានគុណវុឌ្ឍិប្រហាក់ប្រហែល ដែល កំពុងមានស្រាប់ និងជំរុញការទទួលស្គាល់គ្រឹះស្ថានបណ្តុះបណ្តាលដៃគូ លើកម្មវិធីសិក្សាគណនេយ្យករជំនាញកម្ពុជា និងកម្មវិធីសិក្សា បច្ចេកទេសគណនេយ្យ។

ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនិយ័តករគណនេយ្យ និងសវនកម្ម លើកឡើងផងដែរថា ក្នុងកាលៈទេសៈដែលនិយ័តករគណ- នេយ្យ និងសវនកម្ម ពង្រឹងអនុលោមភាព, កំណើននៃសេចក្តីត្រូវការសេវាគណនេយ្យ និងសេវានៃសវនកម្ម ព្រមទាំងសេចក្តីត្រូវការ គណនេយ្យករជំនាញដែលមានគុណវុឌ្ឍិ គឺមានការកើនឡើង ប៉ុន្តែគណនេយ្យករជាជនជាតិខ្មែរ នៅមានចំនួនតិចនៅឡើយ បើ ប្រៀបធៀបគណនេយ្យករដែលជាជនជាតិបរទេស។ បើយោងតាមស្មារតីនៃប្រកាស ស្តីពីការគ្រប់គ្រងអាជ្ញាបណ្ណប្រកបរបរវិជ្ជាជីវៈ គណនេយ្យ និងសវនកម្ម គឺមានបំណងលើកកម្ពស់ទីផ្សារការងាររបស់កម្ពុជា ដោយសារចំនួនគណនេយ្យករ និងសវនករកម្ពុជាមាន ចំនួនតិច មិនអាចបំពេញសេចក្តីត្រូវការនៃសេវាសវកម្ម សេវាគណនេយ្យ។ ដូច្នេះតាមរយៈនេះ គឺយើងកំពុងគិតគូរអភិវឌ្ឍន៍ក្នុងទស្សនៈ  វែងឆ្ងាយ ដើម្បីឆ្លើយតបទៅនិងតម្រូវការកម្ពុជាបច្ចុប្បន្ន និងពេលអនាគត៕ អត្ថបទ៖ សុន រ៉ាឌី


អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        93
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        195
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        175

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm