គណបក្សនយោបាយ៖ ដំណើរការចុះឈ្មោះបោះឆ្នោតថ្មីរបស់(គ.ជ.ប)អាចទទួលយកបាន

2021/12/08 07:56:09 pm        508

ភ្នំពេញ៖ ក្រោយបញ្ចប់ដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ គណបក្សនយោបាយ បានចាត់ទុកដំណើការចុះឈ្មោះបោះឆ្នោតថ្មី ដែលរៀបចំដោយគ.ជ.ប អាច​ទទួលយកបាន និងរំពឹងថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅពេលខាងមុខ នឹងមានតម្លាភាព។

គណបក្សនយោបាយនៅកម្ពុជា នៅថ្ងៃនេះ បានចាត់ទុកដំណើរការចុះឈ្មោះបោះឆ្នោតថ្មី របស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) អាចទទួលយកបាន បើទោះជានៅមានចំណុចខ្វះ ខាតតិចតួចក្ដី។

លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បាននិយាយថា តាមការសង្កេតដោយ​ភ្នាក់ងារ​របស់​គណបក្សនេះ ដំណើការចុះឈ្មោះថ្មីនេះ ប្រព្រឹត្តិទៅមានភាពល្អប្រសើរ ដោយប្រជាពលរដ្ឋជា ច្រើនបានទៅចុះឈ្មោះបោះឆ្នោត។

លោក គង់ គាំ ប្រធានកិត្ដិយសគណបក្សឆន្ទៈខ្មែរ បានលើកឡើងដែរថា ការចុះឈ្មោះបោះឆ្នោត របស់គ.ជ.ប នៅឆ្នាំ២០២១នេះ មានភាពល្អច្រើន ប៉ុន្តែក៏មានចំណុចខ្វះខាតមួយចំនួន ដែល​គណបក្ស ឆន្ទៈខ្មែរ នឹងជជែកជាមួយ (គ.ជ.ប)ក្នុង​កាល​បរិច្ឆេទ​ណាមួយ ដើម្បីរកដំណោះស្រាយ​រួមគ្នា។

លើសពីនេះ លោកមានជំនឿថា ដំណើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្គាត់ នៅឆ្នាំក្រោយ គ.ជ.ប នឹង រៀបចំដោយតម្លាភាព ព្រោះបទពិសោធន៍កន្លងទៅ ​គ.ជ.ប រៀបចំបានល្អ ដោយទទួលស្គាល់ពីដៃគូពាក់ព័ន្ធផ្សេងៗ។

លោក ឈឹម ផលវវុណ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ​បានឲ្យដឹងដែរថា​ ដំណើរការចុះ ឈ្មោះឆ្នោតរបស់​គ.ជ.បនៅឆ្នាំនេះ​ គឺអាចទទួលយកបាន​។ លើសពីនេះ លោកបានស្វាគមន៍​ចំពោះ​គណបក្សផ្សេងៗទៀត ​ដែលមានបំណងប្រកួតប្រជែងជាមួយគណបក្សកាន់អំណោច ប៉ុន្តែ​ត្រូវ​គោរព​ទៅតាម លក្ខខណ្ឌ របស់គ.ជ.ប​ និងច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។

សេចក្តីប្រកាសព័ត៌មាន គជប កាលពីពេលថ្មីៗនេះ​ បានបង្ហាញថា​ លទ្ធផលបណ្ដោះអាសន្ន នៃ ការ​ពិនិត្យបញ្ជីឈ្មោះ ​និងការចុះឈ្មោះបោះឆ្នោត ​ឆ្នាំ២០២១ ចាប់ពីថ្ងៃទី១២​ ខែតុលា ដល់ថ្ងៃទី៣០ ខែ វិច្ឆិកា ឆ្នាំ២០២១នេះ ​គឺប្រជាពលរដ្ឋ ​ដែលបានចុះឈ្មោះបោះឆ្នោតថ្មី ​មានចំនួនជាង៤៥ម៉ឺននាក់ ខណៈការប៉ាន់ស្មានជាង១លាននាក់។ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណិត្តទី៥ នឹងធ្វើឡើងនៅ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២៕

អត្ថបទ៖ ទូច សោភ័ណ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm