ប្រទេសចិន និយាយពី «ផ្នែកត្រឹមត្រូវនៃប្រវត្តិសាស្ត្រ» ក្នុងភាពជាប់គាំងខាងពាណិជ្ជកម្មជាមួយអាមេរិក

2025/04/28 09:20:19 pm        105

មន្ត្រីសេដ្ឋកិច្ចជាន់ខ្ពស់របស់ចិននៅថ្ងៃចន្ទ ទី២៨ ខែមេសានេះ បាននិយាយថា ទីក្រុងប៉េកាំងស្ថិតនៅលើ «ផ្នែកដ៏ត្រឹមត្រូវនៃប្រវត្តិសាស្ត្រ» នៅក្នុងសង្គ្រាមពាណិជ្ជកម្មដ៏ក្តៅគគុករបស់ខ្លួនជាមួយសហរដ្ឋអាមេរិក។ ចាប់តាំងពីការវិលត្រឡប់ទៅកាន់តំណែងប្រធានាធិបតីក្នុងខែមករាមក ប្រធានាធិបតីអាមេរិក លោក Donald Trump បានដាក់ការដំឡើងពន្ធ១០ភាគរយលើដៃគូពាណិជ្ជកម្មភាគច្រើនរបស់សហរដ្ឋអាមេរិក និងពន្ធដាច់ដោយឡែក១៤៥ភាគរយលើផលិតផលភាគច្រើននាំចូលពីប្រទេសចិន។

ទីក្រុងប៉េកាំង បានឆ្លើយតបវិញដោយការដំឡើងពន្ធ១២៥ភាគរយរបស់ខ្លួនលើទំនិញរបស់អាមេរិក។ និយាយនៅទីក្រុងប៉េកាំងក្នុងសន្និសីទសារព័ត៌មាន ក្រុមមន្ត្រីបានប្តេជ្ញាថានឹងមានចំណាត់ការកាន់តែច្រើន ដើម្បីការពារសេដ្ឋកិច្ចរបស់ប្រទេសចិនពីផលប៉ះពាល់នៃការប្រឈមមុខដាក់គ្នានេះ ដែលអ្នករៀបចំផែនការសេដ្ឋកិច្ចជាន់ខ្ពស់ លោក Zhao Chenxin បាននិយាយថា ទីក្រុងប៉េកាំង ស្ថិតនៅលើ «ផ្នែកត្រឹមត្រូវនៃប្រវត្តិសាស្ត្រ»។ លោក Zhao និយាយថា «យើងជឿជាក់យ៉ាងមុតមាំថា ប្រសិនបើអ្នកប្រឆាំងនឹងពិភពលោកនិងការពិត នោះអ្នកនឹងនៅនឹងដាក់ខ្លួនឯងឲ្យនៅឯកោ»។

លោកនិយាយបន្ថែមថា «មានតែការធ្វើដំណើរជាមួយពិភពលោក និងដោយភាពត្រឹមត្រូវប៉ុណ្ណោះ ទើបយើងអាចទទួលបានអនាគតល្អប្រសើរ»។ លោកនិយាយថា សហរដ្ឋអាមេរិក «លេងសន្លឹកបៀរមិនច្បាស់លាស់ គំរាម និងដើរចេញពីការសន្យារបស់ខ្លួន» ដោយថ្កោលទោស «ឯកតោភាគីនិយម និងការគំរាមកំហែង» របស់ទីក្រុងវ៉ាស៊ីនតោន។

រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោក Scott Bessent កាលពីថ្ងៃអាទិត្យ បានការពារគោលនយោបាយដំឡើងពន្ធដ៏ច្របូកច្របល់របស់លោក Trump ដែលបានធ្វើឱ្យទីផ្សាររង្គោះរង្គើរ ជាមធ្យោបាយក្នុងការបង្កើត «ភាពមិនប្រាកដប្រជាជាយុទ្ធសាស្រ្ត» ដែលធ្វើឱ្យទីក្រុងវ៉ាស៊ីនតោនមានប្រៀប។ ប្រទេសរាប់សិប ប្រឈមការផុតកំណត់រយៈពេល៩០ថ្ងៃ នៅក្នុងខែកក្កដា ដើម្បីចុះកិច្ចព្រមព្រៀងជាមួយទីក្រុងវ៉ាស៊ីនតោន និងបញ្ចៀសអត្រាជាក់លាក់និងកាន់តែខ្ពស់របស់ប្រទេស។ ទោះជាយ៉ាងណា ទីក្រុងប៉េកាំង បានប្តេជ្ញាប្រយុទ្ធប្រឆាំងសង្រ្គាមពាណិជ្ជកម្មដល់ទីបញ្ចប់ និងបានច្រានចោលការអះអាងរបស់សហរដ្ឋអាមេរិកថា ខ្លួនកំពុងចរចាជាមួយទីក្រុងវ៉ាស៊ីនតោន។

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        69
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        115
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        105

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm