រដ្ឋមន្ត្រីការបរទេស៖ រុស្ស៊ីយល់អំពីភាពខ្វះការអត់ធ្មត់របស់អាមេរិកចំពោះការដោះស្រាយវិបត្តិអ៊ុយក្រែន

2025/04/28 09:40:34 pm        88

រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក សឺហ្គេ ឡាវរ៉ូវ (Sergey Lavrov) បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន CBSថា ប្រទេសរុស្ស៊ីយល់ពី «ការខ្វះអំណត់»របស់ភាគីសហរដ្ឋអាមេរិក ទាក់ទងនឹងការដោះស្រាយជម្លោះអ៊ុយក្រែន ប៉ុន្តែវិធីសាស្រ្តបែបនេះ រារាំងដល់ការធ្វើ«នយោបាយពិតប្រាកដ»។

លោកបាននិយាយថា៖«យើងយល់ពីភាពមិនចេះអត់ធ្មត់។ ដោយសារតែនៅក្នុងវប្បធម៌អាមេរិក អ្នកបង្កើតការរំពឹងទុក ហើយអ្នកបញ្ឆេះភាពតានតឹងជុំវិញការរំពឹងទុកទាំងនោះ។ទង្វើបែបនេះ មិនជួយ ដល់ការធ្វើនយោបាយពិតប្រាកដទេ» ដោយបានធ្វើការអត្ថាធិប្បាយអំពីសេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio អំពីតម្រូវការសម្រាប់ដំណោះស្រាយឆាប់ៗបំផុត នៅលើអ៊ុយក្រែន។

លោកបានពន្យល់ថា៖«ប៉ុន្តែក្នុងករណីរបស់យើង ដូចដែលខ្ញុំបាននិយាយហើយ យើងតែងតែត្រៀមខ្លួនសម្រាប់ការសន្ទនា ត្រៀមខ្លួនសម្រាប់ការចរចា យើងនឹងមិនចាប់ផ្តើមដោយការរំពឹងលើការបរាជ័យនោះទេ។ នេះនឹងជាលក្ខណៈនៃអ្នកជំនាញចរចាមិនល្អ ហើយក៏ជាអ្នកជំនាញចរចាគ្មានបទពិសោធ។

នៅពេលត្រូវបានសួរថាតើរុស្ស៊ី និងសហរដ្ឋអាមេរិក នឹងបន្តកិច្ចសន្ទនា ប្រសិនបើកិច្ចចរចាសន្តិភាពដ៏មានសក្តានុពលជាមួយអ៊ុយក្រែន បរាជ័យនោះ លោកបានបញ្ជាក់ថា សំណួរនេះ គួរតែត្រូវបានសួរទៅកាន់រដ្ឋបាលសហរដ្ឋអាមេរិក។ លោកបានបន្ថែមថា៖«អ្នកវិនិច្ឆ័យទុកមុននូវដំណើរការបច្ចុប្បន្ននេះ ដោយនិយាយថា កិច្ចពិភាក្សានេះ បរាជ័យ។ អ្នកដឹងហើយថា យើងផ្តោតទៅលើការធ្វើកិច្ចការ មិនមែនផ្តោតលើការគិតអំពីការបរាជ័យ ឬជ័យជម្នះអ្វីនោះទេ។ លុះត្រាតែអ្នកផ្តោតទៅលើការពិត នោះគឺជាអ្វីដែលយើងធ្វើ។ អ្នកត្រូវតែមានភាពហ្មត់ចត់ទៅលើ ដែលអ្នកកំពុងធ្វើនោះ»។


អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        88
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        77
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        73

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm