នាវាមុជទឹករបស់រុស្ស៊ី បានវាយប្រហារគោលដៅឆ្នេរសមុទ្រពីចម្ងាយជាង ១.១០០គីឡូម៉ែត្រ អំឡុងពេលសមយុទ្ធ

2025/04/28 09:46:43 pm        102

ក្រសួងការពារជាតិរុស្សី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ Krasnoyarsk បានវាយប្រហារគោលដៅឆ្នេរមួយ នៅកន្លែងបាញ់តេស្តសាកល្បងមីស៊ីល Kura នៅឧបទ្វីប Kamchatka ពីចម្ងាយជាង ១.១០០គីឡូម៉ែត្រ ក្នុងអំឡុងពេលធ្វើសមយុទ្ធជាប្រចាំ នៅមហាសមុទ្រប៉ាស៊ីហ្វិក។

សេចក្តីថ្លែងការណ៍ បានឲ្យដឹងថា៖«នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ Krasnoyarsk របស់កងនាវាប៉ាស៊ីហ្វិក បានផ្លាស់ទីតាំងដោយសម្ងាត់ ទៅកាន់តំបន់ដែលបានកំណត់ នៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ដើម្បីបាញ់មីស៊ីល Kalibr ទៅលើគោលដៅឆ្នេរសមុទ្រ។ មីស៊ីលតម្រង់គោលដៅ បានបាញ់ដល់គោលដៅឆ្នេរ នៅកន្លែងបាញ់តេស្តសាកល្បងមីស៊ីល Kura នៅឧបទ្វីប Kamchatka ដោយជោគជ័យ។ ចម្ងាយទៅដល់គោលដៅនោះ លើសពី ១.១០០ គីឡូម៉ែត្រ»។

ក្នុងដំណាក់កាលទី២ នៃសមយុទ្ធ នាវាមុជទឹក Krasnoyarsk បានបំពេញបេសកកម្មស្វែងរកនាវាមុជទឹករបស់សត្រូវ ហើយបានវាយប្រហារវាដោយគ្រាប់រ៉ូកែត torpedo ។ យោងតាមទិន្នន័យគ្រប់គ្រងគោលដៅ ក្បាលគ្រាប់ បានវាយប្រហារទៅលើគោលដៅក្រោមទឹក។

តំបន់សមយុទ្ធនេះ ត្រូវបានបិទមិនឲ្យនាវាស៊ីវិល និងយន្តហោះចេញចូល។

នាវា Krasnoyarsk ដែលជានាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរទី២នៃគម្រោង 885M Yasen-M ត្រូវបានសាងសង់ នៅកន្លែងសង់ Sevmash។ នាវាមុជទឹកនេះ បានចូលរួមជាមួយកងទ័ពជើងទឹករុស្ស៊ី ក្នុងខែធ្នូ ឆ្នាំ ២០២៣។

អត្ថបទដែលទាក់ទង

មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        34
ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am        39
ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am        58

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា

2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am
​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm