Arne Slot អរគុណអ្នកចាត់ការមុនខណៈ Liverpool ឈ្នះជើងឯក Premier League ទី ២០ តាមស្មើកំណត់ត្រា Manchester United

2025/04/28 09:54:53 pm        114

ក្រុមហង្សក្រហម Liverpool បានក្លាយជាជើងឯកក្របខណ្ឌកំពូលអង់គ្លេស Premier League ហើយបើទោះនៅសល់ ៤ ប្រកួតទៀតទើបចប់រដូវកាល ក្រោយវាយបកយកឈ្នះ Tottenham Hotspur ៥-១ នៅ Anfield។

         នេះជាជើងឯកទី ២០ សម្រាប់ Liverpool តាមស្មើកំណត់ត្រារបស់ Manchester United ក្លាយជាក្លិបជោគជ័យពីរជោគជ័យបំផុតនៅអង់គ្លេស។

         ជើងឯក ១៨ លើករបស់ Liverpool គឺឈ្នះមុនឆ្នាំ ១៩៩២ មុនពេលដែល Premier League ត្រូវបានផ្លាស់ប្តូរឈ្មោះពី First Division។

         ត្រឹមឆ្នាំ ១៩៩២ នោះ Manchester United ឈ្នះជើងឯកសរុបត្រឹម ៧ លើកប៉ុណ្ណោះ ប្រៀបធៀបនឹង Liverpool ឈ្នះ ១៨ លើក ខណៈរជ្ជកាលជោគជ័យរបស់ហង្សក្រហមគឺនៅទសវត្សរិ៍ទី ៧០ និង ៨០ ពោលគឺឈ្នះជើងឯកសរុប ១១ លើកចន្លោះឆ្នាំ ១៩៧៣ ដល់ឆ្នាំ ១៩៩០។

         ចំណែកជើងឯក ១៣ លើករបស់ Manchester United ក្រោយ ១៩៩២ គឺក្រោមការដឹកនាំរបស់ Sir Alex Ferguson ចាប់ផ្តើមពីឆ្នាំ ១៩៩៣ រហូតដល់ជើងឯកចុងក្រោយនៅឆ្នាំ ២០១៣ ជាឆ្នាំចុងក្រោយដែល Sir Alex Ferguson ចូលនិវត្តន៍។

         ២០២៤-២៥ ជារដូវកាលដ៏ល្អមួយសម្រាប់ Liverpool ក្រោមការដឹកនាំរបស់អ្នកចាត់ការថ្មីលោក Arne Slot ដែលបន្តតំណែងពី Jurgen Klopp។

         អ្នកចាត់ការថ្មីលោក Arne Slot បានថ្លែងអំណរគុណអ្នកចាត់មុនលោក Jurgen Klopp សម្រាប់ ដែលជាមនុស្សទីមួយផ្តល់សេចក្តីទុកចិត្តសម្រាប់លោកដើម្បីមកជំនួសតំណែងនៅ Anfield។ នៅពេលមកដល់ Anfield អ្វីៗសុទ្ធតែរៀបចំរួចហើយក្រោមការដឹកនាំរបស់ Klopp ដូច្នេះ ច្បាស់ណាថាជោគជ័យនៅពេលនេះ គឺជាចំណែករបស់ Klopp។

និយាយតែនៅ Premier League ៣៤ ប្រកួតកន្លងទៅនេះពួកគេឈ្នះ ២៥ ស្មើ ៧ ចាញ់ ២ ដាច់ក្រុមលេខពីរ Arsenal ១៥ ពិន្ទុ ចំពេលជារដូវកាលដ៏លំបាកមួយសម្រាប់ក្រុមការពារជើងឯក Manchester City ដែលកំពុងឈរលេខ ៤ ដែលកំពុងប្រជែងតំណែងកៅអី Champions League នៅឡើយ៕

អត្ថបទ៖នាង សុភាវុធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        109
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        122
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        129

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា

2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm