ចិន​គំរាម​សងសឹក​អាមេរិក​ជុំវិញ​ពហិការ​ការទូត​សម្រាប់​ព្រឹត្តិការណ៍​អូឡាំពិក​រដូវរងា​

2021/12/08 09:46:08 pm        748

​ចិន៖ ប្រទេស​ចិន​បាន​គំរាម​រដ្ឋបាល​រប​ស់​លោក​ប្រធានាធិបតី​អាមេរិក Joe Biden ពី​ការ​សងសឹក​ជុំវិញ​ការសម្រេចចិត្ត​របស់​ខ្លួន ក្នុង​ការធ្វើ​ពហិការ​កា​រទូ​ត​នៃ​ព្រឹត្តិការណ៍​អូឡាំពិក​រដូវរងា​ឆ្នាំ២០២២ នៅ​ក្នុង​ទីក្រុង​ប៉េកាំង ដោយ​ព្រមាន​ថា ទង្វើ​នេះ​អាច​ប៉ះពាល់​ដល់​ទំនាក់ទំនង​ទ្វេភាគី​។

​រដ្ឋបាល​លោក Biden បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ខ្លួន​នឹង​មិន​បញ្ជូន​គណៈប្រតិភូ​ផ្លូវការ​របស់​សហរដ្ឋអាមេរិក​ ទៅកាន់​ទីក្រុង​ប៉េកាំង​ទេ​សម្រាប់​ព្រឹត្តិការណ៍​អូឡាំពិក​រដូវរងា​ ជា​សេចក្ដីថ្លែងការណ៍​មួយ​ប្រឆាំង​នឹង​ប្រទេស​ចិន ដែល​ចោទ​ចិន​ថា​កំពុង​ប្រព្រឹត្តិ​អំពើ​ឧក្រិដ្ឋកម្ម​ប្រឆាំង​សិទ្ធិមនុស្ស​នៅ​ខេត្ត Xinjiang​។ ​យ៉ាងណាក៏ដោយ​ ក្រុម​អត្ត​ព​លិ​ក​អាមេរិក​នឹង​នៅតែ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នេះ​។ ឆ្លើយតប​ទៅ​នឹង​សេចក្ដីប្រកាស​របស់​សេត​វិមាន ក្រសួងការបរទេស​ចិន​បាន​និយាយ​ថា ​ខ្លួន​បានរៀបចំ​ឲ្យ​មាន​អ្នកតំណាង​តែមួយគត់​ជាមួយ​សហរដ្ឋ​អាមេរិក និង​បាន​ប្ដេជ្ញា​ចាត់វិធានការ​សងសឹក​យ៉ាង​ដាច់​ណាត់​។​

អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ចិនលោក Zhao Lijian បាន​និយាយ​នៅ​ឯ​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃ​អង្គា​រថា​ វា​នឹង​បង្ហាញ​ពី​បំណង​អាក្រក់​របស់​ប្រទេស​នេះ និង​រឹតតែ​ធ្វើ​ឲ្យ​បាត់បង់​តម្លៃ​សីលធម៌ និង​កិត្យានុភាព​របស់​ខ្លួន​។ ​ក្រៅពី​ការ​លម្អៀង​មនោគមវិជ្ជា និង​ផ្អែកលើ​ការ​កុហក និង​ពាក្យ​ចចាមអារ៉ាម សហរដ្ឋអាមេរិកកំពុង​ព្យាយាម​បង្អាក់​ព្រឹត្តិការណ៍​អូឡាំពិក​រដូវរងា​ក្រុង​ប៉េកាំង​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        115
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        153
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        136

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm