អភិបាលខេត្តព្រះវិហារ នាំអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចែកជូនពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ជិត ១០០គ្រួសារ នៅក្នុងស្រុកជ័យសែន

2025/04/28 10:31:24 pm        441

ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានដឹកនាំក្រុមការងារ និងអាជ្ញាធរមូលដ្ឋាន ចុះសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់​កន្ត្រាក់​ចំនួន ៩៩គ្រួសារ នៅឃុំខ្យង និងឃុំតស៊ូ ក្នុងស្រុកជ័យសែន នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥។

ក្នុងឱកាសនោះ ឯកឧត្តម គីម រិទ្ធី បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពី សម្ដេចកិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះ បងប្អូនទាំងអស់ដោយ​ក្តីនឹកលឹក និងបានសម្តែងនូវការសោកស្តាយយ៉ាងក្រៃលែង​ចំពោះការបាត់បង់ជីវិត និងការខូចខាត​ទ្រព្យសម្បត្តិ និងលំនៅដ្ឋានរបស់បងប្អូន ​ដែលបង្កឡើងដោយគ្រោះធម្មជាតិខ្យល់កន្ត្រាក់ និងផ្គររន្ទះកាល​ពីពេលថ្មីៗកន្លងមកនេះ។

ឯកឧត្តមបានបញ្ជាក់ថា គ្រោះធម្មជាតិខ្យល់កន្ត្រាក់បានបណ្តាលឱ្យខូចខាតលំនៅដ្ឋាន​ប្រជាពលរដ្ឋ​ជាច្រើនខ្នង នៅក្នុងស្រុកជ័យសែន និងស្រុកជាំក្សាន្ត។ ដោយឡែក នៅស្រុកជាំក្សាន្ត មាន​ប្រជាពលរដ្ឋ​ម្នាក់បានបាត់បង់ជីវិតដោយរន្ទះបាញ់ថែមទៀតផង។ ក្រោយពីទទួលបាន​របាយ​ការណ៍​អំពីហេតុការណ៍នេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ​ក្រហម​កម្ពុជា មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសុខទុក្ខបងប្អូន និងបានបញ្ជូនអំណោយ​សង្គ្រោះ​បន្ទាន់តាមរយៈសាខាកាកបាទក្រហមកម្ពុជាខេត្ត មកជូនបងប្អូនភ្លាមៗ។

បន្ទាប់ពីបានផ្តល់អំណោយសង្គ្រោះបន្ទាន់រួចមក ឯកឧត្តម គីម រិទ្ធី បានដឹកនាំក្រុមការងារបន្ត​ចុះពិនិត្យ​ទីតាំងផ្ទាល់ដល់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋដែលរងការខូចខាតធ្ងន់ធ្ងរនៅក្នុងឃុំខ្យង និងឃុំតស៊ូ។ តាមរយៈការចុះពិនិត្យនេះ ឯកឧត្តម បានឃើញផ្ទាល់នូវទំហំនៃការ ខូចខាត និង​បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលរងគ្រោះ ដើម្បីស្វែងយល់ពីតម្រូវការជាក់​ស្តែងរបស់ពួកគាត់។

ទន្ទឹមនឹងការខូចខាតលំនៅដ្ឋានរបស់ប្រជាពលរដ្ឋដោយខ្យល់កន្ត្រាក់នេះ ពិសេសផ្ទះ​ប្រជាពលរដ្ឋ​ដែលរលំទាំងស្រុង និងខ្វះខាតកម្លាំងពលកម្ម ដូចជាគ្រួសារចាស់ជរា ស្ត្រីមេម៉ាយ ។ ឯកឧត្តម​បានណែនាំដល់អាជ្ញាធរភូមិ ឃុំ និងប្រជាពលរដ្ឋ ត្រូវចូលរួមអនុវត្តរូបភាព "មិត្តជួយ មិត្ត" ពោលគឺក្នុងនាមជាអ្នកជិតខាង ត្រូវជួយគ្នាទៅវិញទៅមក ដូចជាជួយឧបត្ថម្ភជាឈើ និងស័ង្កសី បន្តិចបន្តួច ឬជួយជាកម្លាំងពលកម្ម ធ្វើយ៉ាងណាជួយលើកផ្ទះ ឬខ្ទម ដើម្បីឱ្យពួកគាត់បាន​រស់នៅ​សមរម្យឡើងវិញ។

សូមបញ្ជាក់ថា អំណោយដែលចែកជូននាពេលនេះ ក្នុង១គ្រួសារៗទទួលបាន៖ អង្ករ ៣០គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកស៊ីអ៊ីវ១យួរ ឃីត១កញ្ចប់ និងថវិកាចំនួន ៥ម៉ឺនរៀល។ ចំពោះគ្រួសារដែល​រលំផ្ទះទាំងស្រុងចំនួន ១១គ្រួសារ ទទួលបានតង់កៅស៊ូបន្ថែម១ ទៀតផង ដែរ៕

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        28
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        236
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        225

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ

2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm