ពលរដ្ឋសរសើររដ្ឋបាលរាជធានីភ្នំពេញ ដែលបានរៀបចំឱ្យមានផ្លូវថ្មើរជើង​សម្រាប់ដើរលេង​កម្សាន្ត​ចុងសប្ដាហ៍

2025/04/28 10:42:39 pm        556

ប្រជាពលរដ្ឋរស់នៅរាជធានី និងមកពីបណ្ដាខេត្ត រួមជាមួយអាជីវករ បានកោត​សរសើរ​រដ្ឋបាល​រាជ​ធានី​ភ្នំពេញ ចំពោះការរៀបចំឲ្យមានផ្លូវថ្មើរជើង (Walk Street) ស្របមាត់​ទន្លេ​ដើម្បី​ជួយ​ឲ្យ​ប្រជាជន​ខ្មែរទាំងអស់សប្បាយរីករាយនាពេលចុងសប្តាហ៍។

បើតាមអ្នកស្រី អ៊ូច សុផាត ពលរដ្ឋរស់នៅរាជធានីភ្នំពេញរួមនិងពលរដ្ឋមកតាមបណ្តាខេត្ត បាន​ប្រាប់ BTV នៅល្ងាចថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ថា បន្ទាប់​ពី​បាន​មក​ដើរ​កម្សាន្ត​នៅ​តាម​បណ្តោយ​ផ្លូវ​ថ្មើរជើង រូបគាត់ ក៏ដូចជាប្រជាពលរដ្ឋជាច្រើនទៀត សង្កេតឃើញថា ពិតជា​ប្លែក​ចំពោះ​ការ​រៀបចំនូវកម្មវិធីកម្សាន្តនានា ដូចជា៖ ការប្រគុំតន្រី្តសម័យ បុរាណ ការ​សម្តែង​របាំ​ប្រពៃណី ការចូលរួមរាំកម្សាន្តសប្បាយរបស់បងប្អូនប្រជាពលរដ្ឋនិងល្បែងប្រជាប្រិយខ្មែរ និង​ស្តង់​លក់​ចំណីអាហារ ភេសជ្ជៈ និងវត្ថុអនុស្សាវរីយ៍ជាច្រើននេះ ពិតជាមានសោភណភាពល្អ សណ្តាប់​ធ្នាប់ និងសុខសុវតិ្ថភាព ធ្វើឲ្យពួកគាត់មានភាពកក់ក្តៅ និងពិតជាសប្បាយរីករាយខ្លាំងណាស់។

ជាមួយគ្នានោះពួកគាត់ ក៏បានចូលទិញចំណីអាហារ ភេសជ្ជៈនានា និងវត្ថុអនុវស្សាវរីយ ដែល​មាន​ដាក់​លក់លើផ្លូវថ្មើរជើងទាំងអស់នេះផងដែរ។ ពួកគាត់ក៏សូមគោរពកោតសរសើរចំពោះរដ្ឋបាលរាជធានីភ្នំពេញ ជាពិសេសរាជរដ្ឋាភិបាល ដែល​អនុញ្ញាតបង្កើតឲ្យមានផ្លូវថ្មើរជើងនេះឡើង ដើម្បី​ឲ្យ​ពួក​គាត់​មាន​ពេល​ទំនេរ​សម្រាក​ពី​ការងារ​នា​ថ្ងៃ​សៅរ៍ និងថ្ងៃអាទិត្យ បានអញ្ជើញមកដើរកម្សាន្តលើផ្លូវថ្មើរជើងស្របតាមមាត់ទន្លេ ចាប់ពី​ម៉ោង​៦​ល្ងាច រហូតដល់ម៉ោង១១យប់ ចាប់ពីមុខផ្សាររាត្រី រហូតដល់មុខព្រះបរមរាជវាំង ស្ថិត​នៅ​ក្នុង​ខណ្ឌ​ដូនពេញ រាជធានីភ្នំពេញនេះ។

ចំណែកអាជីវករ សួរ សារី អ្នកចម្លាក់ស្បែកខេត្តសៀមរាប ផលិតផលខ្មែរ ចម្លាក់ស្បែក មក​ដាក់​តាំង​លក់​តាមបណ្តោយផ្លូវថ្មើរជើង ជារៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ បានលើកឡើងដែរថា ការ​រៀប​ចំ​ឲ្យមានផ្លូវថ្មើរជើងនេះ ពិតជាមានអត្ថប្រយោជន៍យ៉ាងច្រើនដល់អាជីវករ និងអាជីវកម្ម ព្រម​ទាំង​បង​ប្អូន​ប្រជាពលរដ្ឋទាំងអស់។

ជាចុងក្រោយអាជីករនោះ បញ្ជាក់ទៀតថា សម្រាប់ការចូលរួមរបស់អាជីវករ និងអាជីវកម្ម ដែល​មក​តាំង​បង្ហាញរាល់ផលិតផលគ្រប់បែបយ៉ាង លើផ្លូវថ្មើរជើងនេះ ដើម្បីឲ្យប្រជាជនខ្មែរយើង បាន​ស្គាល់ និងបានដឹង ជាពិសេសបានចូលរួមជួយអភិរក្ស និងថែរក្សា ដល់​ផលិត​ផល​របស់​ខ្មែរ​យើង​ទាំ​ង​អស់​គ្នា៕ អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        171
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        111
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm