ពលរដ្ឋប៉ាគីស្ថានរាប់ម៉ឺននាក់ នាំគ្នាដង្ហែក្បួននៅទីក្រុង Lahore ដើម្បីបង្ហាញការគាំទ្រដល់តំបន់ហ្កាហ្សា

2025/04/28 10:43:10 pm        56

ពលរដ្ឋប៉ាគីស្ថានរាប់ម៉ឺននាក់ បានជួបជុំគ្នានៅប៉មវិមានសាធារណៈ Minar-e-Pakistan ស្ថិតក្នុងសួនកម្សាន្ត Iqbal ទីក្រុង Lahore ដើម្បីបង្ហាញសាមគ្គីភាពជាមួយជនប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា ពេលដែលការវាយប្រហាររបស់អ៊ីស្រាអែលនៅតែបន្ត ។

ព្រឹត្តការណ៍ដែលរៀបចំឡើងដោយគណបក្សនយោបាយ-សាសនាសំខាន់ Jamiat Ulema-e-Islam F(JUI-F) របស់ប៉ាគីស្ថាន បានទាក់ទាញមនុស្សយ៉ាងច្រើន ដោយពួកគេនាំគ្នាគ្រវីទង់ប៉ាឡេស្ទីន និងស្រែកពាក្យស្លោក ។ គណបក្សនយោបាយ-សាសនាផ្សេងទៀត បានចូលរួមព្រឹត្តការណ៍នេះផងដែរ ។

លោក Maulana Fazlur Rehman គឺជាប្រធានគណបក្ស JUI-F សន្យាបន្តការដង្ហែក្បួនសម្រាប់សិទ្ធិប៉ាឡេស្ទីន តំបន់កាស្មៀរ និងសិទ្ធិអ៊ិស្លាមនៅប្រទេសប៉ាគីស្ថាន និងបានព្រមានមេដឹកនាំពិភពលោកឲ្យបង្កើនទ្វេដង ដោះស្រាយបញ្ហាទាំងនេះ ។

គណបក្សជាច្រើន បានប្រកាសបង្កើតក្រុមប្រឹក្សារួបរួមមូស្លីម ដើម្បីសម្របសម្រួលការធ្វើបាតុកម្មទូទាំងប្រទេស និងធ្វើពហិការយុទ្ធនាការប្រឆាំងផលិតផលអ៊ីស្រាអែល ។

សង្រ្គាមហ្កាហ្សា បានផ្ទុះឡើង ក្រោយការវាយប្រហាររបស់ក្រុមហាម៉ាសកាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣កន្លងទៅ ដោយបានសម្លាប់មនុស្ស ១.២០០នាក់ និងចាប់ចំណាប់ថ្នូរ ២៥១នាក់ទៅកាន់តំបន់ហ្កាហ្សា ។ ចាប់តាំងពីពេលនោះមក ការវាយប្រហាររបស់អ៊ីស្រាអែលលើដែនដីបិទច្រកមួយនេះ បានសម្លាប់មនុស្សជាង ៥១.០០០នាក់ ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        66
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        57
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        51

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm