ក្រុងប៊ែរឡាំង បង្ហាញមន្ទិលសង្ស័យ ចំពោះផែនការសន្តិភាពរបស់អាមេរិក សម្រាប់អ៊ុយក្រែន

2025/04/28 10:57:57 pm        71

រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ កាលពីថ្ងៃអាទិត្យ (ទី២៧ ខែមេសា) បាននិយាយថា អ៊ុយក្រែនមិនគួរព្រមប្រគល់ដែនដីទាំងអស់ដែលកាន់កាប់ដោយរុស្ស៊ី ក្នុងកិច្ចព្រមព្រៀងសន្តិភាពដែលស្នើឡើងដោយលោក Donald Trump ខណៈដែលប្រធានាធិបតីអាមេរិកដាក់សម្ពាធលើទីក្រុងមូស្គូ និងទីក្រុងគីវ ឲ្យបញ្ចប់ការប្រយុទ្ធគ្នា។

នៅក្នុងបទសម្ភាសជាមួយទូរទស្សន៍ ARD លោក Boris Pistorius បាននិយាយថា៖ «ជាការពិតណាស់ ប្រទេសអ៊ុយក្រែនបានទទួលស្គាល់មួយរយៈមកហើយថា បទឈប់បាញ់ ឬកិច្ចព្រមព្រៀងសន្តិភាពប្រកបដោយនិរន្តរភាព និងគួរឲ្យទុកចិត្តបាន អាចពាក់ព័ន្ធនឹងសម្បទានដែនដី»។

លោក Pistorius បានបន្ថែមថា៖ «ប៉ុន្តែទាំងនេះពិតជានឹងមិនកើតឡើងឡើយ ដូចដែលអ្វីមិនអាចទៅរួចនៅក្នុងសំណើចុងក្រោយបំផុតពីប្រធានាធិបតីអាមេរិក»។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិកមិនបានបង្ហាញព័ត៌មានលម្អិត អំពីផែនការសន្តិភាពរបស់ខ្លួនទេ ប៉ុន្តែបានស្នើឲ្យបញ្ឈប់ការប្រយុទ្ធ នៅសមរភូមិជួរមុខ និងទទួលយកការគ្រប់គ្រងរបស់រុស្ស៊ីលើតំបន់គ្រីម៉េ ជាថ្នូរនឹងសន្តិភាព។

តែយ៉ាងណាក្ដី ក្រោយរយៈពេលប៉ុន្មានសប្តាហ៍នៃការបង្ហាញការគាំទ្រ ចំពោះលោក Vladimir Putin ក្នុងដំណើការចរចានេះ លោក Trump កាលពីថ្ងៃទី២៦ ខែមេសា ហាក់បានបង្ហាញពីឥរិយាបថថ្មី ចំពោះប្រធានាធិបតីរុស្ស៊ី។

តាមរយៈការបង្ហោះនៅលើបណ្ដាញសង្គម Truth Social របស់លោក លោក Trump បានលើកឡើងថា៖ «មិនមានហេតុផល ដើម្បីឲ្យលោក Putin បាញ់មីស៊ីលចូលទៅក្នុងតំបន់ស៊ីវិល ក៏ដូចជាទីក្រុងតូច-ធំរបស់អ៊ុយក្រែន ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះទេ»៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        87
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        76
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        72

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm