«គុណភាព សុវត្ថិភាព និងប្រសិទ្ធភាព នៃផលិតផលឱសថ និងវ៉ាក់សាំង គឺមានសារៈសំខាន់ ដើម្បីចូលរួមការអភិវឌ្ឍប្រព័ន្ធសុខាភិបាលកម្ពុជា»

2025/04/29 12:15:14 am        100

ភ្នំពេញ ៖ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលា ស្តីពីការវាយតម្លៃខ្លួនឯង នៃប្រព័ន្ធនិយ័តកម្មឱសថ និងវ៉ាក់សាំង នាព្រឹកថ្ងៃទី២៨ ខែមេសានេះ។

​ពិធីបើកសិក្ខាសាលានេះ មានការចូលរួមពីថ្នាក់ដឹកនាំក្រសួងសុខាភិបាល នាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង មជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាល វិទ្យាស្ថានជាតិ សុខភាពសាធារណៈ និងកម្មវិធីជាតិផ្តល់ថ្នាំបង្ការ ព្រមទាំងអ្នកសម្របសម្រួលពីអង្គការ WHO (ដែលមកពីទីស្នាក់ការកណ្តាល HQ, WPRO, និងការិយាល័យប្រចាំប្រទេស) និង TGA ប្រធាននាយកដ្ឋាន និងអង្គភាពថ្នាក់កណ្តាលពាក់ព័ន្ធ មន្ទីរពេទ្យជាតិ មជ្ឈមណ្ឌលជាតិ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល គណៈឱសថការីកម្ពុជា សមាគមអ្នកផលិតឱសថកម្ពុជា សមាគមអ្នកចែកចាយឱសថកម្ពុជា ព្រមទាំងតំណាងការិយាល័យអង្គការសហប្រជាជាតិសម្រាប់សេវាកម្មគម្រោង (UNOPS) ចំនួន ៨៤រូប។ សិក្ខាសាលានេះ រៀបចំឡើងដើម្បីវាយតម្លៃ នៃប្រព័ន្ធនិយ័តកម្មឱសថ និងវ៉ាក់សាំង ជាសូចនាករមួយសម្រាប់វាស់វែង នូវសមត្ថភាពរបស់អង្គភាពពាក់ព័ន្ធ ដែលបំពេញមុខងារទាក់ទងនឹងការងារគ្រប់គ្រងផលិតផលឱសថ និងវ៉ាក់សាំង ដោយប្រើប្រាស់ឧបករណ៍វាយតម្លៃ របស់អង្គការសុខភាពពិភពលោក (Global Benchmarking Tools: GBT) ដើម្បីកំណត់នូវចំណុចខ្វះខាត និងកំណត់ពីគោលនយោបាយ និយ័តកម្ម និងមុខងារដែលត្រូវកែលម្អបន្ថែម សំដៅធានាបាននូវគុណភាព សុវត្ថិភាព និងប្រសិទ្ធភាព ឱសថ និងវ៉ាក់សាំងនៅកម្ពុជា។ 

ក្នុងឱកាសនេះ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បានថ្លែងថា គុណភាព សុវត្ថិភាព និងប្រសិទ្ធភាព នៃផលិតផលឱសថ និងវ៉ាក់សាំង គឺមានសារៈសំខាន់ណាស់ ដើម្បីចូលរួមការ អភិវឌ្ឍប្រព័ន្ធសុខាភិបាលកម្ពុជាឱ្យកាន់តែមានភាពប្រសើរឡើង សំដៅជំរុញការអនុវត្តគោលនយោបាយ អាទិភាពទី១ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភា ដោយផ្តោតលើការពង្រីកសេវាសុខាភិបាល ឆ្ពោះទៅកាន់ការគ្របដណ្តប់សុខភាពជាសកល និងការអនុវត្តវិធានការគន្លឹះក្នុងវិស័យសុខាភិបាល ឱ្យទទួលបានលទ្ធផលល្អប្រសើរ ស្របតាមសេចក្តីត្រូវការរបស់ប្រជាជនក្នុងការទទួលបាននូវសេវាថែទាំសុខភាព ដែលមានគុណភាព សុវត្ថិភាព ប្រសិទ្ធភាពប្រកបដោយសមធម៌ ចាប់ពីមណ្ឌលសុខភាព រហូតដល់មន្ទីរពេទ្យគ្រប់កម្រិត។ 

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ ដល់អង្គសិក្ខាសាលា ដើម្បីឱ្យប្រព័ន្ធនិយ័តកម្មឱសថ និងវ៉ាក់សាំងនៅកម្ពុជា អនុវត្តបានប្រកបដោយប្រសិទ្ធភាពខ្ពស់ ក៏ដូចជាការលើកកម្ពស់ការផ្តល់សេវាសុខាភិបាល ប្រកបដោយមានគុណភាព និងប្រសិទ្ធភាពខ្ពស់ ដូចខាងក្រោម៖

-ប្រធានអង្គភាព ដែលកំពុងមានភារកិច្ចអនុវត្តនូវការផ្តល់សេវាពិគ្រោះ និងព្យាបាលជំងឺ ត្រូវត្រួតនិពិត្យលើការប្រើប្រាស់ឱសថ ចរាចរឱសថ ដែលត្រូវតែមានការទទួលស្គាល់ និងមានលេខបញ្ជិកាពីក្រសួងសុខាភិបាល ព្រមទាំងត្រូវមានការប្រុងប្រយ័ត្នក្នុងការទទួលយកនូវឱសថជំនួយ ដែលមិនមានប្រភពអាចបញ្ជាក់បានត្រឹមត្រូវ។

-ត្រូវមានការគ្រប់គ្រង និងគិតទុកជាមុន នូវឱសថ វ៉ាក់សាំង បរិក្ខារពេទ្យ សម្រាប់ករណីចាំបាច់ ឬបន្ទាន់ ដែលចាំបាច់ត្រូវមានផលិតផលទាំងនេះសម្រាប់ប្រើប្រាស់ករណីបន្ទាន់ៗ។

-អ្នកប្រកបវិជ្ជាជីវៈសុខាភិបាល ត្រូវមានក្រមសីលធម៌វិជ្ជាជីវៈ ក្នុងការចេញវេជ្ជបញ្ជាឱ្យបានសមស្រប និងត្រឹមត្រូវ។ ទន្ទឹមនេះដែរ ចំពោះឱសថការី ផ្តល់ឱសថតាមវេជ្ជបញ្ជា ក៏ចូលរួមត្រូវពិនិត្យនូវវេជ្ជបញ្ជាឱ្យបានម៉ត់ចត់ ដែលត្រូវតាមនិយាមវេជ្ជសាស្ត្រ ក្នុងករណីពិនិត្យឃើញថាវេជ្ជបញ្ជានោះ មិនសមស្រប ត្រូវស្នើសុំការបញ្ជាក់ឡើងវិញពីគ្រូពេទ្យព្យាបាល។ 

-វិស័យឯកជន ត្រូវសហការចូលរួមក្នុងផលិតកម្មឱសថ ចែកចាយ ការស្តុកទុក ឱ្យស្របតាម និយាមស្តង់ដាសកល។

-បន្តពង្រឹងបន្ថែមនូវការងារចុះធ្វើនិយ័តកម្ម ការងារវាយតម្លៃចុះបញ្ជិកាឱសថ និងវ៉ាក់សាំង។

-ជំរុញការរាយកាណ៍ពីផលរំខានឱសថ និងវ៉ាក់សាំង ពីគ្រប់ដៃគូពាក់ព័ន្ធ។

-ពិនិត្យពីធនធានមនុស្ស ជាពិសេសឱសថការី ដែលមាននាទីសំខាន់ណាស់ក្នុងការចូលរួមផ្តល់សេវាសុខាភិបាលសាធារណៈ។

ជាទីបញ្ចប់ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ស្នើឱ្យដៃគូពាក់ព័ន្ធ បន្តជួយឧបត្ថម្ភគាំទ្រ ក្នុងប្រព័ន្ធនិយ័តកម្មឱសថ និងវ៉ាក់សាំងនេះ ដើម្បីឈានទៅសម្រេចបានគោលដៅ សម្រាប់ការវាយតម្លៃប្រព័ន្ធនេះ នៅឆ្នាំ២០២៧។

អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm