ប្រជាជនកាណាដាទៅបោះឆ្នោតនៅក្នុងការបោះឆ្នោតពេញទៅដោយកង្វល់ អំពីលោក Trump

2025/04/29 02:27:48 am        131


ប្រជាជនកាណាដា នាំគ្នាទៅបោះឆ្នោតនៅថ្ងៃចន្ទ (ទី២៨ ខែមេសា) បន្ទាប់ពីបានបញ្ចប់យុទ្ធនាការបោះឆ្នោតមួយដែលបញ្ហាពន្ធគយ និងការគិតរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ដែលចង់បញ្ចូលប្រទេសកាណាដាជាដែនដីឧបសម្ព័ន្ធ បានក្លាយជាបញ្ហាដ៏សំខាន់។

ការគំរាមរបស់លោក Trump បានបញ្ឆេះឲ្យមានរលកស្នេហាជាតិដែលជួយបង្កើនការគាំទ្រដល់នាយករដ្ឋមន្ត្រីរបស់គណបក្ស Liberal (សេរីនិយម) គឺលោក Mark Carney ជាអ្នកនយោបាយថ្មីដែលពីមុនបានគ្រប់គ្រងធនាគារកណ្តាលរបស់ប្រទេសចំនួន ២ ក្នុងក្រុម G7 (ប្រទេសមានឧស្សាហកម្មលូតលាស់ទាំង៧)។

យុទ្ធនាការនេះ បានបញ្ចប់ទៅដោយបរិយាកាសស្រងូតស្រងាត់ កាលពីថ្ងៃអាទិត្យ (ទី២៧ ខែមេសា) បន្ទាប់ពីបុរសម្នាក់ បានបើករថយន្ត SUV បុកចូលហ្វូងមនុស្ស នៅឯពិធីបុណ្យសហគមន៍ហ្វីលីពីន ក្នុងទីក្រុង Vancouver ដោយបានបណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់ ១១នាក់បាត់បង់ជីវិត និងរាប់សិបនាក់ផ្សេងទៀតរងរបួស។

លោក Carney បានផ្អាកយុទ្ធនាការរបស់លោកភ្លាមៗមួយរំពេច ហើយទាំងរូបលោក និងមេដឹកនាំរបស់គណបក្ស Conservative (អភិរក្សនិយម) គឺលោក Pierre Poilievre បានលើកឡើងពីសោកនាដកម្មនេះ នៅក្នុងព្រឹត្តិការណ៍យុទ្ធនាការចុងក្រោយរបស់ពួកលោក។ គេមិនច្បាស់នោះទេថា តើព្រឹត្តិការណ៍មានមនុស្សស្លាប់ច្រើននេះ នឹងជះឥទ្ធិពលអ្វីដល់ការបោះឆ្នោតនោះទេ។ លោក Duane Bratt សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ នៅសាកលវិទ្យាល័យ Mount Royal នៃ Calgary បាននិយាយថា លោកមិនរំពឹងថា ហេតុការណ៍នេះនឹងរារាំងអ្នកបោះឆ្នោតនោះឡើយ។

ក្រុមសេរីនិយមរបស់លោក Carney បាននាំមុខ ៤ភាគរយលើក្រុមអភិរក្សរបស់លោក Poilievre នៅក្នុងការស្ទង់មតិដាច់ដោយឡែកពីគ្នាពីស្ថាប័ន Ipsos និង Angus Reid ដែលបង្ហាញពីការប្រែប្រួលតិចតួច នៅថ្ងៃចុងក្រោយ។ ស្ថាប័ន Ipsos កាលពីថ្ងៃអាទិត្យ បានបង្ហាញថា ក្រុមសេរីនិយម មានសំឡេងគាំទ្រ ៤២ភាគរយ ហើយក្រុមអភិរក្សនិយម ៣៨ភាគរយ។ ការស្ទង់មតិកាលពីថ្ងៃសៅរ៍របស់ស្ថាប័ន Angus Reid បានដាក់សំឡេងគាំទ្រលើក្រុមសេរីនិយម ៤៤ភាគរយ ខណៈក្រុមអភិរក្សនិយម ៤០ភាគរយ។

លទ្ធផលទាំងនោះ ទំនងជាក្រុមសេរីនិយមនឹងឈ្នះ ៤អាណត្តិជាប់ៗគ្នា ប៉ុន្តែលោក Carney អាចនឹងទទួលបានសំឡេងភាគតិច នៅក្នុងសភាដែលមាន ៣៤៣អាសនៈ ដោយធ្វើឲ្យរូបលោកត្រូវពឹងផ្អែកលើគណបក្សតូចៗ ដើម្បីដឹកនាំប្រទេស៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        95
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        133
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        116

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm