[UPDATE] លោក Putin ប្រកាសបទឈប់បាញ់ជាឯកតោភាគី ៣ថ្ងៃ នៅអ៊ុយក្រែន ចាប់ពីថ្ងៃទី៨ ឧសភា

2025/04/29 02:33:43 am        138


វិមានក្រឹមឡាំង នៅថ្ងៃចន្ទ (ទី២៨ ខែមេសា) នេះ បានឲ្យដឹងថា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានប្រកាសជាឯកតោភាគីនូវបទឈប់បាញ់រយៈពេល ៣ថ្ងៃ នៅក្នុងប្រទេសអ៊ុយក្រែន ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១១ ខែឧសភា ដែលវានឹងកើតឡើងស្របពេលជាមួយនឹងព្រឹត្តិការណ៍រំលឹកដល់សង្រ្គាមលោកលើកទី២ ហើយបានអំពាវនាវឲ្យទីក្រុងគីវ ធ្វើដូចគ្នាដែរ។

វិមានក្រឹមឡាំង បានប្រកាសថា ការសម្រេចនេះ គឺផ្អែកលើ «ការពិចារណាមនុស្សធម៌"» ហើយបទឈប់បាញ់មួយ នឹងត្រូវធ្វើឡើងចាប់ពីពាក់កណ្ដាលអាធ្រាត្រថ្ងៃទី៨ ខែឧសភា ដល់ពាក់កណ្ដាលអាធ្រាត្រថ្ងៃទី ១១ ខែឧសភា ដើម្បីប្រារព្ធខួបលើកទី៨០ នៃទិវាជ័យជម្នះលើពួកណាស៊ីអាល្លឺម៉ង់។

ពាក់ព័ន្ធនឹងការប្រកាសនេះ អ៊ុយក្រែនមិនទាន់ឆ្លើយតបនៅឡើយទេ។ សេចក្តីថ្លែងការណ៍របស់វិមានក្រឹមឡាំង បានបន្ថែមថា៖ «រុស្ស៊ីជឿថា ភាគីអ៊ុយក្រែនគួរតែធ្វើតាមគំរូនេះ»។

សេចក្ដីថ្លែងការណ៍ បានសង្កត់ធ្ងន់ថា៖ «ក្នុងករណីមានការរំលោភលើបទឈប់បាញ់ដោយភាគីអ៊ុយក្រែន កងកម្លាំងប្រដាប់អាវុធនៃសហព័ន្ធរុស្ស៊ី នឹងផ្តល់ការឆ្លើយតបយ៉ាងសមរម្យ និងមានប្រសិទ្ធភាព។ ភាគីរុស្ស៊ីជាថ្មីម្តងទៀត បានប្រកាសពីការត្រៀមខ្លួន ដើម្បីមានកិច្ចចរចាសន្តិភាពដោយគ្មានលក្ខខណ្ឌជាមុន ពោលគឺសំដៅដល់ការលុបបំបាត់ឫសគល់នៃវិបត្តិអ៊ុយក្រែន និងអន្តរកម្មប្រកបដោយការស្ថាបនាជាមួយដៃគូអន្តរជាតិ»។

គួររំលឹកថា វិមានក្រឹមឡាំង បានប្រកាសបទឈប់បាញ់ស្រដៀងគ្នានេះរយៈពេល ៣០ម៉ោង នៅថ្ងៃបុណ្យ Easter ប៉ុន្តែខណៈពេលដែលភាគីទាំង ២ បានរាយការណ៍ពីការប្រយុទ្ធគ្នា ពួកគេបានចោទប្រកាន់គ្នាទៅវិញទៅមកអំពីការរំលោភបំពានរាប់រយដង។

សេចក្តីប្រកាសចុងក្រោយបង្អស់នេះកើតឡើងក្នុងអំឡុងពេលដែលសហរដ្ឋអាមេរិក បានពណ៌នាថា នេះជាសប្តាហ៍ «ដ៏សំខាន់» សម្រាប់កិច្ចចរចាសន្តិភាពរុស្ស៊ី-អ៊ុយក្រែន៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        81
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        70
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        65

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm