ក្រសួងធនធានទឹក និងអាជ្ញាធរទន្លេសាប ទុកពេលអោយក្រុមហ៊ុនទឹកស្អាតអានកូក្រុងកំពង់ឆ្នាំ១ថ្ងៃទៀត

2025/04/29 03:55:27 am        277

កំពង់ឆ្នាំង៖ យោងតាមផេកផ្លូវការរបស់មន្ទីរធនធានទឹក និងឧតុនិយម ដែលបានចុះផ្សាយនៅរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥នេះ បានអោយដឹងថា ក្រុមការងារក្រសួងធនធានទឹក និងអាជ្ញាធរទន្លេសាប នឹងទុករយៈពេល១ថ្ងៃទៀតអោយក្រុមហ៊ុនទឹកស្អាតអានកូក្រុងកំពង់ឆ្នាំង ក្នុងការកាយដីដែលក្រុមហ៊ុននេះ បានចាក់ចូលទន្លេសាបខុសមាត្រា១២ និងមាត្រា៣៦នៃច្បាប់ស្តីពីធនធានទឹកនៅព្រះរាជាណាចក្រកម្ពុជា។ ប្រសិនបើមិនកាយដីចេញនោះទេ ក្រសួងធនធានទឹក និងអាជ្ញាធរទន្លេសាប នឹងចាត់វិធានការកាយដីនោះចេញភ្លាម។

 តាមការបញ្ជាក់បន្ថែមរបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំងបានបន្តថា៖ នៅរសៀលថ្ងៃដដែលនេះ ឯកឧត្តម អ៊ុក វុទ្ធី អនុរដ្ឋលេខាធិការ តំណាងឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប, ឯកឧត្តម យិន ងួនកូលេនីន អនុរដ្ឋលេខាធិការក្រសួងធនធានទឹក, និងឯកឧត្តម ហែល តូនី អនុប្រធានក្តាប់រួមអាជ្ញាធរទន្លេសាប និងលោក អឿ សារឿន ប្រធានមន្ទីរធនធានទឹកខេត្តកំពង់ឆ្នាំងស្តីទី បានចុះពិនិត្យទីតាំងចាក់ដីចូលទន្លេសាបជាលើកទី៣ និងបានដាក់ឱសានវាទដល់ក្រុមហ៊ុនទឹកស្អាតអានកូ «ប្រសិនបើនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ មិនឃើញខាងក្រុមហ៊ុនយកគ្រឿងចក្រ និងឡានមកកាយដីចូកចេញពីទន្លេនោះទេ នោះក្រសួងធនធានទឹក និងអាជ្ញាធរទន្លេសាបនឹងចាត់វិធានការផ្លូវច្បាប់ភ្លាម។

 សូមរំលឹកថា៖ ក្រុមហ៊ុនទឹកស្អាតអានកូក្រុងកំពង់ឆ្នាំង បានចាក់ដីចូលទន្លេសាបនៅចំណុចភូមិទី១ សង្កាត់ខ្សាម និងភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង តាំងេពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ រហូតមកដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥ ទើបខាងក្រសួងធនធានទឹក និងអាជ្ញាធរទន្លេសាបបានបញ្ជាអោយកាយចេញលើកទី១, លើកទី២ បានបើកកិច្ចប្រជុំនៅសាលាខេត្តកំពង់ឆ្នាំងដោយទុកពេល៧ថ្ងៃអោយកាយចេញគិតចាប់ពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ និងនៅលើកទី៣នេះ គឺទុករយៈពេល១ថ្ងៃនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥។ ប្រជាពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំង បានឆ្ល់ថា ហេតុអីបានក្រុមហ៊ុនទឹកស្អាតអានកូក្រុងកំពង់ឆ្នាំងចាក់ដី មិនមានអ្នកណាដឹង? ហេតុអីបានក្រុមហ៊ុនទឹកស្អាតអានកូក្រុងកំពង់ឆ្នាំង មិនអនុវត្តតាមការសន្យារបស់ខ្លួន?៕ កាំង ហុងវាស្នា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm