អ៊ីរ៉ង់ ចោទអ៊ីស្រាអែលពីបទរកវិធីសាស្ត្របង្អាក់កិច្ចចរចានុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិក

2025/04/29 04:58:45 pm        235

អ៊ីរ៉ង់ បានចោទប្រកាន់អ៊ីស្រាអែលពីបទព្យាយាមបំផ្លាញការចរចា ខណៈការចរចាជាមួយសហរដ្ឋអាមេរិកជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ក្រុងតេអេរ៉ង់ ទំនងមានវឌ្ឍនភាព។

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បាននិយាយកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu កំពុងបង្គាប់បញ្ជានូវអ្វីដែលប្រធានាធិបតីអាមេរិក លោក Donald Trump អាចធ្វើបាន និងមិនអាចធ្វើបាន នៅក្នុងទំនាក់ទំនងការទូតរបស់ខ្លួនជាមួយអ៊ីរ៉ង់ ។

ជាការឆ្លើយតបទៅនឹងការចរចារជុំទី ៣ រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលហាក់ដូចជាមានសន្ទុះវិជ្ជមានច្រើនក្នុងប្រទេសអូម៉ង់កាលពីចុងសប្តាហ៍កន្លងទៅ លោក Netanyahu បានទាមទារម្តងទៀត ថា កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ត្រូវតែ ត្រូវបានលុបបំបាត់ទាំងស្រុង។

ថ្មីៗ នេះ លោក Araghchi បានបង្ហាញពីសុទិដ្ឋិនិយមប្រុងប្រយ័ត្ន បន្ទាប់ពីកិច្ចពិភាក្សាសម្របសម្រួលដោយប្រទេសអូម៉ង់ កាលពីថ្ងៃសៅរ៍កន្លងទៅ ជាមួយបេសកជនមជ្ឈិមបូព៌ារបស់សហរដ្ឋអាមេរិក លោក Steve Witkoff ។ សារព័ត៌មាន Axios បានរាយការណ៍កាលពីថ្ងៃសៅរ៍ ២៦ មេសា ដោយដកស្រង់សម្តីមន្ត្រីអាមេរិកមួយរូបថា កិច្ចចរចានុយក្លេអ៊ែរជុំទី៤ រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នឹងប្រព្រឹត្តទៅនៅថ្ងៃទី០៣ ខែឧសភា ខាងមុខនេះ នៅលើទឹកដីអឺរ៉ុប។

ការចរចាមានគោលបំណងធានាថា អ៊ីរ៉ង់ មិនប្រើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនដើម្បីអភិវឌ្ឍអាវុធឡើយ។ ជាការដោះដូរ ទីក្រុងតេអេរ៉ង់ នឹងទទួលបានភាពធូរស្រាលពីទណ្ឌកម្មអន្តរជាតិ។

មន្ត្រីជាន់ខ្ពស់អាមេរិកមួយរូប បានរាយការណ៍ថា វឌ្ឍនភាពបន្ថែមទៀត ត្រូវបានធ្វើឡើងកាលពីចុងសប្តាហ៍កន្លងទៅ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        15
មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm        13
អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm        14

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក

2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm