ប្រភពការទូត៖ អ៊ីរ៉ង់ ស្នើកិច្ចប្រជុំជាមួយអឺរ៉ុប មុនពេលការចរចាជុំទី៤ ជាមួយសហរដ្ឋអាមេរិក

2025/04/29 05:03:40 pm        267

ប្រភពពីអ្នកការទូតចំនួន ៤រូប បាននិយាយកាលពីថ្ងៃចន្ទ (២៨ មេសា) ថា អ៊ីរ៉ង់ បានស្នើសុំជួបប្រជុំជាមួយភាគីអឺរ៉ុប ស្ដីពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ដែលអាចកើតឡើងនៅទីក្រុងរ៉ូម របស់អ៊ីតាលី នៅថ្ងៃសុក្រ ០២ ឧសភា ខាងមុខនេះ ខណៈការចរចាជុំទី៤ ជាមួយសហរដ្ឋអាមេរិក អាចបន្តនៅថ្ងៃ០៣ ឧសភា ដោយព្រមានថា មិនទាន់មានការឆ្លើយតបពីអឺរ៉ុបចំពោះគំនិតនេះនៅឡើយទេ។

អ៊ីរ៉ង់ កំពុងចង់កសាងសន្ទុះនៃកិច្ចចរចានុយក្លេអ៊ែរជាមួយអាមេរិក ដែលបានចាប់ផ្តើមឡើងវិញជុំទី៣ ក្នុងប្រទេសអូម៉ង់ កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍មុន និងបន្ទាប់ពីកិច្ចពិភាក្សាជាមួយរុស្ស៊ី និងចិន កាលពីសប្តាហ៍មុនដូចគ្នានេះ។ មន្ត្រីអូម៉ង់ បាននិយាយថា ការចរចាជុំទី៤ ថ្មីរវាងអាមេរិក និងអ៊ីរ៉ង់ អាចនឹងធ្វើឡើងនៅថ្ងៃទី០៣ ខែឧសភា នៅអឺរ៉ុប ប៉ុន្តែពុំទាន់មានការសម្រេចចិត្តជាផ្លូវការនោះទេ។

អ៊ីរ៉ង់ បានងាកទៅរកចក្រភពអង់គ្លេស បារាំង និងអាល្លឺម៉ង់ ដែលត្រូវគេស្គាល់ថាមហាអំណាចអឺរ៉ុបទាំងបី E3 ដោយចង់ឱ្យខ្លួនមានជម្រើសច្រើន ប៉ុន្តែក៏ចង់វាយតម្លៃថាជំហរអឺរ៉ុបនៅទីតាំងណា ស្តីពីការដាក់ទណ្ឌកម្មឡើងវិញរបស់អង្គការសហប្រជាជាតិ ដែលអាចធ្វើទៅបានមុនខែតុលា នៅពេលដំណោះស្រាយផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងឆ្នាំ២០១៥ ផុតកំណត់។ មន្ត្រីអ៊ីរ៉ង់បានបញ្ជាក់ពីសំណើសុំជួបភាគី E3 នៅថ្ងៃទី០២ ឧសភានោះ ប៉ុន្តែក៏និយាយថា E3 មិនទាន់ឆ្លើយតបទេរហូតមកដល់ពេលនេះ៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        10
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        12
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        14

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm