វត្តសម្តេចនន្ទង៉ែត សែនជ័យសត្ថារាម ឃុំប្រស្នឹប ហៅវត្តក្រឡាញ់ចាស់ បញ្ចុះបឋម​សិលា​សាង​សង់​កុដិ​ថ្មី ដើម្បីបំរើដល់វិស័យព្រះពុទ្ធិសាសនា

2025/04/29 05:21:56 pm        304

កំពង់ឆ្នាំង៖ កុដិថ្មីសម្រាប់ព្រះសង្ឃ នៅវត្តសម្តេចនន្ទង៉ែត សែនជ័យសត្ថារាម ហៅវ​ត្ត​ក្រឡាញ់​ចាស់ ត្រូវបានធ្វើពិធីបញ្ចុះបឋមសិលាធ្វើការសាងសង់ កាលពីព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ​២០២៥ ដោយបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវ ឧកញ៉ា​សិរី​ករុណា​បទុម​រតន៍​អគ្គ​មហា​ឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍បណ្ឌិត ម៉ៅ ម៉ាល័យ កែ​គឹម​យ៉ាន និងលោកជំទាវ សិរីកា​ញ្ចន​ពង្ស​ធី​មុត្តរាអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ កែ សួនសុភី សសុខា លោកជំទាវ ចរណា​ភិរ័ក្ខ​សិរី​សទ្ធា ទិត មាលា ញាណឡេង លោកជំទាវ សីលសទ្ធាភិរ័ក្ខសិរីទេពី ឡាយ ម៉ាលី និង​មាន​ការ​អញ្ជើញ​ពី​ឯកឧត្តម ឡុង ឈុនឡៃ អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង និងលោកជំទាវ លោក យិន សាវ៉េន អភិបាលរងខេត្ត និង លោក លោកស្រីអាជ្ញាធរដែនដី រួមនិងពុទ្ធបរិស័ទផងដែរ ។

ព្រះសិ​រីម​ង្គលមុនី ម៉ុច សៅលី ព្រះចៅអធិការវត្តសម្តេចនន្ទ ង៉ែត សែនជ័យ​សត្ថារាម​បាន​មាន​សង្ឃ​ដីកា​បញ្ជាក់ថា៖ កុដិថ្មីដែលបានបញ្ចុះបឋមសិលាសាងសង់នាពេលនេះ មានទទឹងមុខ ១៦,៩ម៉ែត្រ បណ្តោយ១៤,៩ម៉ែត្រ ។ ដែលកើតចេញពីសទ្ធាជ្រះថ្លា ពីសំណាក់​ប្រជា​ពុទ្ធប​រិស័ទ​គ្រប់​ទិស​ទី រួមនិងសប្បុរសជនជិតឆ្ងាយ បានចូល​រួម​សទ្ធា​ដើម្បី​កសា​ង​កុ​ដិ​ថ្មី​សម្រា​ប់​ព្រះស​ង្ឃ​គ​ង់​នៅ​។ កុដិថ្មីនេះនិងបានសាសង់ទៅតាមគម្រោងប្លង់ស្ថាបត្យកម្ម ដែលរំលេចនូវក្បូរក្បាច់រចនា រក្សា​បាន​នូវកេរ្តិ៍ដំណែលប្រវត្តិសាស្រ្តដែលមានជាយូណាស់មកហើយ ។

លោក យិន សាវ៉េន អភិបាលរងខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ដោយគូសបញ្ជាក់ថា ក្រោម​កា​រដឹ​កនាំរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ បានធ្វើឱប្រទេសជាតិមានការរីកចម្រើនជាបន្តបន្ទាប់ ទាំង​វិស័យពុទ្ធចក្រនិងអណាចក្រ ទាំងនៅទីប្រជុំជន និង តំបន់ដាច់ស្រយ៉ាល។ លោក​បាន​ថ្លែង​កោត​សរសើរ និងអរគុណដល់គណៈកម្មការវត្ត ព្រះសង្ឃ សប្បុរសជន និងពុទ្ធបរិស័ទ​ចំណុះ​ជើង​វត្ត​ទាំង​អស់ ដែលរួបរួមសាមគ្គីគ្នាកសាងបានសមិទ្ធផលជាច្រើននៅក្នុងទីអារ៉ាម ដែលមាន​សប្បុរស​ជន​ជិតឆ្ងាយបានរួមគ្នាបរិច្ចាគធនធាន ដើម្បីអភិវឌ្ឍន៍​វិស័យ​ព្រះពុទ្ធ​សាសនា​ជា​សាសនា​របស់​រដ្ឋ​ ទុកជាទីគោរពសក្ការៈរបស់ពុទ្ធសាសនិកទូទៅ។ កុដិថ្មីដែលធ្វើពិធីបញ្ចុះបឋមសិលាសាងសង់នាពេលនេះជាសមិទ្ធផលថ្មីមួយបន្ថែម ក្នុង​ចំ​ណោម​សមិទ្ធ​ផល​ជាច្រើនទៀត ដែលកំពុងរីកដុះដាលនៅក្នុងវត្តសម្តេចនន្ទង៉ែតសែនជ័យសត្ថារាម ហៅ​វត្ត​ក្រឡាញ់ចាស់ ក្រោមការដឹកនាំគ្រប់គ្រងពីសំណាក់ព្រះសិរីមង្គលមុនី ម៉ុច សៅលី ជា​ព្រះ​ចៅ​អធិការវត្ត ។ សមិទ្ធផលថ្មីនេះ មិនត្រឹមតែបានបង្ហាញពីការអភិវឌ្ឍន៍នៅក្នុងវត្តនេះតែប៉ុណ្ណោះទេ ប៉ុន្តែ​បានឆ្លុះបញ្ជាំងឱ្យរីកចម្រើនវិស័យព្រះពុទ្ធសាសនានៅក្នុងខេត្តកំពង់ឆ្នាំង ក្រោម​ដំបូល​នៃ​សុខស​​ន្តិភាព និងក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី​នៅ​ក្នុង​នីតិកាល​ទី​៧នៃរដ្ឋសភា៕ កាំង ហុងវាស្នា

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        118
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        229
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        215

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm