ជប៉ុន និងវៀតណាម ប្តេជ្ញាធ្វើពាណិជ្ជកម្មសេរី ខណៈមានបញ្ហាប្រឈមការដំឡើងពន្ធរបស់អាមេរិក

2025/04/29 06:23:25 pm        253

លោកនាយករដ្ឋមន្ត្រីជប៉ុន Shigeru Ishiba និងលោកនាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ បានព្រមព្រៀងរក្សារបបពាណិជ្ជកម្មសេរីចំពោះមុខសង្គ្រាមដំឡើងពន្ធដោយសហរដ្ឋអាមេរិក ខណៈក៏បង្កើតក្របខ័ណ្ឌ "ពីរបូកពីរ" ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការសន្តិសុខផងដែរ នេះបើយោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ។

ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថាលោក Ishiba ក៏ត្រូវបានរំពឹងថានឹងទៅបំពេញទស្សនកិច្ចនៅប្រទេសហ្វីលីពីន និងពិភាក្សាអំពីការចែករំលែកព័ត៌មានចារកម្ម និងកិច្ចសហប្រតិបត្តិការឆ្មាំល្បាតឆ្នេរ ផងដែរ អំឡុងពេលដំណើររបស់លោក។

ក្រុមអ្នកវិភាគបាននិយាយថា ប្រទេសជប៉ុន កំពុងឈោងចាប់បណ្ដាប្រទេសអាស៊ាន ដើម្បីកាត់បន្ថយសម្ពាធពន្ធពីសហរដ្ឋអាមេរិក។ ទោះយ៉ាងណាក៏ដោយ ពួកគេបានព្រមានថា កិច្ចសហប្រតិបត្តិការសន្តិសុខរបស់ទីក្រុងតូក្យូនៅក្នុងតំបន់ មិនគួរជាការកំណត់គោលដៅភាគីទីបីណាមួយឡើយ ។

លោកនាយករដ្ឋមន្ត្រីជប៉ុន បានទៅដល់ប្រទេសវៀតណាមកាលពីថ្ងៃទី២៧ខែមេសា។ យោងតាមសារព័ត៌មានជប៉ុន Asahi ទាំងលោក Ishiba ទាំងលោក Chinh បានអះអាងពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការ ធ្វើកិច្ចសហប្រតិបត្តិការក្នុងសហគមន៍អន្តរជាតិ ដោយរួមចំណែកក្នុងការថែរក្សា និងពង្រឹងសណ្តាប់ធ្នាប់អន្តរជាតិដោយសេរី និងបើកចំហដោយផ្អែកលើនីតិរដ្ឋ។

ប្រព័ន្ធផ្សព្វផ្សាយជប៉ុនដដែលបាននិយាយថា នៅក្នុងតំបន់សន្តិសុខ លោក Ishiba និងលោក Chinh បានព្រមព្រៀងគ្នាបង្កើតក្របខ័ណ្ឌ "ពីរបូកពីរ" ជាមួយនឹងកិច្ចប្រជុំលើកដំបូងរបស់អនុរដ្ឋមន្ត្រីការបរទេស និងការពារជាតិ ដែលនឹងប្រព្រឹត្តទៅក្នុងប្រទេសជប៉ុននៅចុងឆ្នាំនេះ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        15
មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm        13
អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm        14

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក

2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm