[UPDATE] ក្រុមសេរីនិយម ដែលប្រឆាំងលោក Trump ត្រូវព្យាករថា នឹងឈ្នះការបោះឆ្នោតនៅកាណាដា

2025/04/29 11:26:36 am        73

ក្រុមសេរីនិយមរបស់លោកនាយករដ្ឋមន្រ្តីកាណាដា Mark Carney ត្រូវបានព្យាករថាឈ្នះការបោះឆ្នោតកាលពីថ្ងៃចន្ទ ២៨ មេសា ហើយនឹងបង្កើតរដ្ឋាភិបាលលើកទីបួនជាប់ៗគ្នា នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយ CBC និង CTV News ខណៈក៏បានព្យាករថា ពួកគេនឹងខ្វះសំឡេងភាគច្រើនក្នុងសភា ដែលលោក Carney ចង់បានដើម្បីជួយចរចារពន្ធជាមួយប្រធានាធិបតីអាមេរិក Donald Trump។

យុទ្ធនាការបោះឆ្នោតរបស់លោក Carney បានផ្តោតសំខាន់លើការវាយប្រហារលោក Trump ជុំវិញការដំឡើងពន្ធ និងការលើកឡើងម្ដងហើយម្ដងទៀតរបស់មេដឹកនាំអាមេរិករូបនេះ ដែលថាកាណាដាអាចក្លាយជា "រដ្ឋទី៥១" របស់អាមេរិក។

បក្សសេរីនិយម ត្រូវការឈ្នះអង្គបោះឆ្នោត ១៧១ នៃតួលេខសរុប ៣៤៣ អាសនៈរបស់សភា ដើម្បីទទួលបានសំឡេងភាគច្រើន ដែលនឹងអនុញ្ញាតឱ្យពួកគេគ្រប់គ្រងដោយមិនចាំបាច់មានការគាំទ្រពីគណបក្សណាផ្សេង។ ទូរទស្សន៍ជាតិកាណាដា CBC បានឱ្យដឹងថា គិតត្រឹមម៉ោងក្នុងស្រុកប្រមាណជា ១១យប់ ក្រុមសេរីនិយមបាននាំមុខ ឬឈ្នះអង្គបោះឆ្នោត ១៥៦ បន្ទាប់មកគឺក្រុមអភិរក្សនិយម ដែលមាន ១៤៧សំឡេង។

ខេត្តចុងបស្ចឹម British Columbia ជាទីដែលមណ្ឌលបោះឆ្នោតបិទចុងក្រោយគេ អាចជាអ្នកសម្រេចថាតើក្រុមសេរីនិយម រកបានរដ្ឋាភិបាលសំឡេងភាគច្រើនឬយ៉ាងណា។ សភាកាណាដាមាន ៣៤៣អាសនៈ ហើយប្រសិនបើលោក Carney រកបានតែសំឡេងភាគតិច នោះលោកនឹងត្រូវចរចាជាមួយបក្សផ្សេងទៀតដើម្បីបន្តកាន់អំណាច។ គួរឱ្យដឹងថា រដ្ឋាភិបាលសំឡេងភាគតិចនៅកាណាដា កម្រកាន់អំណាចយូរជាង ២ឆ្នាំកន្លះណាស់៕

អត្ថបទដែលទាក់ទង

អ៊ីស្រាអែលប្តេជ្ញាសម្រេចបានជ័យជម្នះនៅហ្កាហ្សានិងរំដោះចំណាប់ខ្មាំងអំឡុងគោរពវិញ្ញាណក្ខន្ធអ្នកស្លាប់
2025/04/30 11:19:44 am        1
វិបត្តិសេដ្ឋកិច្ចអាមេរិក កាន់តែកៀក ក្រោយ ១០០ថ្ងៃនៃតំណែងលោក Trump ខណៈការសន្យាមិនសម្រេច
2025/04/30 11:15:53 am        1
រដ្ឋមន្ត្រី៖ អ៊ីស្រាអែលនឹងមិនបញ្ឈប់សង្គ្រាមទេ ទាល់តែប៉ាឡេស្ទីនចេញអស់ពីហ្កាហ្សា និងស៊ីរីត្រូវបែកបាក់
2025/04/30 11:09:54 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុមហ៊ុន ADATA Technology Co., Ltd., ចាប់អារម្មណ៍វិនិយោគលើវិស័យបច្ចេកវិទ្យា នៅកម្ពុជា

2025/04/30 12:17:49 pm
​នាវាចម្បាំងកងទ័ពជើងទឹកសហព័ន្ធរុស្ស៊ីចំនួនបីគ្រឿងកំពុងបន្តធ្វើទស្សនកិច្ចនៅកម្ពុជា
2025/04/30 12:13:59 pm
​សម្រាស់មួយចំនួនធំ ត្រូវបានអនុញាតិអោយម្ចាស់ហ៊ុំព័ទ្ធយកត្រីវិញ នាំអោយប្រជានេសាទថា អត់ត្រីនេសាទ
2025/04/30 11:37:58 am
​ឥណ្ឌាគ្រោងបង្កើនការផ្ដល់សត្វខ្លាធំដល់កម្ពុជា ខណៈទីតាំងព្រលែងអំណោយផល​ក្នុងការពង្រីក​ពូជ
2025/04/30 11:33:58 am
​អ៊ីស្រាអែលប្តេជ្ញាសម្រេចបានជ័យជម្នះនៅហ្កាហ្សានិងរំដោះចំណាប់ខ្មាំងអំឡុងគោរពវិញ្ញាណក្ខន្ធអ្នកស្លាប់
2025/04/30 11:19:44 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/04/29 09:54:08 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/04/24 02:47:52 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/04/30 03:48:04 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/04/29 11:28:01 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/04/24 12:30:26 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am