ជនរងគ្រោះប៉ាឡេស្ទីន នៅហ្កាហ្សាអំពាវនាវឲ្យមហាអំណាចពិភពលោកដាក់សម្ពាធលើអ៊ីស្រាអែលបញ្ឈប់សង្រ្គាម

2025/04/29 11:41:52 am        55

ប្រជាពលរដ្ឋប៉ាឡេស្ទីនជាជនរងគ្រោះនៅតំបន់ហ្កាហ្សា បានអំពាវនាវដល់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) កាលពីថ្ងៃចន្ទ ២៨ មេសា ឲ្យដាក់សម្ពាធលើអ៊ីស្រាអែល បញ្ឈប់សង្គ្រាមលើដែនដីរងការឡោមព័ទ្ធហែកហួរដោយសង្គ្រាមមួយនេះ និងអនុញ្ញាតឱ្យមានជំនួយមនុស្សធម៌ចូល។

អ៊ីស្រាអែល បានប្រឈមការចោទប្រកាន់ពីបទបំពានច្បាប់អន្តរជាតិដោយបដិសេធមិនអនុញ្ញាតឱ្យមានការផ្តល់ជំនួយចូលទៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប នៅតុលាការ ICJ នៅពេលចាប់ផ្តើមសវនាការក្នុងទីក្រុងឡាអេ កាលពីថ្ងៃចន្ទ ២៨ មេសាដើមសប្ដាហ៍នេះ។

ក្រុមតំណាងអង្គការសហប្រជាជាតិ និងជនជាតិប៉ាឡេស្ទីនបានបើកសវនាការ ដែលមានប្រទេសរាប់សិបកំពុងចូលរួមក្នុងរយៈពេលមួយសប្តាហ៍។

ចាប់តាំងពីថ្ងៃទី២ ខែមីនាមក អ៊ីស្រាអែល បានកាត់ផ្តាច់ការផ្គត់ផ្គង់ទាំងស្រុងដល់ប្រជាជន ២,៣ លាននាក់នៅតំបន់ហ្កាហ្សាស្ទ្រីប ហើយស្បៀងអាហារដែលស្តុកទុកក្នុងអំឡុងពេលបទឈប់បាញ់នៅដើមឆ្នាំនេះ នៅសល់កាន់តែតិច។

អ៊ីស្រាអែលបានសម្រេចមិនចូលខ្លួនក្នុងសវនាការនៅតុលាការយុត្តិធម៌អន្តរជាតិកាលពីថ្ងៃចន្ទ ២៨ មេសា សម្រាប់ការបង្ហាញហេតុផលលើកាតព្វកិច្ចរបស់ប្រទេសនេះ ក្នុងការជួយសម្រួលជំនួយទៅដល់ដៃពលរដ្ឋប៉ាឡេស្ទីន ក្នុងតំបន់ហ្កាហ្សា។

រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Gideon Saar បាននិយាយថា អ៊ីស្រាអែលបានដាក់ជំហររបស់ខ្លួនជាលាយលក្ខណ៍អក្សរទៅកាន់សវនាការ ដែលលោកបានហៅថាជាចំណាត់ការដើម្បីការពារខ្លួន៕

អត្ថបទដែលទាក់ទង

អ៊ីស្រាអែលប្តេជ្ញាសម្រេចបានជ័យជម្នះនៅហ្កាហ្សានិងរំដោះចំណាប់ខ្មាំងអំឡុងគោរពវិញ្ញាណក្ខន្ធអ្នកស្លាប់
2025/04/30 11:19:44 am        1
វិបត្តិសេដ្ឋកិច្ចអាមេរិក កាន់តែកៀក ក្រោយ ១០០ថ្ងៃនៃតំណែងលោក Trump ខណៈការសន្យាមិនសម្រេច
2025/04/30 11:15:53 am        1
រដ្ឋមន្ត្រី៖ អ៊ីស្រាអែលនឹងមិនបញ្ឈប់សង្គ្រាមទេ ទាល់តែប៉ាឡេស្ទីនចេញអស់ពីហ្កាហ្សា និងស៊ីរីត្រូវបែកបាក់
2025/04/30 11:09:54 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្រាស់មួយចំនួនធំ ត្រូវបានអនុញាតិអោយម្ចាស់ហ៊ុំព័ទ្ធយកត្រីវិញ នាំអោយប្រជានេសាទថា អត់ត្រីនេសាទ

2025/04/30 11:37:58 am
​ឥណ្ឌាគ្រោងបង្កើនការផ្ដល់សត្វខ្លាធំដល់កម្ពុជា ខណៈទីតាំងព្រលែងអំណោយផល​ក្នុងការពង្រីក​ពូជ
2025/04/30 11:33:58 am
​អ៊ីស្រាអែលប្តេជ្ញាសម្រេចបានជ័យជម្នះនៅហ្កាហ្សានិងរំដោះចំណាប់ខ្មាំងអំឡុងគោរពវិញ្ញាណក្ខន្ធអ្នកស្លាប់
2025/04/30 11:19:44 am
​វិបត្តិសេដ្ឋកិច្ចអាមេរិក កាន់តែកៀក ក្រោយ ១០០ថ្ងៃនៃតំណែងលោក Trump ខណៈការសន្យាមិនសម្រេច
2025/04/30 11:15:53 am
​រដ្ឋមន្ត្រី៖ អ៊ីស្រាអែលនឹងមិនបញ្ឈប់សង្គ្រាមទេ ទាល់តែប៉ាឡេស្ទីនចេញអស់ពីហ្កាហ្សា និងស៊ីរីត្រូវបែកបាក់
2025/04/30 11:09:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/04/29 09:54:08 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/04/24 02:47:52 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/04/30 03:48:04 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/04/29 11:28:01 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/04/24 12:30:26 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am