ព្រលានយន្តហោះភ្នំពេញថ្មី សម្រេចការសាងស់ងបាន ២៧ភាគរយហើយ ក្រោយចំណាយអស់ជិត ៤០០លានដុល្លារ

2021/12/08 04:21:26 pm        549


ភ្នំពេញ៖ ដំណើរ​ការ​សាង​សង់​ព្រលាន​យន្ត​ហោះ​ភ្នំពេញ​ថ្មី សម្រេច​បាន ២៧​ភាគ​រយ នៃ​គម្រោង​ទាំង​មូល​ហើយ​ ដោយ​មក​ដល់​បច្ចុប្បន្ន​ចំណាយ​អស់​ទឹក​ប្រាក់​ជិត ៤០០​លាន​ដុល្លារ បើ​ទោះបី​ជា​មាន​ការ​រាំង​ស្ទះ​ដោយសារ​ការរីក​រាល​ដាល​នៃ​ជំងឺ​កូវីដ-១៩ ក៏​ដោយ។

គម្រោង​ដែល​ប្រើ​ទុន​វិនិយោគ​ទាំង​ស្រុង​ដោយ​ក្រុមហ៊ុន CAIC នេះ ចំណាយ​ទឹក​ប្រាក់​សរុប​ចំនួន ៣៧៥​លាន​ដុល្លារ​អាមេរិក​ហើយ ហើយ​នៅ​ក្នុង​ឆ្នាំ​២០២២​ខាង​មុខ គ្រោង​នឹង​ចំណាយ​ថវិកា ៤៦៧​លានដុល្លារ​អាមេរិក​ទៀត។

បើ​តាម​ការ​ឱ្យ​ដឹង​ពី​ក្រុម​ហ៊ុន​របស់​អ្នកឧកញ៉ា ពុង ឃាវសែ គម្រោង​ទាំង​មូល​នឹង​ចំណាយ​ទឹក​ប្រាក់​សរុប ១ ៥០០​លាន​ដុល្លារ​អាមេរិក។

ការដ្ឋាន​សាង​សង់​ព្រលាន​យន្តហោះ​ថ្មី​នេះ ប្រើ​ប្រាស់​កម្លាំង​បុគ្គលិក និង​កម្មករ​ចំនួន​សរុប ៣ ៧៤០​នាក់។

ទោះបីជា​វិបត្តិ​កូវីដ-១៩ បាន​ធ្វើ​ឱ្យ​រាំង​ស្ទះ​ដល់​ដំណើរការ​បុគ្គលិក-កម្មករ​ជំនាញ​បរទេស​ដែល​ត្រូវ​មក​ពី​ក្រៅ​ប្រទេស និង​ចរាចរ​ទំនិញ​មក​ពី​ប្រទេស​ចិន គួប​ផ្សំ​នឹង​ការ​អូស​បន្លាយ​រដូវ​វស្សា និង​ជំនន់​ទឹក​ភ្លៀង រួម​ទាំង​ការ​លំបាក​ផ្នែក​បច្ចេកទេស​នៃ​សណ្ឋាន​ដី​ក្នុង​តំបន់​សាង​សង់​យ៉ាង​ណា​ក្តី ក៏​ក្រុមហ៊ុន ព្យាយាម​ក្នុង​ការសាង​សង់​ឱ្យ​សម្រេច​បាន​តាម​ផែនការ និង​ដាក់​ឱ្យ​ដំណើរការ​ឱ្យ​បាន​ឆាប់​តាម​ផែនការ​គ្រោង​ទុក។

សម្តេច​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្រ្តី​ដែល​គាំ​ទ្រ​ចំពោះ​គម្រោង​សាង​សង់​នេះ នឹង​អញ្ជើញ​ទៅ​ទស្សន កិច្ច​ស្វែង​យល់​ពី​វឌ្ឍនភាព​នៃ​ការ​សាង​សង់​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថ្មី ដែល​ស្ថិត​ក្នុង​ទឹកដី​ខេត្ត​កណ្តាល នៅ​ថ្ងៃ​ទី ៩ ខែ​ធ្នូ ឆ្នាំ២០២១នេះ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        253
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        129
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm