ប្រមុខអង្គការឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ បានព្យាយាមរកការបញ្ជាក់ពីសារៈសំខាន់នៃការទៅដល់របស់ក្រុមលោកនៅក្នុងប្រទេសអ៊ីរ៉ង់ សម្រាប់កិច្ចពិភាក្សាបច្ចេកទេសជាមួយអ្នកជំនាញនុយក្លេអ៊ែរ និងដើម្បីបង្ហាញពីក្តីសង្ឃឹមថា កិច្ចពិភាក្សានេះនឹងអនុញ្ញាតឱ្យទីភ្នាក់ងារបានត្រួតពិនិត្យកម្មវិធីនុយក្លេអ៊ែររបស់ប្រទេសនេះ ហើយនៅចុងក្រោយអាចទប់ស្កាត់ជម្លោះនៅក្នុងតំបន់។
មន្ត្រីអ៊ីរ៉ង់ បានបញ្ជាក់ថា ក្រុមបច្ចេកទេសមកពីទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ(IAEA) បានទៅដល់ប្រទេសអ៊ីរ៉ង់កាលពីថ្ងៃចន្ទ ដើម្បីពិភាក្សាផ្នែកបច្ចេកទេស រួមមានទាំងការការពារសុវត្ថិភាពផងដែរ។ វាបានធ្វើឡើងបន្ទាប់ពីដំណើរទស្សនកិច្ចរបស់អគ្គនាយទីភ្នាក់ងារ IAEA លោក Rafael Grossi ទៅកាន់ទីក្រុងតេអេរ៉ង់ កាលពីដើមខែនេះ។
កិច្ចប្រជុំការទូតដ៏ច្របូកច្របល់នាពេលបច្ចុប្បន្ននេះ ផ្តើមចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ រវាងប្រទេសអ៊ីរ៉ង់ និងប្រទេសមហាអំណាចធំៗ ដែលបានដាក់ការរឹតត្បិតយ៉ាងតឹងរ៉ឹងលើសកម្មភាពនុយក្លេអ៊ែររបស់អ៊ីរ៉ង់។ បន្ទាប់ពីប្រធានាធិបតី Donald Trump បានដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងក្នុងឆ្នាំ២០១៨ ក្រោយមកកិច្ចព្រមព្រៀងនេះបានដួលរលំ ហើយអ៊ីរ៉ង់ បានជំរុញហួសពីដែនកំណត់របស់ខ្លួន។
បច្ចុប្បន្ននេះ លោក Trump មានបំណងចរចាអំពីការរឹតត្បិតនុយក្លេអ៊ែរ នៅក្នុងកិច្ចពិភាក្សាដែលបានចាប់ផ្តើមកាលពីចុងសប្តាហ៍មុន។