ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បាននិយាយកាលពីថ្ងៃចន្ទ ថា ពិភពលោកមិនចង់រង់ចាំរហូតដល់ថ្ងៃទី ៨ ខែឧសភា សម្រាប់បទឈប់បាញ់ដែលត្រូវបានប្រកាសដោយមេដឹកនាំវិមានក្រឹមឡាំង លោក Vladimir Putin ក្នុងសង្គ្រាមរយៈពេលជាងបីឆ្នាំមកនេះ ដែលចូលជាធរមានត្រឹមតែពីរបីថ្ងៃប៉ុណ្ណោះ។ នៅក្នុងសុន្ទរកថាកាលពីពេលយប់ លោក Zelenskiy បានអំពាវនាវឱ្យមាន «បទឈប់បាញ់ពេញលេញនិងដោយគ្មានលក្ខខណ្ឌយ៉ាងហោចណាស់៣០ថ្ងៃ» ដើម្បីផ្តល់មូលដ្ឋានសម្រាប់ខាងការទូតពិតប្រាកដ។
លោក Zelenskiy បាននិយាយនៅក្នុងសុន្ទរកថាតាមវីដេអូថា «សម្រាប់ហេតុផលមួយចំនួន មនុស្សគ្រប់គ្នាត្រូវរង់ចាំដល់ថ្ងៃទី៨ ខែឧសភា ហើយមានតែបទឈប់បាញ់ប៉ុណ្ណោះ ដើម្បីធានាបានភាពស្ងប់ស្ងាត់សម្រាប់Putin ក្នុងអំឡុងពេលពិធីព្យុហយាត្រា»។ «យើងឱ្យតម្លៃលើជីវិតរបស់មនុស្ស ពុំមែនក្បួនព្យុហយាត្រានោះទេ។ យើងជឿថា ពិភពលោកជឿថាគ្មានហេតុផលដែលត្រូវរង់ចាំរហូតដល់ថ្ងៃទី៨ ឧសភា នោះទេ ហើយបទឈប់បាញ់ក៏មិនគួរមានរយៈពេលត្រឹមតែពីរបីថ្ងៃ ដែលក្រោយមកបន្តការសម្លាប់មនុស្សទៀត នោះដែរ។
លោក Putin កាលពីថ្ងៃទី២៨ ខែមេសា បានបញ្ជាឱ្យមានបទឈប់បាញ់នៅថ្ងៃទី៨ដល់ថ្ងៃទី១០ ខែឧសភា ដែលស្របគ្នានឹងពិធីរំលឹកសង្រ្គាមលោកលើកទី២ របស់ទីក្រុងមូស្គូ ដោយធ្វើឱ្យទីក្រុងគីវមានកំហឹងដែលទាមទារឱ្យទីក្រុងមូស្គូផ្អាកអរិភាពភ្លាមៗ។