អ៊ីស្រាអែល ត្រូវបានចោទពីការបិទផ្លូវជំនួយនៅហ្កាហ្សា ខណៈសវនាការតុលាការពិភពលោកចាប់ផ្តើម

2025/04/29 07:44:06 pm        281

អ៊ីស្រាអែល បានប្រឈមការចោទប្រកាន់ជាច្រើននៅតុលាការពិភពលោក កាលពីថ្ងៃចន្ទ ពីបទបំពានច្បាប់អន្តរជាតិដោយបដិសេធមិនអនុញ្ញាតឱ្យផ្តល់ជំនួយចូលទៅក្នុងតំបន់ហ្កាហ្សា។ ចាប់តាំងពីថ្ងៃទី ២ ខែមីនា អ៊ីស្រាអែល បានកាត់ផ្តាច់ការផ្គត់ផ្គង់ទាំងស្រុងដល់ប្រជាជន២,៣លាននាក់នៅតំបន់ហ្កាហ្សាស្ទ្រីប ជាកន្លែងដែលស្បៀងអាហារត្រូវបានស្តុកទុកក្នុងអំឡុងពេលបទឈប់បាញ់កាលពីដើមឆ្នាំ ដែលស្បៀងទាំងអស់នោះ បានអស់។

ការបើកសវនាការនៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ) ទីប្រឹក្សាច្បាប់របស់អង្គការសហប្រជាជាតិ លោក Elinor Hammarskjold បានរាយបញ្ជីកាតព្វកិច្ចរបស់អ៊ីស្រាអែលនៅក្រោមច្បាប់មនុស្សធម៌អន្តរជាតិ ខណៈកំពុងកាន់កាប់អំណាចនៅតំបន់ហ្កាហ្សា។ អ្នកតំណាងប៉ាឡេស្ទីន លោក Ammar Hijazi ក៏បានចោទប្រកាន់អ៊ីស្រាអែលថា បានប្រើប្រាស់ជំនួយជា «អាវុធនៃសង្គ្រាម»។ «វាគឺអ៊ីស្រាអែល ដែលកំពុងធ្វើឲ្យដួលរលំគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ រួមទាំងកាតព្វកិច្ចរបស់ខ្លួននៅក្រោមធម្មនុញ្ញអង្គការសហប្រជាជាតិ។ វាគឺ អ៊ីស្រាអែល ដែលប្រែក្លាយប៉ាឡេស្ទីន ជាពិសេសតំបន់ហ្កាហ្សា ឲ្យទៅជាផ្នូរដ៏ធំសម្រាប់ពលរដ្ឋប៉ាឡេស្ទីន និងអ្នកដែលបានមកជួយពួកគេ។

រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Gideon Saar បានប្រាប់អ្នកសារព័ត៌មាននៅទីក្រុងហ្សេរុយសាឡឹម ថា ប្រទេសរបស់លោក បានដាក់ជំហររបស់ខ្លួនជាលាយលក្ខណ៍អក្សរទៅកាន់សវនាការ ដោយនិយាយថា ខ្លួននឹងមិនចូលរួមជាអ្វីដែលលោកហៅថា «ជាការសម្តែង»។ «វាជាការប៉ុនប៉ងមួយផ្សេងទៀតដើម្បីធ្វើនយោបាយ និងរំលោភលើដំណើរការផ្លូវច្បាប់ ដើម្បីធ្វើបាបអ៊ីស្រាអែល»។

អ៊ីស្រាអែល បាននិយាយថា ខ្លួននឹងមិនអនុញ្ញាតឱ្យជំនួយចូលទៅក្នុងតំបន់ហ្កាហ្សាឡើយ រហូតទាល់តែក្រុមហាម៉ាសដោះលែងចំណាប់ថ្នូរដែលនៅសេសសល់ទាំងអស់។ អ៊ីស្រាអែល បានចោទក្រុមហាម៉ាស ថាបានលួចយកជំនួយមនុស្សធម៌ ដែលក្រុមសកម្មប្រយុទ្ធនេះបានច្រានចោល។ តុលាការជាន់ខ្ពស់របស់អង្គការសហប្រជាជាតិ ត្រូវបានប្រគល់ភារកិច្ចកាលពីក្នុងខែធ្នូ ដើម្បីបង្កើតមតិយោបល់លើកាតព្វកិច្ចរបស់អ៊ីស្រាអែល ក្នុងការសម្របសម្រួលជំនួយដល់ពលរដ្ឋប៉ាឡេស្ទីន។

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        15
មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm        13
អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm        14

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក

2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm