ក្រុមអ្នកពន្លត់អគ្គិភ័យនៅប្រទេសកូរ៉េខាងត្បូង ព្យាយាមទប់ស្កាត់ចំហេះព្រៃដ៏ធំ

2025/04/29 07:46:55 pm        283

អង្គភាពសេវាព្រៃឈើក្នុងតំបន់បាននិយាយថា ក្រុមអ្នកពន្លត់អគ្គិភ័យប្រទេសកូរ៉េខាងត្បូង បានបន្តធ្វើការពេញមួយយប់ដើម្បីគ្រប់គ្រងចំហេះព្រៃនៅក្នុងទីក្រុង Daegu ភាគអាគ្នេយ៍នៅថ្ងៃអង្គារ ទី២៩ ខែ មេសា នេះ។ ចំហេះព្រៃ បានចាប់ផ្តើមនៅម៉ោងប្រហែល២រសៀល ម៉ោងក្នុងស្រុក កាលពីថ្ងៃចន្ទ ហើយបាន ប៉ះពាល់ដល់ផ្ទៃដីប្រមាណ២៦០ហិកតា។

រហូតមកដល់ពេលនេះ គ្មានអ្នកស្លាប់និងរងរបួសណាម្នាក់ត្រូវបានរាយការណ៍ទេ ដោយសារតែចំហេះព្រៃនៅជុំវិញទីក្រុង Daegu មានចម្ងាយប្រហែល២៣៣គីឡូម៉ែត្រ ភាគអាគ្នេយ៍រដ្ឋធានីសេអ៊ូល។

អង្គភាពសេវាព្រៃឈើប្រទេសកូរ៉េ បាននិយាយថា ឧទ្ធម្ភាគចក្រចំនួន៥៣គ្រឿង និងបុគ្គលិកពន្លត់អគ្គិភ័យចំនួន១.៥៥១នាក់ ត្រូវបានដាក់ពង្រាយទៅកាន់តំបន់ចំហេះព្រៃ។

អង្គភាពនេះបាននិយាយបន្ថែមថាចំហេះព្រៃប្រហែល៨២ភាគរយនៅក្នុងតំបន់នេះ ត្រូវបានពន្លត់គិតត្រឹមម៉ោង៨ព្រឹកថ្ងៃអង្គារនេះ។ អាជ្ញាធរនិយាយថា រដ្ឋមន្ត្រីសុវត្ថិភាពស្តីទីលោក Ko Ki-dong បានចុះពិនិ្យតំបន់រងការខូចខាត ហើយបានជួបជាមួយប្រជាជនជម្លៀសខ្លួន និងអ្នកស្ម័គ្រចិត្តនៅតាមទីជម្រកមួយចំនួន។

កាលពីខែមីនា ប្រទេសកូរ៉េខាងត្បូង បានទទួលរងគ្រោះមហន្តរាយចំហេះព្រៃធម្មជាតិដ៏អាក្រក់បំផុតមិនធ្លាប់មានរបស់ប្រទេសនេះ ដោយមនុស្សជិត៣០នាក់បានស្លាប់ និងប្រាសាទប្រវត្តិសាស្ត្រត្រូវបានឆេះបំផ្លាញ។


អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        226
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        268
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        247

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm