ជប៉ុន ផ្តល់ឧបករណ៍ដល់អ៊ុយក្រែនដើម្បីកំណត់អត្តសញ្ញាណសាកសពមនុស្ស និងរាវរកគ្រឿងផ្ទុះ

2025/04/29 07:49:15 pm        298

ប្រទេសជប៉ុន បានផ្តល់ឧបករណ៍វិទ្យាសាស្ត្រទំនើបដល់ប្រទេសអ៊ុយក្រែនដើម្បីជួយកំណត់អត្តសញ្ញាណសាកសពមនុស្ស និងប្រមូលភស្តុតាងសម្រាប់ឧក្រិដ្ឋកម្មសង្គ្រាម។

មន្ត្រីអ៊ុយក្រែន ចាំបាច់ត្រូវកំណត់អត្តសញ្ញាណមនុស្សជាច្រើននាក់ដែលត្រូវបានសម្លាប់ក្រោយការឈ្លានពានរបស់រុស្ស៊ី។ ពួកគេក៏ចាំបាច់ត្រូវប្រមូលភស្តុតាងក្នុងការស៊ើបអង្កេតលើឧក្រិដ្ឋកម្មសង្រ្គាមដែលសង្ស័យ ធ្វើឡើងដោយរុស្ស៊ី។

រដ្ឋាភិបាលជប៉ុន បានផ្តល់ឲ្យក្រសួងមហាផ្ទៃអ៊ុយក្រែន នូវឧបករណ៍វិទ្យាសាស្ត្រចំនួន៧ឈុត រួមទាំងឧបករណ៍មួយប្រភេទដែលមានសមត្ថភាពវិភាគសំណាក DNA មួយចំនួន។ វាក៏រួមមានទាំងឧបករណ៍ដែលត្រូវបានប្រើប្រាស់សម្រាប់ធ្វើការពិនិត្យរាវរកសារធាតុដូចជា គ្រឿងផ្ទុះ និងគ្រាប់កាំភ្លើងជាដើម។

ការផ្តល់នេះ ត្រូវបានអនុវត្តតាមរយៈកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ។ នៅក្នុងពិធីមួយនៅជិតរដ្ឋធានីគីវកាលពីថ្ងៃច័ន្ទ អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Leonid Tymchenko បាននិយាយថា នៅអ៊ុយក្រែន សាកសពមនុស្សរាប់ពាន់នាក់ពុំត្រូវបានកំណត់អត្តសញ្ញាណ ហើយមនុស្សជាច្រើនកំពុងបាត់ខ្លួន។ លោកបានសង្កត់ធ្ងន់ថា ការគាំទ្ររបស់ប្រទេសជប៉ុនមានសារៈសំខាន់ និងចាំបាច់។

ក្រសួង មានផែនការបញ្ជូនឧបករណ៍ដែលត្រូវបានផ្តល់ឲ្យទៅកាន់តំបន់ក្បែរសមរភូមិដើម្បីពង្រឹងសមត្ថភាពស៊ើបអង្កេត។ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅអ៊ុយក្រែន លោក Nakagome Masashi បាននិយាយថា លោកចង់ឱ្យមន្ត្រីអ៊ុយក្រែន ប្រើប្រាស់ជំនាញទំនើប និងជំនាញកម្រិតខ្ពស់របស់ប្រទេសជប៉ុនក្នុងវិស័យនេះ។ លោក ឯកអគ្គរដ្ឋទូតបាននិយាយថា លោកសង្ឃឹមថា ឧបករណ៍នេះនឹងជួយប្រមូលព័ត៌មានអំពីអ្នកបាត់ខ្លួន។

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        65
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        61
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        59

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm