Ronnie O’Sullivan ឈ្នះកីឡាករចិន Pang Junxu ឡើងវគ្គ ៨ នាក់ចុងក្រោយស្នូកឃ័រពិភពលោក

2025/04/29 01:02:12 pm        40

ជើងឯកពិភពលោក ៧ សម័យ Ronnie O’Sullivan បានបន្តដំណើរឡើងវគ្គ ៨ នាក់ចុងក្រោយការប្រកួតស្នូកឃ័រជើងឯកពិភពលោកហើយ ក្រោយយកឈ្នះកីឡាករចិន Pang Junxu ១២-៤ ហ្វ្រេមនៅវគ្គ ១៦ នាក់ចុងក្រោយ។

         កីឡាករវ័យ ៤៩ ឆ្នាំអង់គ្លេសរូបនេះ បានអវត្តមានពីការប្រកួតជាច្រើនកម្មវិធីរួចមកហើយ មិនបង្ហាញខ្លួននៅការប្រកួតជើងឯកពិភពលោកនេះ ហើយជ័យជំនះលើកីឡាករចិនដោយឈ្នះដាច់ ១២-៤ ហ្វ្រេមនេះ Ronnie O’Sullivan ថាខ្លួនមិនស្ថិតក្នុងទម្រង់លេងល្អឡើយ។

         ហ្វ្រេមចុងក្រោយ Ronnie O’Sullivan ចំណាយពេលត្រឹម ១៧ នាទីប៉ុណ្ណោះដើម្បីយកឈ្នះ។

         កីឡាករដែលជាចំណាប់អារម្មណ៍របស់អ្នកគាំទ្ររូបនេះ បានយកឈ្នះជុំដំបូងលើ Ali Carter ១០-៤ ហ្វ្រេម មុនមកជួប Pang Junxu នេះ។

         វគ្គ ៨ នាក់ចុងក្រោយ O’Sullivan នឹងត្រូវជួបជាមួយកីឡាករចិនមួយរូបទៀត Si Jiahui ដែលបានយកឈ្នះកីឡាករអង់គ្លេស Ben Woollaston ១៣-០ ហ្វ្រេម។

         ងាកមកលទ្ធផលផ្សេងទៀត កីឡាករស្កុតឡេន John Higgins យកឈ្នះកីឡាករចិន Xiao Guidong តានតឹង ១៣-១២ ហ្វ្រេម ឡើងជួបកីឡាករវែល Mark Williams ដែលទម្លាក់កីឡាករអ៊ីរ៉ង់ Hossein Vafaei។

         អតីតជើងឯកកីឡាករប៊ែលហ្ស៊ិក Luca Brecel យកឈ្នះកីឡាករចិន Ding Junhui ១៣-៤ ហ្វ្រេមឡើងជួប Judd Trump ដែលយកឈ្នះ Shaun Murphy ១៣-១០ ហ្វ្រេម៕

អត្ថបទ៖នាង សុភាវុធ

អត្ថបទដែលទាក់ទង

Arsenal ចាញ់ PSG ១-០ ជើងទីមួយក្នុងទឹកដីរបស់ខ្លួន វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champions League
2025/04/30 10:48:23 am        1
សហព័ន្ធគុនខ្មែរ និងស្ថាប័នលំដាប់ Top-3 ចិន សហការគ្នាលើសពីយុទ្ធសាស្ដ្រព្រឹត្តិការណ៍កីឡាប្រយុទ្ធ
2025/04/29 02:24:14 pm        1
ក្រុម U20 នារីកម្ពុជា ស្ថិតក្នុងពូលE នៃវគ្គជម្រុះជើងឯកអាស៊ី ឆ្នាំ២០២៦
2025/04/29 02:18:25 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​នាវាចម្បាំងកងទ័ពជើងទឹកសហព័ន្ធរុស្ស៊ីចំនួនបីគ្រឿងកំពុងបន្តធ្វើទស្សនកិច្ចនៅកម្ពុជា

2025/04/30 12:13:59 pm
​សម្រាស់មួយចំនួនធំ ត្រូវបានអនុញាតិអោយម្ចាស់ហ៊ុំព័ទ្ធយកត្រីវិញ នាំអោយប្រជានេសាទថា អត់ត្រីនេសាទ
2025/04/30 11:37:58 am
​ឥណ្ឌាគ្រោងបង្កើនការផ្ដល់សត្វខ្លាធំដល់កម្ពុជា ខណៈទីតាំងព្រលែងអំណោយផល​ក្នុងការពង្រីក​ពូជ
2025/04/30 11:33:58 am
​អ៊ីស្រាអែលប្តេជ្ញាសម្រេចបានជ័យជម្នះនៅហ្កាហ្សានិងរំដោះចំណាប់ខ្មាំងអំឡុងគោរពវិញ្ញាណក្ខន្ធអ្នកស្លាប់
2025/04/30 11:19:44 am
​វិបត្តិសេដ្ឋកិច្ចអាមេរិក កាន់តែកៀក ក្រោយ ១០០ថ្ងៃនៃតំណែងលោក Trump ខណៈការសន្យាមិនសម្រេច
2025/04/30 11:15:53 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/04/29 09:54:08 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/04/24 02:47:52 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/04/30 03:48:04 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/04/29 11:28:01 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/04/24 12:30:26 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am